Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងសកម្មភាពទ

12:34 | 19/12/2023

នាយប់ថ្ងៃទី១៨ ខែធ្នូ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីតូក្យូរបស់ជប៉ុន វិលត្រឡប់ទៅវៀតណាមវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលខួបលើកទី ៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ( អាស៊ាន) - ជប៉ុន និងសកម្មភាពទ្វេភាគីនៅជប៉ុន។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
រូបថត៖ លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម Pham Minh Chinh អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រូបថត៖ លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម Pham Minh Chinh អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមវេទិកាសហប្រតិបត្តិការការងារវៀតណាម-ជប៉ុន។
នាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមវេទិកាសហប្រតិបត្តិការការងារវៀតណាម-ជប៉ុន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន មេដឹកនាំអាស៊ាន និងជប៉ុនសម្រេចបានការយោគយល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ បញ្ចប់កិច្ចប្រជុំ មេដឹកនាំអាស៊ាន និងជប៉ុនបានឯកភាពគ្នាអនុម័តលើ "សេចក្តីថ្លែងការណ៍ចក្ខុវិស័យស្តីពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ដៃគូដែលអាចទុកចិត្តបាន" និង "ផែនការអនុវត្តសេចក្តីថ្លែងការណ៍ចក្ខុវិស័យ"។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើទិសដៅសំខាន់ៗចំនួនបី ដើម្បីប្រែក្លាយទំនាក់ទំនងអាស៊ាន-ជប៉ុនទៅជាគំរូ និងកត្តាវិជ្ជមានដោយមាននាទីសំខាន់ និងធានាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ជាមួយគ្នានិងឈ្នះជាមួយគ្នានៅក្នុងតំបន់។

នៅប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានសកម្មភាពសរុបជិត ៣០ ជាមួយមជ្ឈដ្ឋាននយោបាយ និងសេដ្ឋកិច្ចជប៉ុន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio; ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភា សភាជាន់ទាប់ និងអតីតនាយករដ្ឋមន្ត្រីជប៉ុន; ទទួលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន; បំពេញទស្សនកិច្ចទៅកាន់ខេត្ត Gunma ហើយទទួលជួបអភិបាលខេត្តចំនួន ៥ គឺ Aichi, Niigata, Yamanashi, Kanagawa និង Tochigi។

ក្នុងឱកាសនេះ ក្រសួង ស្ថាប័ន និងសហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការជាង ៣០ ដែលមានតម្លៃជិត ៣ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យសំខាន់ៗដូចជា ហិរញ្ញវត្ថុ អប់រំ សុខាភិបាល និងការវិនិយោគ សួនឧស្សាហកម្ម... លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Kishida Fumio បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរឯកសារដែលបានចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការចំនួន៣ (ODA) ដែលមានតម្លៃសរុបជាង ២០០ លានដុល្លារអាមេរិក រួមចំណែកនាំតម្លៃសរុបនៃកិច្ចសហប្រតិបត្តិការ ODA រវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣ ឈានដល់ជាង ១០០ ពាន់លានយ៉េន (ស្មើនឹងជិត ៨០០ លានដុល្លារអាមេរិក) ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៧ មក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ