Trending now

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តចំនួនពីរគឺ បាត់ដំបង និងព្រះសីហនុបានរៀបចំកម្មវិធីជួបសំណេះ សំណាល «និទាឃរដូវនៃមាតុភូមិ»

15:00 | 31/01/2024 យោងតាមវិទ្យុសំលេងវៀតណាម

កាលពីយប់ថ្ងៃទី៣០ ខែមករា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តចំនួនពីរគឺ បាត់ដំបង និងព្រះសីហនុ (ព្រះរាជាណាចក្រកម្ពុជា) បានរៀបចំកម្មវិធីជួបសំណេះ សំណាល “និទាឃរដូវនៃមាតុភូមិ” ដោយនាំយករសជាតិនៃបុណ្យតេតមកដល់ សហគមន៍ជនដើមកំណើតវៀតណាម ដែលកំពុងរស់នៅ ធ្វើការ និងធ្វើអាជីវកម្មនៅ តំបន់ភាគពាយ័ព្យ និងភាគនិរតីនៃប្រទេសកម្ពុជា។

ចូលឆ្នាំចិន​៣ថ្ងៃ អ្នកដើរកម្សាន្ត​មានជិត១លាននាក់ ភាគច្រើននៅភ្នំពេញ បាត់ដំបង ព្រះសីហនុ កំពត និង​សៀមរាប ចូលឆ្នាំចិន​៣ថ្ងៃ អ្នកដើរកម្សាន្ត​មានជិត១លាននាក់ ភាគច្រើននៅភ្នំពេញ បាត់ដំបង ព្រះសីហនុ កំពត និង​សៀមរាប
កងកម្លាំងរក្សាសន្តិភាពវៀតណាមនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ជួបសំណេះ​សំណាល​ជាមួយយុវជននៅទីក្រុងហូជីមិញ កងកម្លាំងរក្សាសន្តិភាពវៀតណាមនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ជួបសំណេះ​សំណាល​ជាមួយយុវជននៅទីក្រុងហូជីមិញ
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តចំនួនពីរគឺ បាត់ដំបង និងព្រះសីហនុបានរៀបចំកម្មវិធីជួបសំណេះ សំណាល «និទាឃរដូវនៃមាតុភូមិ»
តំណាងស្ថានទូតវៀតណាម អបអរសាទរអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៤។

តាងនាមកម្មាភិបាលនិងបុគ្គលិកទាំងអស់នៃស្ថានអគ្គកុងស៊ុលវៀតណាម ទទួលបន្ទុកខេត្តចំនួន ៦ ភាគនិរតីកម្ពុជា រួមមាន៖ ខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ និងតាកែវ លោកអគ្គកុងស៊ុល Lai Xuan Chien ផ្ញើសារជូនពរសហ គមន៍ជនរួមជាតិ ឲ្យទទួលបានសុភមង្គល វិបុលសុខនិងចម្រុងចម្រើនក្នុងឆ្នាំថ្មី។ បើ តាមលោកអគ្គកុងស៊ុល ក្នុងឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម-កម្ពុជាបន្តត្រូវបាន លើកកម្ពស់លើគ្រប់វិស័យ។

ថ្លែងមតិក្នុងកម្មវិធី លោក Tran Van Nam ប្រធានសមាគមខ្មែរ-វៀតណាម ខេត្តព្រះសីហនុ បានឲ្យដឹងថា ឆ្នាំនេះសមាគមខេត្តនឹងបន្តចលនាប្រជាពលរដ្ឋឲ្យ គោរពច្បាប់នៃប្រទេសសាម៉ីបានល្អ រួបរួម និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក រួមចំណែកពូនជ្រុំទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ លោក Tran Van Nam បានសម្ដែងថា៖ “យើងខ្ញុំមានអារម្មណ៍រំភើបចិត្តនិងសប្បាយរីករាយខ្លាំងណាស់។ ខ្ញុំមានបំណង ចង់ជួយបងប្អូនជនរួមជាតិឱ្យកាន់តែមានលំនឹងជីវភាព ធ្វើអាជីវកម្មកាន់តែរីកចម្រើន។ ចាប់ពីរដូវផ្ការីកឆ្នាំនេះតទៅ សង្ឃឹមថាបងប្អូនជនរួមជាតិនឹងរក្សាបាននូវលំនឹងជីវភាព ហើយបញ្ហាឯកសារអត្តសញ្ញាណរបស់បងប្អូន នឹងត្រូវបានអាជ្ញាធរមូលដ្ឋានដោះ ស្រាយដោយសមហេតុផល ដើម្បីបងប្អូនអាចមានជីវភាពរស់នៅកាន់តែស្ថិរភាព”។

តាងនាមសហគមន៍ធុរកិច្ចវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅតំបន់ភាគនិរតីកម្ពុជា លោក Le Quang Tam នាយកក្រុមហ៊ុន Metfone សាខាខេត្តព្រះសីហនុ បានឲ្យដឹងថា៖ “ក្នុងឆ្នាំ ២០២៣ និង ឆ្នាំ២០២៤ ក្រុមហ៊ុន Metfone នៅទីនេះ ក៏ដូចជា Viettel នៅវៀតណាម ជានិច្ចកាលរួមដំណើរជាមួយប្រជាជន រដ្ឋាភិបាល និងអាជ្ញាធរក្នុង បញ្ហាសន្តិសុខសង្គម ធ្វើអាជីវកម្មដោយផ្សាភ្ជាប់នឹងទំនួលខុសត្រូវសង្គម ចែករំលែក អ្វីដែលអាជីវកម្មអាចធ្វើបានជាមួយបងប្អូនជនរួមជាតិក្នុងខេត្តព្រះសីហនុ"។

កាលពីថ្ងៃទី ៣០ មករា ស្ថានអគ្គកុងស៊ុលប្រចាំខេត្តបាត់ដំបង ដែលជាភ្នាក់ងារ កុងស៊ុលទទួលបន្ទុកខេត្តភាគពាយ័ព្យចំនួន ៧ នៃប្រទេសកម្ពុជា រួមមាន៖ បាត់ដំបង សៀមរាប ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងព្រះវិហារ ក៏បាន ប្រារព្ធកម្មវិធីទទួលអំណរបុណ្យតេតប្រពៃណីឆ្នាំ២០២៤ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍