Trending now

ទីក្រុងហូជីមិញជ្រើសរើសកំណើនបៃតងជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

19:00 | 23/10/2024

ទីក្រុងក៏បានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័ន ១០% នាឆ្នាំ ២០៣០ ដើម្បីកសាងបរិស្ថានរស់នៅ និងធ្វើការអំណោយផល សុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាពជូនប្រជាជន និងសហគ្រាស។

អភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌របស់បណ្តាជនជាតិភាគតិច៖ គោលនយោបាយខ្ជាប់ខ្ជួនរបស់រដ្ឋាភិបាលវៀតណាម អភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌របស់បណ្តាជនជាតិភាគតិច៖ គោលនយោបាយខ្ជាប់ខ្ជួនរបស់រដ្ឋាភិបាលវៀតណាម
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam  អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai ។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai ។

ថ្លែងមតិក្នុងសន្និសីទជំរុញវិនិយោគដើម្បីការអភិវឌ្ឍកំណើនបៃតង ដែលត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង សហការជាមួយធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមរៀបចំឡើង នារសៀលថ្ងៃទី ២៤ មករា នៅទីក្រុងហូជីមិញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Phan Van Mai បានអះអាងថា ទីក្រុងហូជីមិញជ្រើសរើសកំណើនបៃតងជាយុទ្ធសាស្ត្រអភិវឌ្ឍន៍នាពេលអនាគត ដោយផ្តល់អាទិភាពកំពូលក្នុងការសម្រេចឲ្យបានវិបុលភាពអំពីសេដ្ឋកិច្ច និងចីរភាពអំពីបរិស្ថាន និងយុត្តិធម៌សង្គម ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង អព្យាក្រឹតកាបូន និងរួមចំណែកដល់គោលដៅកាត់បន្ថយការកើនឡើងសីតុណ្ហភាពពិភពលោក។ ទីក្រុងក៏បានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័ន ១០% នាឆ្នាំ ២០៣០ ដើម្បីកសាងបរិស្ថានរស់នៅ និងធ្វើការអំណោយផល សុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាពជូនប្រជាជន និងសហគ្រាស។ ទីក្រុងហូជីមិញមានគោលបំណងជំរុញគំនិតផ្តួចផ្តើមនវានុវត្តន៍ និងសហប្រតិបត្តិការពហុជាតិសាសន៍ ដោយអំពាវនាវឱ្យមានការវិនិយោគឯកជន សំដៅផ្លាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចបៃតង និងប្រកបដោយចីរភាពជាង។

ជាការឆ្លើយតប លោកស្រី Carolyn Turk នាយិកាធនាគារពិភពលោកប្រចាំប្រទេសវៀតណាម តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានឲ្យដឹងថា WB នឹងរួមដំណើរជាមួយទីក្រុងហូជីមិញ ក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងប្តេជ្ញាចិត្តជួយឧបត្ថម្ភទីក្រុងក្នុងការទទួលបានហិរញ្ញវត្ថុ ទាក់ទាញប្រភពកម្លាំងបរទេស ដើម្បីកាត់បន្ថយការបំភាយកាបូន។

ក្នុងឱកាសនេះ ទីក្រុងហូជីមិញបានប្រកាសបញ្ជីគម្រោងចំនួន ២៨ ដើម្បីអំពាវនាវឱ្យមានការវិនិយោគ ដើម្បីការអភិវឌ្ឍកំណើនបៃតង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ