Trending now

អេហ្ស៊ីបមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

18:20 | 26/02/2024 យោងតាមវិទ្យុសំលេងវៀតណាម

កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Huy Dung បានជួបធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្ត Luxor នៃប្រទេសអេហ្ស៊ីប ហើយសម្របសម្រួលជាមួយសភាពាណិជ្ជកម្មខេត្ត Luxor រៀបចំសិក្ខាសាលាពាណិជ្ជកម្មក្រោមប្រធានបទ “ឱកាសអាជីវកម្មវៀតណាម-អេហ្ស៊ីប”។

ទីក្រុង Hoi An (វៀតណាម) មានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ២ បន្ថែមទៀត ទីក្រុង Hoi An (វៀតណាម) មានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ២ បន្ថែមទៀត
នាវា SAR ២៧៤ នៃមជ្ឈមណ្ឌលសហការស្វែងរក និង​ជួយ​សង្គ្​រោះនៅសមុទ្រវៀតណាមជួយសង្គ្រោះអ្នកនេសាទដែលជួបគ្រោះថ្នាក់នៅសមុទ្រ នាវា SAR ២៧៤ នៃមជ្ឈមណ្ឌលសហការស្វែងរក និង​ជួយ​សង្គ្​រោះនៅសមុទ្រវៀតណាមជួយសង្គ្រោះអ្នកនេសាទដែលជួបគ្រោះថ្នាក់នៅសមុទ្រ
អេហ្ស៊ីបមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
អេហ្ស៊ីបមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

ក្នុងជំនួបធ្វើការជាមួយអភិបាលខេត្ត Luxor លោក Mustafa Mohamed Alham Khaled លោកឯកអគ្គរដ្ឋទូត Nguyen Huy Dung បានសង្កត់ធ្ងន់ថា វៀតណាម និង អេហ្ស៊ីបមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យនានាដែល ភាគីទាំងពីរមានប្រៀបខ្លាំងដូចជា កសិកម្ម ឧស្សាហកម្ម វាយនភណ្ឌ ឡូជីស្ទីក ជលផល ទេសចរណ៍ សេដ្ឋកិច្ចសមុទ្រ... ប្រទេសទាំងពីរកំពុងមានគោលបំណងចង់ នាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

ក្នុងសិក្ខាសាលាពាណិជ្ជកម្មក្រោមប្រធានបទ “ឱកាសអាជីវកម្មវៀតណាម - អេហ្ស៊ីប” លោកឯកអគ្គរដ្ឋទូត Nguyen Huy Dung បានឧទ្ទេសនាមអំពីលក្ខណៈ សំខាន់ៗនៃស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាគោលនយោបាយទាក់ទាញការវិនិយោគរបស់ វៀតណាម ព្រមទាំងស្នើឲ្យសហគ្រាសនៃប្រទេសទាំងពីរ បង្កើនការតភ្ជាប់ដើម្បី ស្វែងយល់ពីទីផ្សារ ក៏ដូចជាស្វែងរកឱកាសសហប្រតិបត្តិការអាជីវកម្មផងដែរ។ រីឯខ្លួនវិញ ប្រធានសភាពាណិជ្ជកម្មខេត្ត Luxor លោក Muhammad Yehia បាន ស្នើឲ្យប្រទេសទាំងពីរជំរុញខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនជាមួយ ប្រជាជន។ លោក Muhammad Yehia សង្ឃឹមថា សហគ្រាសវៀតណាមយកចិត្ត ទុកដាក់វិនិយោគនៅសួនឧស្សាហកម្មនានាក្នុងខេត្ត Luxor៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយ បែងចែកខ្សែផ្លូវចរាចរណ៍ ដើម្បីបម្រើមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XI នៃរណសិរ្សមាតុភូមិវៀតណាម
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងស្ថានីយរថភ្លើង Da Lat និងស្ថានីយរថភ្លើង Trouville-Deauville៖ “ការជួបជុំគ្នា” ប្រកបដោយអត្ថន័យប្រវត
តំណាងដែលមានវ័យចាស់ជាងគេ និងវ័យក្មេងជាងគេ ផ្ញើនូវក្តីសង្ឃឹមចំពោះមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម
សកម្មភាពជាច្រើនរំលឹកខួបនៃទិវាជ័យជម្នះ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ
ការបំប្លែង "ភាពជិតស្និទ្ធខាងភូមិសាស្ត្រ" ឱ្យក្លាយទៅជា "គុណសម្បត្តិនៃការផ្សារភ្ជាប់យុទ្ធសាស្ត្រ" រវាងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ