Trending now

សាលានាយទាហាននយោបាយ (វៀតណាម) ប្រារព្ធពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពថ្នាក់ទី២ របស់ព្រះរាជាណាចក្រកម្ពុជា

10:53 | 28/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី២៦ ខែធ្នូ នៅទីក្រុងហាណូយ សាលានាយទាហាននយោបាយបានប្រារព្ធពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពថ្នាក់ទី២ របស់ព្រះរាជាណាចក្រកម្ពុជាជូនដល់អង្គភាព និងបុគ្គលរបស់សាលា។

មហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh លើកទី ២ អាណត្តិ ២០២៣-២០២៨ មហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh លើកទី ២ អាណត្តិ ២០២៣-២០២៨
យុវជនវៀតណាម-កម្ពុជាជំរុញការផ្លាស់ប្តូរ ពង្រឹងចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ យុវជនវៀតណាម-កម្ពុជាជំរុញការផ្លាស់ប្តូរ ពង្រឹងចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ
សាលានាយទាហាននយោបាយ (វៀតណាម) ប្រារព្ធពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពថ្នាក់ទី២ របស់ព្រះរាជាណាចក្រកម្ពុជា
សាលានាយទាហាននយោបាយ (វៀតណាម) ប្រារព្ធពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពថ្នាក់ទី២ របស់ព្រះរាជាណាចក្រកម្ពុជា

ដើម្បីទទួលស្គាល់នូវលទ្ធផល និងស្នាដៃឆ្នើមរបស់អង្គភាព និងបុគ្គលនៃសាលានាយទាហាននយោបាយ ក្នុងការអនុវត្តភារកិច្ចបណ្តុះបណ្តាលសិក្ខាកាមយោធានៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការប្រគល់គ្រឿងឥស្សរិយយសមិត្តភាពថ្នាក់ទី២ ជូនដល់សាលានាយទាហាននយោបាយ និងលោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Hung Oanh នាយកសាលា និងប្រគល់គ្រឿងឥស្សរិយយសមិត្តភាពថ្នាក់ទី៣ ជូនដល់បុគ្គល និងអង្គភាពចំនួន ៦ នៃសាលា។

នាថ្ងៃដដែល សាលានាយទាហាននយោបាយ បានប្រារព្ធពិធីប្រគល់សេចក្តីសម្រេចទទួលស្គាល់ស្តង់ដារ និងសេចក្តីសម្រេចតែងតាំងមុខតំណែងសាស្ត្រាចារ្យរងឆ្នាំ ២០២៣។ លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Hung Oanh បានសម្តែងនូវក្តីសង្ឃឹម និងការជឿជាក់ថា សាស្រ្តាចារ្យរងឆ្នាំនេះនឹងលើកកម្ពស់សមត្ថភាព បញ្ញា ភាពក្លាហាន និងស្មារតីច្នៃប្រឌិតរបស់ពួកគេ ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្ររបស់សាលា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ