Trending now

ទីក្រុង Hoi An (វៀតណាម) មានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ២ បន្ថែមទៀត

09:40 | 26/02/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទើបតែបានចេញសេចក្តីសម្រេចទទួលស្គាល់សិប្បកម្មប្រពៃណីធ្វើផ្ទះឬស្សីដូង និងរបរតម្បាញអង្រឹងនៅទីក្រុង Hoi An ខេត្ត Quang Nam ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសជាតិ។

ជនបរទេស​ដើរ​ចម្ងាយ​២.០០០​គីឡូម៉ែត្រ​ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​សប្បុរសធម៌​ដល់​កុមារ​វៀតណាម ជនបរទេស​ដើរ​ចម្ងាយ​២.០០០​គីឡូម៉ែត្រ​ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​សប្បុរសធម៌​ដល់​កុមារ​វៀតណាម
ទីក្រុង Hai Phong​ (វៀតណាម)៖ សហគមន៍ជនវៀតណាមនៅបរទេសរួមដៃជួយជ្រោមជ្រែងកម្មវិធី «Truong Sa បៃតង» ទីក្រុង Hai Phong​ (វៀតណាម)៖ សហគមន៍ជនវៀតណាមនៅបរទេសរួមដៃជួយជ្រោមជ្រែងកម្មវិធី «Truong Sa បៃតង»
ទីក្រុង Hoi An (វៀតណាម) មានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ២ បន្ថែមទៀត
ទីក្រុង Hoi An (វៀតណាម) មានបេតិកភណ្ឌវប្បធម៌អរូបីជាតិចំនួន ២ បន្ថែមទៀត

សិប្បកម្មត្បាញអង្រឹងអភិវឌ្ឍន៍នៅលើកោះ Cu Lao Cham ទីក្រុង Hoi An ជាច្រើនសតវត្សមកហើយ។ ផលិតផលតម្បាញអង្រឹងប្រពៃណីរបស់ប្រជាជន Cu Lao Cham គឺជាទម្រង់នៃវប្បធម៌ប្រជាប្រិយ រួមចំណែកបង្ហាញអំពីលទ្ធភាពទាក់ទងផ្ទាល់ និងធ្វើអាជីវកម្មធនធានព្រៃឈើ សម្របទៅនឹងទម្រង់សមុទ្រនៃសហគមន៍ប្រជាជននៅទីនេះ។ មុខរបរធ្វើផ្ទះឬស្សី និងដូងនៅឃុំ Cam Thanh ទីក្រុង Hoi An ឆ្លុះបញ្ចាំងពីប្រវត្តិនៃការបង្កើត និងអភិវឌ្ឍន៍ឃុំ និងភូមិសិប្បកម្ម មុខរបរប្រពៃណីនៅឃុំ Cam Thanh ជាពិសេសតំបន់ទីក្រុង-កំពង់ផែពាណិជ្ជកម្ម Hoi An និយាយរួម។ លោកស្រី Truong Thi Ngoc Cam នាយកមជ្ឈមណ្ឌលវប្បធម៌ - កីឡា និងវិទ្យុ - ទូរទស្សន៍ទីក្រុង Hoi An បានឲ្យដឹងថា ទីក្រុង Hoi An ខិតខំថែរក្សាឲ្យបានល្អបំផុត និងលើកតម្កើងតម្លៃនៃសិប្បកម្មប្រពៃណី។

“បច្ចុប្បន្ននេះ យើងកំណត់ថា ភារកិច្ចសំខាន់គឺបំពាក់បំប៉ន បណ្តុះបណ្តាល និងទាក់ទាញសិប្បករ និងកម្មករសិប្បកម្មប្រពៃណី និងទាក់ទាញយុវជនឱ្យចូលរួមក្នុងការអនុវត្ត និងការបង្កើតនូវប្រភេទសិល្បៈផ្សេងៗ។ ពីនោះមក អាចរក្សាបាននូវគុណតម្លៃដែលមានស្រាប់នៃប្រព័ន្ធប្រជាប្រិយ ក៏ដូចជាការស្តារឡើងវិញនូវទម្រង់សិល្បៈប្រជាប្រិយដែលបាត់បង់បន្តិចម្តងៗ ដោយសារ សិប្បករសព្វថ្ងៃកាន់តែចាស់ជរាទៅហើយ”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR