Trending now

ខេត្ត Tuyen Quang៖ ប្រធានរដ្ឋវៀតណាមបំផុស «បុណ្យតេតដាំដើមឈើ រំលឹកគុណបំណាច់របស់លោកប្រធានហូជីមិញជានិច្ច»

17:07 | 15/02/2024

ការដាំដើមឈើគឺជាសកម្មភាពដ៏ស្រស់ស្អាត និងមានអត្ថន័យ។ ដើមឈើនីមួយៗដែលបានដាំគឺជាអំណោយដែលមិនអាចកាត់ថ្លៃបានផ្ញើជូនជំនាន់ក្រោយៗ។

ខេត្ត ​Quang Binh៖ ខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅសមុទ្រ ខេត្ត ​Quang Binh៖ ខិតខំប្រឹងប្រែងស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅសមុទ្រ
ខេត្ត Quang Ninh (វៀតណាម) - Hokkaido (ជប៉ុន) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ខេត្ត Quang Ninh (វៀតណាម) - Hokkaido (ជប៉ុន) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន
ខេត្ត Tuyen Quang៖ ប្រធានរដ្ឋវៀតណាមបំផុស «បុណ្យតេតដាំដើមឈើ រំលឹកគុណបំណាច់របស់លោកប្រធានហូជីមិញជានិច្ច»
ខេត្ត Tuyen Quang៖ ប្រធានរដ្ឋវៀតណាមបំផុស «បុណ្យតេតដាំដើមឈើ រំលឹកគុណបំណាច់របស់លោកប្រធានហូជីមិញជានិច្ច»

នាព្រឹកថ្ងៃទី ១៥ កុម្ភៈ នៅឃុំ Kim Phu ទីក្រុង Tuyen Quang ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញចូលរួម ថ្លែងមតិ និងវាយស្គរបំផុស“បុណ្យតេតដាំដើមឈើ រំលឹកគុណបំណាច់របស់លោកប្រធានហូជីមិញជានិច្ច”។ អញ្ជើញថ្លែងក្នុងពិធីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលក្រសួង ស្ថាប័ន តំបន់ អង្គការនានា និងបុគ្គល ដែលសម្រេចបានក្នុងការអនុវត្តកម្មវិធីដាំដើមឈើបៃតងចំនួន ១ ពាន់លានដើម ព្រមទាំងសង្កត់ធ្ងន់លើគោលការណ៍ឥតងាករេរបស់វៀតណាមគឺឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ប្តេជ្ញាចិត្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កសាងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរាងវិលជុំ ស្និទស្នាលជាមួយបរិស្ថាន ហើយកំពុងអនុវត្តន៍គោលដៅបំភាយឧស្ម័នសុទ្ធត្រឹមសូន្យនាឆ្នាំ ២០៥០។

លោកប្រធានរដ្ឋបានស្នើឲ្យស្ថាប័ននានារៀបចំការផ្សព្វផ្សាយ អប់រំដល់មនុស្សគ្រប់រូបយលដឹងយ៉ាងពេញលេញអំពីអត្ថន័យដ៏ធំធេង ផលប្រយោជន៍ជាក់ស្ដែងនៃការដាំដើមឈើ ការពារ និងអភិវឌ្ឍន៍ព្រៃ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់ច្បាប់ស្តីពីការការពារ និងអភិវឌ្ឍន៍ព្រៃឈើ រួមចំណែកដល់ការការពារបរិស្ថានអេកូឡូស៊ីប្រកបដោយនិរន្តរភាព៖ “និទាឃរដូវ គឺជារដូវពន្លកបៃតង ហើយជារដូវនៃការសាបព្រួសក្តីសង្ឃឹម។ ការដាំដើមឈើគឺជាសកម្មភាពដ៏ស្រស់ស្អាត និងមានអត្ថន័យ។ ដើមឈើនីមួយៗដែលបានដាំគឺជាអំណោយដែលមិនអាចកាត់ថ្លៃបានផ្ញើជូនជំនាន់ក្រោយៗ។ ដើមឈើបានជួយយើងឱ្យរស់រានមានជីវិត ដូច្នេះយើងត្រូវការពារ និងដាំដើមឈើបន្ថែមទៀតដោយក្តីស្រឡាញ់ ការដឹងគុណ ចំពោះធម្មជាតិដ៏ស្រស់ស្អាត។ នោះគឺជាសកម្មភាពដែលរួមចំណែកក្នុងការកសាងប្រទេសឲ្យកាន់តែបៃតង ស្អាត និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយអះអាងថា វៀតណាមទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិក្នុងការថែរក្សា និងការពារបរិស្ថាន រួមដៃគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ដើម្បីភពផែនដីបៃតង”។ នាព្រឹកថ្ងៃដដេល លោកប្រធានរដ្ឋបានអញ្ជើញចូលរួមពិធី កាត់ខ្សែបូសម្ពោធគម្រោងផ្លូវអភិវឌ្ឍន៍ទីក្រុងពីទីក្រុង Tuyen Quang ដល់មជ្ឈមណ្ឌលស្រុក Yen Son K១៤ ផ្លូវជាតិលេខ ២ Tuyen Quang - Ha Giang៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ