Trending now

ទីក្រុងហាណូយ៖ មហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍កសិករវៀតណាមលើកទី ៨

10:25 | 15/12/2023 យោងតាមវិទ្យុសំលេងវៀតណាម

មហាសន្និបាតមានការចូលរួមរបស់ ប្រតិភូចំនួន ១ ពាន់នាក់ ដែលតំណាងឱ្យសមាជិកជាង ១០ លាននាក់ ប្រជាកសិកររបស់ប្រទេសទាំងមូល ដោយមានភារកិច្ចបូកសរុប វាយតម្លៃស្ថានភាព និងលទ្ធផលការងាររបស់សមាគម និងចលនាកសិករក្នុងអាណត្តិ ២០១៨-២០២៣។

ទីក្រុងហាណូយ​ (ប្រទេសវៀតណាម)៖ បើកសប្ដាហ៍ «មហាសាមគ្គីភាពនៃបណ្ដាជនជាតិ-បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០២៣» ទីក្រុងហាណូយ​ (ប្រទេសវៀតណាម)៖ បើកសប្ដាហ៍ «មហាសាមគ្គីភាពនៃបណ្ដាជនជាតិ-បេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ ២០២៣»
ទីក្រុងហាណូយ៖ វគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លីសម្រាប់នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ (វគ្គទី១៣) ទីក្រុងហាណូយ៖ វគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លីសម្រាប់នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ (វគ្គទី១៣)
សន្និសីទសារព័ត៌មានជាមួយព័ត៌មានអំពីមហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍កសិករវៀតណាមលើកទី ៨។
សន្និសីទសារព័ត៌មានជាមួយព័ត៌មានអំពីមហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍កសិករវៀតណាមលើកទី ៨។

ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហាណូយ នឹងប្រព្រឹត្តិទៅមហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍កសិករវៀតណាមលើកទី ៨ អាណត្តិ ២០២៣-២០២៨។ ក្នុងសន្និសីទសារព័ត៌មានដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ អនុប្រធានមជ្ឈឹមសមាគមន៍កសិករវៀតណាម លោកស្រី Bui Thi Thom បានឲ្យដឹងថា៖ មហាសន្និបាតមានការចូលរួមរបស់ ប្រតិភូចំនួន ១ ពាន់នាក់ ដែលតំណាងឱ្យសមាជិកជាង ១០ លាននាក់ ប្រជាកសិកររបស់ប្រទេសទាំងមូល ដោយមានភារកិច្ចបូកសរុប វាយតម្លៃស្ថានភាព និងលទ្ធផលការងាររបស់សមាគម និងចលនាកសិករក្នុងអាណត្តិ ២០១៨-២០២៣; ដាក់ចេញទិសដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់អាណត្តិ ២០២៣-២០២៨។ លោក Nguyen Hong Son ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹមសមាគមន៍កសិករវៀតណាមបានឲ្យដឹងថា៖

“ប្រធានបទមហាសន្និបាតគឺ “សាមគ្គីភាព-ប្រជាធិបតេយ្យ-ច្នៃប្រឌិត-កិច្ចសហប្រតិបត្តិការ-អភិវឌ្ឍន៍” សញ្ញាសម្គាល់ពិសេសគឺ “កិច្ចសហប្រតិបត្តិការ” និង “អភិវឌ្ឍន៍” បង្ហាញពីបំណងប្រាថ្នាមិនត្រឹមតែរបស់បក្ស និងរដ្ឋប៉ុណ្ណោះទេ ថែមទាំងរបស់វណ្ណៈកសិករក្នុងដំណាក់កាលអនុវត្តន៍ឧស្សាហូបនីយកម្ម- ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិទៀតផង។ បើមានការច្នៃប្រឌិត ទើបប្រជាកសិករ ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផ្លាស់ប្ដូរការត្រិះរិះផលិតកម្ម ស្របតាមនិន្នាការសម័យកាលផងដែរ”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង