Trending now

ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំកម្មវិធីជួបសំណេះសំណាល «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៤»

08:00 | 27/01/2024

នាល្ងាចថ្ងៃទី ២៦ ខែមករា ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំកម្មវិធីជួបសំណេះសំណាល “ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៤” ក្នុង​ស្មារតីបង្កើន​ភាពជិតស្និទ្ធក្នុងសហគមន៍វៀតណាមនៅកម្ពុជា ក៏ដូចជាការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជន នៃប្រទេសទាំងពីរ។

ជ័យជំនះថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ គឺជាជ័យជំនះរួមរបស់ប្រជាជនទាំងពីរ ជ័យជំនះថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ គឺជាជ័យជំនះរួមរបស់ប្រជាជនទាំងពីរ
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រគល់អំណោយជូនគ្រូបង្វឹក Park Hang-seo ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រគល់អំណោយជូនគ្រូបង្វឹក Park Hang-seo ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម
ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំកម្មវិធីជួបសំណេះសំណាល «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៤»
ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំកម្មវិធីជួបសំណេះសំណាល «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៤»

កម្មវិធីនេះមានការចូលរួមពីតំណាងជាច្រើននៃសហគមន៍វៀតណាមនៅកម្ពុជា អង្គភាពអាជីវកម្ម មូលដ្ឋាន និងអង្គភាពជាប់ព្រំដែនវៀតណាម។ អញ្ជើញចូលរួមផងដែរ ក៏មានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នមួយចំនួនរបស់កម្ពុជា និងស្ថានទូតឡាវប្រចាំនៅកម្ពុជាផងដែរ។

ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំកន្លងទៅ ប្រទេសទាំងពីរសម្រេចបាននូវអត្រាកំណើនលើសពី ៥% ជាប្រទេសដែលមានអត្រាកំណើនខ្ពស់បំផុតក្នុងអាស៊ាន ហើយក៏ជាអត្រាកំណើនខ្ពស់ក្នុងពិភពលោកផងដែរ។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាកំពុងត្រូវបានពង្រឹង និងពង្រិក ឥតឈប់ឈរ។

លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ឆ្នាំ ២០២៤ នឹងកត់សម្គាល់ការផ្លាស់ប្តូរជាច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺការជំរុញ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច ដោយខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ១០ ពាន់លាន USD ដើម្បីបង្កើតសន្ទុះសម្រាប់គោលដៅ ២០ ពាន់លានដុល្លារក្នុងឆ្នាំខាងមុខនេះ បង្កើតសក្ដានុពលថ្មីដែលរួមចំណែកនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-កម្ពុជា កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។

លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ប្រជាជនដើមកំណើតវៀតណាមនឹងបន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាព អនុលោមតាមច្បាប់ក្នុងប្រទេសសាមី ហើយតែងតែឆ្ពោះទៅមាតុភូមិ រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងពូនជ្រំនាក់ទំនងវៀតណាម-កម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានកោតសរសើរសហគមន៍ធុរកិច្ចវៀតណាម និងធុរកិច្ចខ្មែរដើមកំណើតវៀតណាមនៅកម្ពុជា ដែលបានអនុវត្តគោលនយោបាយសន្តិសុខសង្គមដ៏ល្អសម្រាប់មូលដ្ឋាន និងជួយឧបត្ថម្ភប្រជាជនដើមកំណើតវៀតណាម។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានវាយតម្លៃខ្ពស់ចំពោះស្ថានទូតដែលតែងតែរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្កត់ធ្ងន់ថា កម្ពុជា-វៀតណាម គឺជាប្រទេស​ជិតខាងដ៏ជិតស្និទ្ធ មាន​ទំនាក់ទំនង​មិត្តភាពជាយុទ្ធសាស្ត្រប្រពៃណី មានតម្លៃ និងមិនអាចកាត់ផ្តាច់ពីគ្នាបាន រួមគ្នាខិតខំជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសជំរុញការខ័ណ្ឌសីមា បោះបង្គោលព្រំដែនឲ្យបានឆាប់ៗ ដើម្បីប្រែក្លាយតំបន់ព្រំដែននៃប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី