Trending now

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនិងវិភាគទិន្នន័យទេសចរណ៍ឈានមុខគេនៅវៀតណាម៖ យថាទស្សន៍វិជ្ជមានសម្រាប់ទេសចរណ៍វៀតណាមនៅឆ្នាំ២០២៤

09:57 | 18/01/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ១៧ ខែមករា ក្រុមហ៊ុន Outbox ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារនិងវិភាគទិន្នន័យទេសចរណ៍ឈានមុខគេនៅវៀតណាមបានចេញផ្សាយរបាយការណ៍វិភាគ "ទិដ្ឋភាពទេសចរណ៍វៀតណាមឆ្នាំ ២០២៤" ដែលបញ្ជាក់ថា ចំនួនអ្នកដំណើរអន្តរជាតិទៅកាន់វៀតណាមត្រូវបានរំពឹងថានឹងកើនឡើងនៅឆ្នាំនេះ។

កិច្ចពិភាក្សាក្រោមប្រធានបទ «វៀតណាម - គោលដៅ ឈានមុខគេក្នុងអាស៊ានសម្រាប់ការវិនិយោគប្រកបដោយនិរន្តរភាព» កិច្ចពិភាក្សាក្រោមប្រធានបទ «វៀតណាម - គោលដៅ ឈានមុខគេក្នុងអាស៊ានសម្រាប់ការវិនិយោគប្រកបដោយនិរន្តរភាព»
ស្ថានទូតវៀតណាមនៅទីក្រុងភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំជាមួយធុរកិច្ចវៀតណាមនៅកម្ពុជាឆ្នាំ ២០២៤ ស្ថានទូតវៀតណាមនៅទីក្រុងភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំជាមួយធុរកិច្ចវៀតណាមនៅកម្ពុជាឆ្នាំ ២០២៤
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនិងវិភាគទិន្នន័យទេសចរណ៍ឈានមុខគេនៅវៀតណាម៖ យថាទស្សន៍វិជ្ជមានសម្រាប់ទេសចរណ៍វៀតណាមនៅឆ្នាំ២០២៤
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនិងវិភាគទិន្នន័យទេសចរណ៍ឈានមុខគេនៅវៀតណាម៖ យថាទស្សន៍វិជ្ជមានសម្រាប់ទេសចរណ៍វៀតណាមនៅឆ្នាំ២០២៤

យោងតាមរបាយការណ៍នេះ ផ្នែកអាកាសចរណ៍របស់វៀតណាមបានងើបឡើងវិញគួរឱ្យចាប់អារម្មណ៍បន្ទាប់ពីបានបន្ធូរបន្ថយការរឹតបន្តឹងដំណើរទេសចរណ៍ដោយសារតែជំងឺ COVID-១៩ នៅទាំងក្នុងនិងក្រៅប្រទេស។ វៀតណាមក៏បានក្លាយជាទីផ្សារអាកាសចរណ៍ដែលស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សបំផុតលើពិភពលោក ហើយត្រូវបានរំពឹងថានឹងក្លាយជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតទី ៥ នៅទូទាំងពិភពលោកនៅឆ្នាំ ២០៣៥។

លើសពីនេះទៀត ទោះបីជាមានបញ្ហាប្រឈមនៅឆ្នាំ ២០២២ និងការកើនឡើងថ្លៃដើមប្រតិបត្តិការកាលពីឆ្នាំមុនក៏ដោយ ក៏ផ្នែកសណ្ឋាគាររបស់វៀតណាមបានបង្ហាញពីភាពធន់របស់ខ្លួន។ ជាមួយនឹងសញ្ញាទាំងនេះ ទិដ្ឋភាពទេសចរណ៍របស់វៀតណាមក្នុងឆ្នាំនេះត្រូវបានព្យាករណ៍ថា នឹងមានតម្រូវការខ្ពស់ស្របតាមនិន្នាការសំខាន់ៗដូចជា៖ ទេសចរណ៍រួមបញ្ចូលជាមួយការឆ្លងបទពិសោធន៍ សុខភាព អេកូឡូស៊ី និងកីឡា។

ទាក់ទិននឹងសមិទ្ធិផលរបស់ទេសចរណ៍វៀតណាមក្នងុឆ្នាំ២០២៣ តំណាង Outbox Company បានចែករំលែកថា ទេសចរណ៍វៀតណាមមានការងើបឡើងវិញគួរឱ្យកត់សម្គាល់ ជាមួយនឹងចំនួនភ្ញៀវអន្តរជាតិកើនឡើងរហូតដល់ ១២,៥៩ លាននាក់ កើនឡើងជិត ៤ ដងបើធៀបនឹងឆ្នាំ ២០២២។ ចំណុចលេចធ្លោនៃទេសចរណ៍វៀតណាម កាលពីឆ្នាំមុនគឺជាភាពចម្រុះនៃប្រភពភ្ញៀវអន្តរជាតិមកកាន់វៀតណាម ពីទីផ្សារកំពុងរីកចម្រើនរហូតដល់ទីផ្សារខ្នាតតូច។ ជាក់ស្តែង ឥណ្ឌាបានលេចចេញជាទីផ្សារដ៏គួរឲ្យទាក់ទាញសម្រាប់ទេសចរណ៍វៀតណាម។ ក្រុមហ៊ុន Outbox បានប៉ាន់ប្រមាណថា ប្រសិនបើទេសចរណ៍វៀតណាមពង្រឹងវិធានការដើម្បីធ្វើអាជីវកម្មទីផ្សារនេះ តាមរយៈការបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការ ការកែសម្រួលសេវាកម្ម វានឹងបង្កើតភាពទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកវៀតណាមកាន់តែច្រើន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥