Trending now

នាវាលេខ២០ នៃកងទ័ពជើងទឹកវៀតណាមមកដល់ប្រទេសឥណ្ឌា ចូលរួមការហាត់សម MILAN ឆ្នាំ២០២៤ (ឥណ្ឌា)៖ បដិសណ្ឋារកិច្ចនៅ Visakhapatnam

09:53 | 20/02/2024

នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ នាវាលេខ ២០ ក្រុមនាវាលេខ១៣២ កងពលតូចលេខ១៧២ តំបន់លេខ៣ កងទ័ពជើងទឹក និងក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែក្រុង Visakhapatnam របស់ឥណ្ឌា ដើម្បីត្រៀមចូលរួមការហាត់សមកងទ័ពជើងទឹកពហុភាគី MILAN ឆ្នាំ២០២៤។

ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំកម្មវិធីជួបសំណេះសំណាល «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៤» ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំកម្មវិធីជួបសំណេះសំណាល «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៤»
ជ័យជំនះថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ គឺជាជ័យជំនះរួមរបស់ប្រជាជនទាំងពីរ ជ័យជំនះថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ គឺជាជ័យជំនះរួមរបស់ប្រជាជនទាំងពីរ
នាវាលេខ២០ នៃកងទ័ពជើងទឹកវៀតណាមមកដល់ប្រទេសឥណ្ឌា ចូលរួមការហាត់សម MILAN ឆ្នាំ២០២៤ (ឥណ្ឌា)៖ បដិសណ្ឋារកិច្ចនៅ Visakhapatnam
នាវាលេខ២០ នៃកងទ័ពជើងទឹកវៀតណាមមកដល់ប្រទេសឥណ្ឌា ចូលរួមការហាត់សម MILAN ឆ្នាំ២០២៤ (ឥណ្ឌា)៖ បដិសណ្ឋារកិច្ចនៅ Visakhapatnam

ពិធីទទួលស្វាគមន៍នាវាលេខ២០ និងក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជនវៀតណាម ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកដោយកងទ័ពជើងទឹកឥណ្ឌានៅកំពង់ផែ។

លោកវរសេនីយ៍ឯក Doan Bao Anh មេបញ្ជាការរង តំបន់លេខ៣ កងទ័ពជើងទឹកវៀតណាម បានឲ្យដឹងថា តាមរយៈការចូលរួមការហាត់សម MILAN ឆ្នាំ២០២៤ កងទ័ពជើងទឹកប្រជាជនវៀតណាមបន្តលើកកម្ពស់សមត្ថភាពសហការក្នុងការឆ្លើយតបនឹងបញ្ហាសន្តិសុខនាវាចរណ៍ ពង្រឹងចំណងមិត្តភាព លើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសនានា ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹងនោះ ការចូលរួមក្នុងការហាត់សម MILAN ក៏ជាឱកាសមួយសម្រាប់កងទ័ពជើងទឹកវៀតណាម ហ្វឺកហាត់ការធ្វើដំណើរនាវាចរណ៍ចម្ងាយឆ្ងាយ លើកកម្ពស់សមត្ថភាពរៀបចំ ការត្រៀមខ្លួនប្រយុទ្ធជាស្រេច និងការប្រើគ្រឿងសព្វាវុធ និងឧបករណ៍ក្នុងគ្រប់លក្ខណៈអាកាសធាតុអាក្រក់ ព្រមទាំងការប្រមូលផ្តុំបទពិសោធន៍ក្នុងការចូលរួម និងរៀបចំព្រឹត្តិការណ៍អន្តរជាតិ។ល។

ក្នុងសារស្វាគមន៍ដែលបានផ្ញើទៅកាន់បណ្តាប្រទេសដែលចូលរួមក្នុងការហាត់សម លោកឧត្តមនាវីឯក R. Hari Kumar មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌា បានឲ្យដឹងថា ក្រោមប្រធានបទ "មិត្តភាព-ការតភ្ជាប់-កិច្ចសហប្រតិបត្តិការ" ការហាត់សម MILAN 2024 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុង Visakhapatnam។ តាមគម្រោង ពិធីបើកការហាត់សម MILAN 2024 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែកុម្ភៈ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ