Trending now

ទីក្រុងហាណូយ៖ បើកសន្និសិទការទូតវៀតណាមលើកទី៣២

16:43 | 19/12/2023

សន្និសីទនេះក៏ជាឱកាសដើម្បីឲ្យ ផ្នែកការទូតពិភាក្សាអំពីបញ្ហាសំខាន់និងថ្មីមួយចំនួនក្នុងកិច្ចការបរទេស ដើម្បីរួម ចំណែកក្នុងការបូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្តគោលមាគ៌ាកិច្ចការបរទេសក្នុង សម័យផ្លាស់ប្ដូរថ្មី។

ទីក្រុងហាណូយ៖ មហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍កសិករវៀតណាមលើកទី ៨ ទីក្រុងហាណូយ៖ មហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍កសិករវៀតណាមលើកទី ៨
ទីក្រុងហាណូយ​ (ប្រទេសវៀតណាម)៖ បើកសប្ដាហ៍ «មហាសាមគ្គីភាពនៃបណ្ដាជនជាតិ-បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០២៣» ទីក្រុងហាណូយ​ (ប្រទេសវៀតណាម)៖ បើកសប្ដាហ៍ «មហាសាមគ្គីភាពនៃបណ្ដាជនជាតិ-បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០២៣»
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទការទូតលើកទី៣២។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទការទូតលើកទី៣២។

នាព្រឹកថ្ងៃទី ១៩ ធ្នូ នៅទីក្រុងហាណូយ សន្និសីទការទូតវៀតណាមលើកទី ៣២ បានបើកដោយប្រធានបទ “លើកកំពស់តួនាទីនាំមុខ កសាងខឿនការទូតគ្រប់ជ្រុង ជ្រោយ ទំនើប រឹងមាំ អនុវត្តន៍ដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាត លើកទី១៣របស់បក្ស”។ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។

ក្រៅពីការវាយតម្លៃ និងព្យាករណ៍ស្ថានភាពអន្តរជាតិ អង្គសន្និសីទនឹងពិនិត្យ មើល ហើយវាយតម្លៃយ៉ាងទូលំទូលាយចំពោះលទ្ធផលនៃការអនុវត្ត សេចក្តីសម្រេច ចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេល ២ ឆ្នាំ និងជាងពាក់កណ្ដាលអាណត្តិកន្លងទៅ ព្រមទាំងស្នើបេសកកម្មកិច្ចការបរទេស សំខាន់ៗនិងវិធានការនានាដែលត្រូវយកចិត្តទុកដាក់អនុវត្តន៍រហូតដល់ដំណាច់ អាណត្តិនីតិកាលទី ១៣ និងឆ្នាំបន្តបន្ទាប់ទៀត។ សន្និសីទនេះក៏ជាឱកាសដើម្បីឲ្យ ផ្នែកការទូតពិភាក្សាអំពីបញ្ហាសំខាន់និងថ្មីមួយចំនួនក្នុងកិច្ចការបរទេស ដើម្បីរួម ចំណែកក្នុងការបូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្តគោលមាគ៌ាកិច្ចការបរទេសក្នុង សម័យផ្លាស់ប្ដូរថ្មី។ អង្គសន្និសីទក៏ចំណាយពេលវេលាជាច្រើនដើម្បីពិភាក្សាអំពី ទិសដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ការកសាងផ្នែកការទូតឲ្យកាន់តែរឹងមាំ វិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងទំនើបផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ