នាពេលថ្មីៗនេះ សាកលវិទ្យាល័យ Cuu Long ទើបតែធ្វើការជាមួយគណៈប្រតិភូមន្ទីរសុខាភិបាលខេត្តព្រៃវែង។
![]() |
សាកលវិទ្យាល័យ Cuu Long (វៀតណាម) ទើបតែធ្វើការជាមួយគណៈប្រតិភូមន្ទីរសុខាភិបាលខេត្តព្រៃវែង |
ថ្លែងមតិក្នុងជំនួបនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Luong Minh Cu សាកលវិទ្យាធិការ បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៨ សាលាបានទទួល និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា។ បច្ចុប្បន្នមាននិស្សិតបរទេសប្រហែល ១៦០ នាក់ដែលកំពុងសិក្សា និងស្រាវជ្រាវនៅសាលា ក្នុងនោះ មាននិស្សិតកម្ពុជាចំនួន ៧០ នាក់។
សាកលវិទ្យាល័យ Cuu Long ត្រៀមជាស្រេចសហការជាមួយមន្ទីរសុខាភិបាលខេត្តព្រៃវែង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្រ្ដសម្រាប់ខេត្តព្រៃវែង។ តាមរយៈនោះ ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរឲ្យកាន់តែរឹងមាំ ចូលរួមចំណែកពង្រីកចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំនេះ សាកលវិទ្យាល័យ Cuu Long និងមន្ទីរសុខាភិបាលខេត្តព្រៃវែង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។ រៀបចំដំណើរទស្សនកិច្ច ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងអង្គភាពទាំងពីរ។ សាកលវិទ្យាល័យ Cuu Long ត្រៀមជាស្រេចទទួលបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវេជ្ជសាស្រ្ដ ធ្វើបច្ចុប្បន្នភាព និងផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវិស័យវេជ្ជសាស្ត្រសម្រាប់ខេត្តព្រៃវែង...
លោក សេង បញ្ញារិទ្ធ បង្ហាញបំណងចង់សហការជាមួយសាលា ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្ត្រសម្រាប់មូលដ្ឋាន។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមកសាកលវិទ្យាល័យ Cuu Long បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ព្រះរាជាណាចក្រកម្ពុជា ស្តីពីការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យា៕
មតិពីមិត្តអ្នកអាន