យុគសម័យ - គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ទើបតែបានចេញផែនការលេខ ៥១/KH-UBND នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ស្តីពីការរៀបចំវេទិកាអភិវឌ្ឍន៍ផ្លូវហោះហើរអាស៊ី ២០២២ - Routes Asia ២០២២។
![]() |
![]() |
![]() |
ទីក្រុង Da Nang ធ្វើជាម្ចាស់ផ្ទះនៃវេទិកាអភិវឌ្ឍន៍ផ្លូវហោះហើរអាស៊ី ២០២២-Routes Asia ២០២២ |
នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលមានគោលបំណងជួបជុំក្រុមហ៊ុនអាកាសចរណ៍រ អាកាសយានដ្ឋាន និងអង្គការផ្គត់ផ្គង់ការធ្វើដំណើរតាមផ្លូវអាកាសដែលរៀបចំបន្តវេន្ត ដោយក្រុមហ៊ុន Informa Routes ក្នុងទីក្រុងធំៗនៅអាស៊ី។
ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ ខែមិថុនា ដែលមានថវិកាសរុបចំនួន ១៥ ពាន់លានដុង។ Routes Asia 2022 បង្កើតឱកាស ដើម្បីផ្សព្វផ្សាយ និងណែនាំរូបភាព និងសក្ដានុពលរបស់ទីក្រុង Da Nang ទាក់ទងនឹងការវិនិយោគ ពាណិជ្ជកម្ម អាកាសចរណ៍ ទេសចរណ៍ និងបរិស្ថានភស្តុភារ ដល់ប្រតិភូអន្តរជាតិប្រមាណ ៥០០ នាក់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។
Routes Asia 2022 រួមមានសកម្មភាពចំនួន ១៩ ព្រឹត្តិការណ៍សំខាន់ៗ និងសកម្មភាពជំនួយ។ ក្រុមហ៊ុន Informa Routes រៀបចំសកម្មភាពចំនួន ៣ ហើយទីក្រុង Da Nang រៀបចំសកម្មភាពចំនួន ១៦។ ចំណុចសំខាន់ៗដូចជា៖ ការតាំងពិព័រណ៍ទេសចរណ៍ និងអាកាសចរណ៍អាស៊ីឆ្នាំ ២០២២ ដែលមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជិត ១១០ ព្រលានយន្តហោះចំនួន ២០០ ក្រុមហ៊ុនទេសចរណ៍ក្នុងតំបន់ចំនួន ៣០ ចូលរួម ដែលមានកិច្ចប្រជុំជាង ១០០០ រវាងដៃគូលើប្រព័ន្ធនៃវេទិកា Routes Asia 2022 សន្និសីទស្តីពីកាស្តារៈឡើងវិញនៃអាកាសចរណ៍នៅអាស៊ី; សិក្ខាសាលាលើប្រធានបទនៃការអភិវឌ្ឍន៍សេវាកម្មអាកាសចរណ៍ក្នុងដំណាក់កាលធម្មតាបែបថ្មី សកម្មភាពអង្កេតនិងផ្សព្វផ្សាយទេសចរណ៍នៅទីក្រុង Da Nang ប្រទេស វៀតណាម ...
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានចាត់តាំងមន្ទីរទេសចរណ៍ ជាភ្នាក់ងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំ ទទួលបន្ទុកជាស្ថាប័នប្រមូលផ្តុំនិងធ្វើជាអធិបតី ផ្តល់យោបល់ រៀបចំផែនការ និងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំសកម្មភាពនៅ Routes Asia ២០២២៕

Nhan dan
មតិពីមិត្តអ្នកអាន