Trending now

ការថែទាំសមាជិកសហជីពនិងកម្មករដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត

11:04 | 30/01/2024 យោងតាមវិទ្យុសំលេងវៀតណាម

កាលពីថ្ងៃទី ២៧ មករា សហភាពការងារទីក្រុងហូជីមិញ សហជីពតំបន់កែច្នៃនាំចេញនិងឧស្សាហកម្មទីក្រុង និងសហជីពនិយោជិតទីក្រុងបាន រៀបចំកម្មវិធីទទួលអំណរបុណ្យតេតឆ្នាំ ២០២៤ ដោយជូនអំណោយដល់សមាជិកសហជីពនិងកម្មករជិត ៥០០០ នាក់ដែលមានស្ថានភាពលំបាកឬមិនមានលទ្ធភាពត្រឡប់មកស្រុកកំណើតដើម្បីទទួលបុណ្យតេត។

សាកលវិទ្យាល័យ Cuu Long (វៀតណាម) ទើបតែធ្វើការជាមួយគណៈប្រតិភូមន្ទីរសុខាភិបាលខេត្តព្រៃវែង សាកលវិទ្យាល័យ Cuu Long (វៀតណាម) ទើបតែធ្វើការជាមួយគណៈប្រតិភូមន្ទីរសុខាភិបាលខេត្តព្រៃវែង
ភរិយា​ប្រធានរដ្ឋវៀតណាម និង​ភរិយា​ប្រធានាធិបតី​អាល្លឺម៉ង់​រីករាយ​នឹង​ការ​សម្តែង​អាយ៉ង​ទឹក រដ្ឋា ភរិយា​ប្រធានរដ្ឋវៀតណាម និង​ភរិយា​ប្រធានាធិបតី​អាល្លឺម៉ង់​រីករាយ​នឹង​ការ​សម្តែង​អាយ៉ង​ទឹក រដ្ឋា
ការថែទាំសមាជិកសហជីពនិងកម្មករដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត
ការថែទាំសមាជិកសហជីពនិងកម្មករដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពថែទាំសមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត ជាមួយនឹងបាវចនា «មិនទុកឲ្យសមាជិកសហជីព ឬកម្មករគ្មានតេតទេ»។

ក្នុងក្របខ័ណ្ឌនៃសកម្មភាព សហជីពតំបន់កែច្នៃនាំចេញនិងឧស្សាហកម្ម ទីក្រុងហូជីមិញបានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយគ្រួសារសមាជិកសហជីព និងកម្មករ ចំនួន ៨០០ គ្រួសារនៅតាមសួនឧស្សាហកម្ម និងតំបន់កែច្នៃនាំចេញក្នុងទីក្រុង។ ក្នុងកម្មវិធី ក្រុមគ្រួសារសមាជិកសហជីព និងកម្មករ បានទទួលអំណោយបុណ្យតេត និងចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ...ក្នុងកម្មវិធីអំណរបុណ្យតេត ដែលប្រព្រឹត្តទៅនៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ សហជីពនិយោជិតទីក្រុងបានប្រគល់អំណោយចំនួន ១៧១០ កញ្ចប់ ដល់កម្មករដែលមានស្ថានភាពលំបាក ជូនអាំងប៉ាវតេតដល់កូនៗរបស់កម្មករ; រៀបចំ “រថយន្តក្រុងមេត្តាធម៌” ជូនកម្មករ កម្មការិនីចំនួន ១.៧១០នាក់ ត្រឡប់មកស្រុកកំណើតវិញ ដើម្បីទទួលអំណរបុណ្យតេត។ ទន្ទឹមនឹងនោះ រៀបចំ “ផ្សារមេត្តាធម៌” ដោយមានការលក់បញ្ចុះតម្លៃពី ១០ - ៣០% និងស្តង់ ០ ដុង សម្រាប់សមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាកពិសេសផងដែរ។

ចំណែកនៅខេត្ត Tien Giang វិញ សហព័ន្ធការងារខេត្តបានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈគ្រប់គ្រងសួនឧស្សាហកម្មខេត្ត Tien Giang រៀបចំកម្មវិធី “ទទួលបុណ្យតេតជាមួយកម្មករ - អបអរបក្ស អបអរនិទាឃរដូវឆ្នាំរោង ឆស័ក”។ នៅក្នុងកម្មវិធី សហព័ន្ធការងារខេត្ត Tien Giang បានប្រគល់ប្រាក់ឧបត្ថម្ភចំនួន ១០០ កញ្ចប់ជូនកម្មករដែលមានស្ថានភាពលំបាកពិសេស ហើយបានផ្តល់អំណោយជាង ៤០០០ កញ្ចប់ជូនដល់កម្មករដែលបានមកទស្សនាកម្មវិធីសិល្បៈកម្សាន្ត៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម
លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព