Trending now

វៀតណាម៖ កម្មវិធី «និទាឃរដូវសម្រាប់កុមារ» លើកទី១៧ ទទួលបានប្រាក់ឧបត្ថម្ភជាង ៩៦ ពាន់លានដុង

18:00 | 16/12/2023 យោងតាមកាសែតរូបថតវៀតណាម

នាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ កម្មវិធី “និទាឃរដូវសម្រាប់កុមារ” លើកទី ១៧ ក្រោមប្រធានបទ “ហោះទៅអនាគត” ត្រូវបានមូលនិធិកុមារវៀតណាម សហការជាមួយអង្គភាពពាក់ព័ន្ធរៀបចំឡើងនៅទីក្រុងហាណូយ។

ខេត្ត​ក្រុង​ជា​ច្រើន​បាន​អនុវត្ត​កម្មវិធី​បណ្ដុះពន្លកមិត្តភាព ខេត្ត​ក្រុង​ជា​ច្រើន​បាន​អនុវត្ត​កម្មវិធី​បណ្ដុះពន្លកមិត្តភាព
កម្មវិធី កម្មវិធី "Ao Dai ០ ដុង" - ផ្សព្វផ្សាយសម្រស់វៀតណាម
វៀតណាម៖ កម្មវិធី «និទាឃរដូវសម្រាប់កុមារ» លើកទី១៧ ទទួលបានប្រាក់ឧបត្ថម្ភជាង ៩៦ ពាន់លានដុង
វៀតណាម៖ កម្មវិធី «និទាឃរដូវសម្រាប់កុមារ» លើកទី១៧ ទទួលបានប្រាក់ឧបត្ថម្ភជាង ៩៦ ពាន់លានដុង

កម្មវិធីនេះមានគោលបំណងលើកតម្កើង ហើយជាពិសេសសម្ដែងការដឹងគុណចំពោះអង្គការ និងបុគ្គលនានាដែលបានរួមដំណើរជាមួយមូលនិធិកុមារវៀតណាម រួមចំណែកថែទាំកុមារដែលមានស្ថានភាពរស់នៅលំបាក។ តាមរយៈព្រឹត្តិការណ៍នេះ មូលនិធិកុមារបន្តអំពាវនាវដល់សប្បុរសជននានា ជួយឧបត្ថម្ភដល់កុមារពិការ កុមារកំព្រា និងកុមារដែលមានស្ថានភាពលំបាក នៅទូទាំងប្រទេស។ នៅក្នុងកម្មវិធី មូលនិធិកុមារវៀតណាមទទួលបានទឹកប្រាក់ឧបត្ថម្ភជាង ៩៦ ពាន់លានដុង (ប្រហែល ៣,៩ លានដុល្លារអាមេរិក) ពីអង្គភាព និងបុគ្គលជាង ៥០ សម្រាប់កុមារក្នុងឆ្នាំ ២០២៤។

កម្មវិធី “និទាឃរដូវសម្រាប់កុមារ” គឺជាសកម្មភាពប្រចាំរបស់មូលនិធិកុមារវៀតណាម ក្នុងបំណងកៀរគរធនធានសង្គមប្រកបដោយប្រសិទ្ធភាពទាំងក្នុងនិងក្រៅប្រទេសដើម្បីកុមារ។ ក្រោយរយៈពេល ១៦ ឆ្នាំត្រូវបានរៀបចំឡើង កម្មវិធីបានរៃអង្គាសទឹកប្រាក់បានជាង ១៣៧៥ ពាន់លានដុង (ជាង ៥៦ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភកុមារដែលមានស្ថានភាពលំបាកប្រហែល ៤ លាននាក់៕

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា