Trending now

ទីក្រុង Da Nang ទទួលស្វាគមន៍ក្រុមទេសចរណ៍ MICE ដំបូងក្នុងឆ្នាំ ២០២២

10:00 | 27/02/2022 ឌីណា

នាថ្ងៃទី ២៥ ខែកុម្ភៈ មជ្ឈមណ្ឌលជំរុញទេសចរណ៍ទីក្រុង Da Nang បានរៀបចំពិធីទទួលស្វាគមន៍ក្រុមទេសចរណ៍ដំបូងមកកាន់ទីក្រុង តាមគោលនយោបាយ MICE (ទេសចរណ៍ផង ចូលរួមសន្និសីទនិងសិក្ខាសាលាផង) នៅទីក្រុង Da Nang ឆ្នាំ ២០២២។ ក្រុមទេសចរណ៍មានចំនួន ១០០ នាក់ មកចូលរួមសន្និសីទនិងទទួលបានវត្ថុអនុស្សាវរីយ៍និងការជួយគាំទ្រពីផ្នែកទេសចរណ៍ Da Nang ក្នុងរយៈពេល ៣ ថ្ងៃដែលនឹងប្រព្រឹត្ដទៅព្រឹត្តិការណ៍នេះ។

កងនាវាហ្វឹកហ្វឺនចម្ងាយឆ្ងាយនៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនមកបំពេញទស្សនកិច្ចនៅទីក្រុង Da Nang កងនាវាហ្វឹកហ្វឺនចម្ងាយឆ្ងាយនៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនមកបំពេញទស្សនកិច្ចនៅទីក្រុង Da Nang
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​សុខាភិបាល​នៅទីក្រុង Da Nang ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​សុខាភិបាល​នៅទីក្រុង Da Nang
ទីក្រុង Da Nang ទទួលស្វាគមន៍ក្រុមទេសចរណ៍ MICE ដំបូងក្នុងឆ្នាំ ២០២២
ភ្ញៀវទេសចរណ៍ដំបូងមកដល់ទីក្រុង Da Nang តាមគោលនយោបាយ MICE ឆ្នាំ ២០២២

គោលនយោបាយ MICE របស់ទីក្រុង Da Nang ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី ២១ ខែកុម្ភៈ ដោយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ក្នុងគោលបំណងទាក់ទាញក្រុមទេសចរណ៍និងភ្ញៀវទេសចរណ៍មកចូលរួមសន្និសីទ និងសិក្ខាសាលា។ល។

តាមរយៈការចុះបញ្ជីបូកសរុបពីបណ្ដាក្រុមហ៊ុនទេសចរណ៍ MICE នៅទូទាំងប្រទេស និងសណ្ឋាគារទទួលភ្ញៀវ MICE គេរំពឹងថា ចាប់ពីឥឡូវដល់ថ្ងៃទី ១៥ ខែមីនានឹងមានក្រុមទេសចរណ៍ MICE ចំនួន ១០ ក្រុមដោយមានភ្ញៀវទេសចរណ៍ប្រហែល ២,០០០ នាក់ មកកាន់ទីក្រុង Da Nang៕

ឌីណា

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា