Trending now

វៀតណាម៖ មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨ បើកជាផ្លូវការ

09:31 | 27/12/2023

ប្រតិភូបានពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារសំខាន់ៗដូចជា៖របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមសមគមកសិករវៀតណាម អាណត្តិទី ៧។

មហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh លើកទី ២ អាណត្តិ ២០២៣-២០២៨ មហាសន្និបាតតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Tay Ninh លើកទី ២ អាណត្តិ ២០២៣-២០២៨
មហាសន្និបាតលើកទី ១៣ នៃសហជីពវៀតណាមអាណត្តិ ២០២៣ - ២០២៨៖ ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលករ មហាសន្និបាតលើកទី ១៣ នៃសហជីពវៀតណាមអាណត្តិ ២០២៣ - ២០២៨៖ ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលករ
វៀតណាម៖ មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨ បើកជាផ្លូវការ
មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨ បើកជាផ្លូវការ

នាព្រឹកថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨ បានបើកជាផ្លូវការ។ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត។

ដោយប្រធានបទ “សាមគ្គីភាព - ប្រជាធិបតេយ្យ - ច្នៃប្រឌិត - សហប្រតិបត្តិការ - អភិវឌ្ឍន៍” មហាសន្និបាតសមគមកសិករវៀតណាមលើកទី ៨ មានការចូលរួមរបស់ប្រតិភូប្រមាណ ១ ពាន់នាក់ តំណាងឱ្យសមាជិកសមាគម និងកសិករវៀតណាមជាង ១០ លាននាក់។ ក្នុងមហាសន្និបាត ប្រតិភូបានពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារសំខាន់ៗដូចជា៖របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមសមគមកសិករវៀតណាម អាណត្តិទី ៧; សេចក្តីព្រាងលក្ខន្តិកៈសមាគមកសិករវៀតណាម (បំពេញបន្ថែម និងធ្វើវិសោធនកម្ម)។ ប្រតិភូក៏បានពិភាក្សា និងសម្រេចលើទិសដៅ គោលដៅ និងភារកិច្ចសម្រាប់អាណត្តិទាំងមូល ព្រមទាំងបោះឆ្នោត ជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិ ២០២៣-២០២៨ ។ លោក Luong Quoc Doan ប្រធានមជ្ឈិមសមគមកសិករវៀតណាម បានឲ្យដឹងថា៖

“មជ្ឈិមសមគមកសិករវៀតណាមបានកំណត់គោលដៅសំខាន់ៗចំនួន ៣។ ទីមួយ ជំរុញខ្លាំងរបៀបប្រមូលសមាជិកកសិករ។ ទី២គឺ ជំរុញប្រជាជនចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព។ ទី៣គឺ ត្រូវផ្លាស់ប្ដូរ លើកកម្ពស់សមត្ថភាព ជំនាញរបស់កម្មាភិបាល ជាពិសេសគឺកម្មាភិបាលបំពេញការងារចលនាកសិករ”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ