Trending now

ទីក្រុងហូជីមិញ (វៀតណាម)៖ កិច្ចប្រជុំលើកទី ៦ រវាងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុ

11:08 | 29/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហូជីមិញ កិច្ចប្រជុំលើកទី ៦ រវាងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (ហៅកាត់ ថាភាគីទាំងពីរ) ដើម្បីវាយតំលៃលើលទ្ធផលក្នុងការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអលើកសោភ័ណភាពស្ដូបមិត្តភាពវៀតណាម - កម្ពុជានៅកម្ពុជា និងឯកភាពលើទិសដៅសហការគ្នានាពេលខាងមុខ។

ទិក្រុងហូជីមិញ(វៀតណាម)៖ កិច្ចប្រជុំលើកទី ២ នៃថ្នាក់ដឹកនាំព្រះពុទ្ធសាសនានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា ទិក្រុងហូជីមិញ(វៀតណាម)៖ កិច្ចប្រជុំលើកទី ២ នៃថ្នាក់ដឹកនាំព្រះពុទ្ធសាសនានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា
ទីក្រុងហូជីមិញ៖ ថ្ងៃពិសេស “តេត” សម្រាប់ប្រជាជនឃុំកោះថាញ់អាន ទីក្រុងហូជីមិញ៖ ថ្ងៃពិសេស “តេត” សម្រាប់ប្រជាជនឃុំកោះថាញ់អាន
ទីក្រុងហូជីមិញ (វៀតណាម)៖ កិច្ចប្រជុំលើកទី ៦ រវាងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុ
ទីក្រុងហូជីមិញ (វៀតណាម)៖ កិច្ចប្រជុំលើកទី ៦ រវាងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

គណៈប្រតិភូក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា អនុប្រធានអចិន្រ្តៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានតាមកំណត់ហេតុនៃកិច្ចប្រជុំលើកទី ៥ កាល​ពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងហូជីមិញ។ ការអនុវត្តគម្រោងធានាបាននូវវឌ្ឍនភាព និងគុណភាពល្អ។

នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តផ្តោតលើការអនុវត្តខ្លឹមសារដែលបានចុះហត្ថលេខានៅកិច្ចប្រជុំ; សហការយ៉ាងជិតស្និទ្ធដើម្បីពន្លឿនដំណើរការដែលកំពុងសាងសង់ ធានាបាននូវគុណភាពនិងប្រសិទ្ធភាព។ ភាគីកម្ពុជាបន្តពិនិត្យស្ដូបមិត្តភាព​វៀតណាម-កម្ពុជាដែលបានសាងសង់នៅកម្ពុជាត្រូវជួសជុល កែលំអលើកសោភ័ណភាព និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនីមួយៗដើម្បីពិនិត្យនិងសម្រេច ស្របតាមខ្លឹមសារដែលបានព្រមព្រៀងគ្នានៅបណ្ដាកិច្ចប្រជុំរវាងភាគីទាំងពីរ; ផ្ញើសំណុំឯកសារនៃបណ្ដាគម្រោងទៅភាគីវៀតណាមដើម្បីវាយតម្លៃ ជាមួយគ្នានោះ ភាគីវៀតណាមនឹងរៀបចំក្រុមការងារមួយដើម្បីសម្របសម្រួលជាមួយភាគីកម្ពុជាក្នុងការត្រួតពិនិត្យគម្រោងនានា ធ្វើជាមូលដ្ឋានសម្រាប់ការវាយតម្លៃនិង​ឧបត្ថម្ភថវិកាដើម្បីអនុវត្ដគម្រោងឲ្យធានាប្រសិទ្ធភាព។

ភាគីទាំងពីរបានបន្តអះអាងថា៖ ស្ដូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជា គឺជាសំណង់ប្រវត្តិសាស្ត្រ-វប្បធម៌លេចធ្លោក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ដូច្នេះហើយ ចាំបាច់ត្រូវមានការគ្រប់គ្រង និងការពារយ៉ាងតឹងរ៉ឹង។ ភាគីទាំងសម្របសម្រួលពន្លឿនដំណើរការកសាងព្រមព្រៀងកម្រិតរដ្ឋាភិបាលស្តីពីការការពារស្តូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជា។ ដោយមានទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង ភាគីទាំងពីរជឿជាក់ថានឹងអនុវត្តប្រកបដោយជោគជ័យនូវគោលការណ៍របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាលើការកសាង ជួសជុល កែលំអលើកសោភ័ណភាពស្ដូបមិត្តភាពវៀតណាម - កម្ពុជានៅកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា