Trending now

អង្គការប្រឹក្សាគោលនយោបាយ Asia House (ចក្រភពអង់គ្លេស)៖ សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានលទ្ធផលលេចធ្លោនៅឆ្នាំនេះ

18:00 | 27/09/2024

អង្គការប្រឹក្សាគោលនយោបាយ Asia House (UK) កាលពីថ្ងៃទី ២៣ មករា បានចេញផ្សាយរបាយការណ៍ "ទស្សនវិស័យប្រចាំឆ្នាំ ២០២៤" ដែលបញ្ជាក់ថា សេដ្ឋកិច្ចវៀតណាមមានសមត្ថភាពបន្តអភិវឌ្ឍន៍យ៉ាងលេចធ្លោ បើធៀបនឹងប្រទេសជិតខាងក្នុងតំបន់ ក្នុងឆ្នាំនេះ។

ទីក្រុង Da Nang ធ្វើជាម្ចាស់ផ្ទះនៃវេទិកាអភិវឌ្ឍន៍ផ្លូវហោះហើរអាស៊ី ២០២២-Routes Asia ២០២២ ទីក្រុង Da Nang ធ្វើជាម្ចាស់ផ្ទះនៃវេទិកាអភិវឌ្ឍន៍ផ្លូវហោះហើរអាស៊ី ២០២២-Routes Asia ២០២២
អ្នកប្រដាល់ Le Huu Toan ជើងឯក WBA Asia ក្នុង​ទម្ងន់អប្បបរមា អ្នកប្រដាល់ Le Huu Toan ជើងឯក WBA Asia ក្នុង​ទម្ងន់អប្បបរមា
អង្គការប្រឹក្សាគោលនយោបាយ Asia House (ចក្រភពអង់គ្លេស)៖ សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានលទ្ធផលលេចធ្លោនៅឆ្នាំនេះ
អង្គការប្រឹក្សាគោលនយោបាយ Asia House (ចក្រភពអង់គ្លេស)៖ សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានលទ្ធផលលេចធ្លោនៅឆ្នាំនេះ

នៅក្នុងរបាយការណ៍ "ទស្សនវិស័យប្រចាំឆ្នាំ ២០២៤" Asia House បានវាយតម្លៃលើយថាទស្សន៍នៃសេដ្ឋកិច្ចសំខាន់ៗចំនួនប្រាំបីនៅអាស៊ី រួមមាន ចិន ឥណ្ឌា ជប៉ុន ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ថៃ និងហ្វីលីពីន។ របាយការណ៍បានចាត់ទុកថា វៀតណាម និងហ្វីលីពីននឹងក្លាយជាប្រទេសពីរដែលមានសមិទ្ធិផលលេចធ្លោនៅឆ្នាំនេះ។ របាយការណ៍នេះបានវាយតម្លៃថា វៀតណាមមានបរិយាកាសចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាដ៏រីកចម្រើន និងការវិនិយោគសាធារណៈយ៉ាងសំខាន់ក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) ជាមួយនឹងកម្មវិធីផ្លាស់ប្តូរឌីជីថល់ក្នុងគោលបំណងប្រែក្លាយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងប្រទេសទៅជាក្រុមហ៊ុនឈានមុខគេ នៅលើពិភព លោក។ មជ្ឈមណ្ឌល នវានុវត្តន៍ជាតិគាំទ្រដល់ការទម្លាយបច្ចេកវិទ្យាក្នុងវិស័យជាច្រើន ខណៈពេលដែលវិស័យធនាគារសកម្មក្នុងការសាកល្បង និងអនុវត្ត AI។

របាយការណ៍នេះកំណត់ថា វៀតណាមថាជាប្រទេសឈានមុខគេក្នុងគម្រោង blockchain ជាមួយនឹងគម្រោង blockchain ជាង ២០០ កំពុងដំណើរការ។ បាយការណ៍នេះបញ្ជាក់ថា វៀតណាមនឹងបន្តប្រើប្រាស់បច្ចេកវិទ្យា blockchain ដើម្បីបង្កើនប្រសិទ្ធភាពនៃឧស្សាហកម្មដឹកជញ្ជូន ជាពិសេសផ្តោតលើក្រុមហ៊ុននៅទីក្រុងហូជីមិញ។របាយការណ៍ក៏បានព្យាករណ៍ថា នៅឆ្នាំនេះ Al នឹងកែទម្រង់វិស័យជាច្រើននៃសេដ្ឋកិច្ចវៀតណាម និងជំរុញការវិនិយោគបរទេសក្នុងវិស័យផលិតកម្ម ជាពិសេសវិស័យកសិកម្ម។ លើសពីនេះ គោលនយោបាយអនុគ្រោះដើម្បីលើកទឹកចិត្តដល់ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតងនឹងក្លាយជាកត្តាសំខាន់នៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀតនៅវៀតណាម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស