យុគសម័យ - អស់រយៈពេលជាង ១០ ឆ្នាំចាប់តាំងពីវាត្រូវបានបង្កើតឡើងដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា កម្មវិធីបណ្តុះពន្លកមិត្តភាពបានអផិវឌ្ឈន៍ដល់ខេត្ត និងទីក្រុងភាគច្រើនដែលនិស្សិតកម្ពុជាកំពុងសិក្សា។
ឆ្នាំដ៏ស្រស់ស្អាតនៅវៀតណាម
ក្នុងសន្និសីទរួមរវាងសមាគមមិត្តភាពវៀតណាម-កម្ពុជា និងសមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅនៅខេត្តតៃនិញ នាខែវិច្ឆិកា ឆ្នាំ២០២៣ មានយុវជនខ្មែរម្នាក់បានថ្លែងសុន្ទរកថាប្រកបដោយទំនុកចិត្ត និងផ្លាស់ប្តូរនៅក្នុងសន្និសីទជាភាសាវៀតណាមយ៉ាងស្ទាត់ជំនាញ។ ព័ត៌មានជាច្រើននៅក្នុងសុន្ទរកថាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
យុវជននោះមានឈ្មោះថា ថុន ប៊ុនហេង (អាយុ ៣៣ ឆ្នាំ មកពីស្រុកមេសាង ខេត្តព្រៃវែង ប្រទេសកម្ពុជា)។ បច្ចុប្បន្នប្អូនជានិស្សិតការសិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ។ កន្លងមក ថុន ប៊ុនហេង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហូជីមិញ។ អ្វីដែលមនុស្សតិចណាស់បានដឹងគឺកាលពី៥ឆ្នាំមុន លោក ថន ប៊ុនហេង ជួបការលំបាកយ៉ាងខ្លាំង ដោយសារតែការខុសប្លែកគ្នាទាំងភាសា អាកាសធាតុ វប្បធម៌... នៅពេលប្អូនមករៀននៅវៀតណាមដំបូង។
![]() |
ប្អូន ថុន ប៊ុនហេង នៅថ្ងៃដែលបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ចនៅសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហូជីមិញក្នុងឆ្នាំ ២០២២។ |
ប្អូន ថន ប៊ុនហេង បាននិយាយថា ៖ "ពេលមករៀននៅវៀតណាមដំបូង ខ្ញុំមានអារម្មណ៍ឯកាព្រោះនៅឆ្ងាយពីផ្ទះនិងសាច់ញាតិ ប៉ុន្តែការទទួលបានការមើលថែ ការលើកទឹកចិត្ត និងការជួយឧបត្ថម្ភពីសាលា លោកគ្រូ អ្នកគ្រូ និងសិស្សវៀតណាមខ្ញុំបានជម្នះការលំបាកនោះបន្តិចម្តងៗ។ ជាពិសេស តាមរយៈកម្មវិធី “កម្មវិធីបណ្ដុះបណ្ដាលមិត្តភាព” ដែលបើកដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា ខ្ញុំមានឪពុកម្តាយចិញ្ចឹម។ តាំងពីពេលនោះមក ខ្ញុំមានអារម្មណ៍ថាខ្ញុំមានសាច់ញាតិនៅក្បែរខ្ញុំ យកចិត្តទុកដាក់ក្នុងពេលលំបាក។ ភាសាវៀតណាមរបស់ខ្ញុំកាន់តែមានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ ហើយរាល់ថ្ងៃខ្ញុំធ្វើសមាហរណកម្មជីវភាពរស់នៅវៀតណាមកាន់តែប្រសើរឡើង ហើយការសិក្សាក៏កាន់តែងាយស្រួលផងដែរ"។
ប្អូន ថុន ប៊ុនហេង បានសំដែងថា ពេលវេលានៅប្រទេសវៀតណាម គឺជាឆ្នាំដ៏ស្រស់ស្អាតបំផុតក្នុងជីវិតរបស់ប្អូន។ ក្រៅពីចំណេះដឹងជំនាញដែលប្អូនបានក្រេបយកមករួមចំណែកកសាងមាតុភូមិប្អូនក៏បានឆ្លងកាត់បទពិសោធន៍នូវទំនៀមទំលាប់ប្រពៃណីរបស់វៀតណាម យល់កាន់តែច្បាស់អំពីប្រវត្តិសាស្រ្តវប្បធម៌ និងទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្ប្រសើរអរវាងប្រជាជនទាំងពីរ។
ប្អូន ថុន ប៊ុនហេង បាននិយាយថា "ដោយដឹងអំពីប្រវត្តិសាស្ត្រ យើងរឹតតែមានមោទនភាព និងចងចាំនូវការរួមវិភាគទានរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានខិតខំពូនជ្រុំនូវចំណងសាមគ្គីភាព និងមិត្តភាពអន្តរជាតិដ៏ថ្លៃថ្លារបស់ប្រជាជនទាំងពីរ។ ជាពិសេស ប្រវត្តិសាស្ត្របានទទួលស្គាល់នូវគុណបំណាច់របស់កងទ័ព និងប្រជាជនវៀតណាម នៅពេលបានប្រកៀកស្មាជាមួយប្រជាជនកម្ពុជា ជួយកម្ពុជាទទួលបានសេរីភាព និងឯករាជ្យ កសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងស្រស់ស្អាតដូចសព្វថ្ងៃនេះ"។
ដំបូលផ្ទះអន្តរជាតិដ៍កក់ក្តៅ
ថុន ប៊ុនហេង គឺជានិស្សិតអន្តរជាតិមួយរូបក្នុងចំណោមនិស្សិតអន្តរជាតិកម្ពុជារាប់រយនាក់ ដែលទទួលបានផលពី "ផ្លែឈើផ្អែម" នៃកម្មវិធីបណ្ដុះពន្លកមិត្តភាព ដែលធ្វើឡើងដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា។
![]() |
និស្សិតកម្ពុជាសម្តែងក្នុងសន្និសីទលើកទី២នៃសមាគមមិត្តភាពវៀតណាម-កម្ពុជា Chua Thap, ខែតុលា ឆ្នាំ ២០២៣។ |
យោងតាមលោក Le Tuan Khanh អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា កម្មវិធីបណ្ដុះពន្លកមិត្តភាពបានចាប់កំណើតនៅនិទាឃរដូវឆ្នាំ ២០១២ ក្នុងបរិបទនៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា គឺមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ, ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនធានមនុស្ស។ កម្មវិធីនេះសម្បូរទៅដោយលក្ខណៈមនុស្សសាស្រ្ត បង្កប់ដោយប្រពៃណីវប្បធម៌របស់ប្រជាជាតិទាំងពីរ ហើយមានការរីកសាយភាយយ៉ាងទូលំទូលាយ។
ដំបូងឡើយ មានគ្រួសារចំនួន១២ គ្រួរបានស្ម័គ្រចិត្តជួយឧបត្ថម្ភនិស្សិត ៣៤ នាក់ដែលកំពុងសិក្សានៅទីក្រុង Ha Noi និងThai Binh រហូតមកដល់ពេលនេះ កម្មវិធីនេះបានរីកធំធាត់ទៅខេត្ត-ក្រុងភាគច្រើនដែលនិស្សិតកម្ពុជាកំពុងសិក្សា។
ក្នុងឆ្នាំសិក្សា ២០២៣ - ២០២៤ សមាគមមិត្តភាពវៀតណាម - កម្ពុជា នឹងទទួលជួយឧបត្ថម្ភសិស្សានុសិស្សចំនួន ៧០ នាក់មកពីមិត្ត។ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ សមាគមនឹងសម្របសម្រួលជាមួយស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសវៀតណាម ដើម្បីបន្តឧបត្ថម្ភនិស្សិតប្រមាណ ១៣០នាក់ទៀត។ ចំនួននិស្សិតដែលឧបត្ថម្ភដោយសមាគមមិត្តភាពវៀតណាម-កម្ពុជាក្នុងឆ្នាំសិក្សានេះ ភាគច្រើនជាសិស្សត្រៀមឆ្នាំសិក្សានៅវៀតណាម និស្សិតឆ្នាំទី១ និងទី២ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យចំនួន៨ នៅទីក្រុង Ha Noi ទីក្រុង Ho Chi Minh និង ទីក្រុង Thai Binh។
ក្រៅពីការឧបត្ថម្ភដល់និស្សិតកម្ពុជា អង្គភាពសមាគមដែលពាក់ព័ន្ធ; ខេត្ត/ក្រុងរបស់សមាគម; គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ដែលនិស្សិតកម្ពុជាជាច្រើនកំពុងសិក្សា ដូចជាសាលាមិត្តភាព ៨០ និងសាកលវិទ្យាល័យពេទ្យថៃប៊ិញ ពហុបច្ចេកទេសហាណូយ សេដ្ឋកិច្ចជាតិ សំណង់ មហាវិទ្យាល័យកសិកម្ម សាកលវិទ្យាល័យ Ton Duc Thang… និងសហគ្រិន និងអាជីវកម្មក៏ចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីក្នុងទម្រង់ជាច្រើន។ ចំណុចសំខាន់ៗរួមមានៈ ជំនួយសម្ភារៈ ជួសជុល និងកែលម្អឧបករណ៍ចាំបាច់សម្រាប់ការសិក្សារបស់និស្សិត ផ្តល់អំណោយ និងអាហារូបករណ៍ដល់និស្សិតដែលមានស្នាដៃសិក្សាខ្ពស់; គាំទ្រដល់និស្សិតក្នុងការរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈក្នុងឱកាសថ្ងៃឈប់សម្រាក និងបញ្ចប់ការសិក្សា; ទៅទស្សនានិងស្វែងយល់ពីការពិតនៅក្នុងមូលដ្ឋាន; រៀបចំការចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយដល់សិស្សានុសិស្ស ក្នុងកាលៈទេសៈលំបាក ឬពេលឈឺថ្កាត់...
លោក Le Tuan Khanh បាននិយាយថា "ភាពជោគជ័យដំបូងនៃកម្មវិធីគឺនិស្សិតភាគច្រើនមានទំនុកចិត្ត និងទទួលបានលទ្ធផលសិក្សាល្អ ទទួលបាននិទ្ទេសល្អនិងពូកែក្នុងការប្រឡងបញ្ចប់ការសិក្សា។ បន្ទាប់ពីបញ្ចប់វគ្គសិក្សា និស្សិតវិលត្រឡប់ទៅផ្ទះវិញ ដើម្បីមានការងារធ្វើមានស្ថេរភាព សមស្របទៅនឹងមុខជំនាញបណ្តុះបណ្តាល និងមានឱកាសអភិវឌ្ឍន៍ជាច្រើន។ និស្សិតអន្តរជាតិមួយចំនួនបានសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ហើយនៅតែរក្សាអនុស្សាវរីយ៍ដ៏ស្រស់បំព្រងក្នុងគ្រាដែលនិស្សិតកំពុងសិក្សានៅប្រទេសវៀតណាម តែងតែទាក់ទងគ្នា ផ្តល់ក្តីសុខ ចែករំលែកក្តីរីករាយ និងទុក្ខព្រួយជាមួយក្រុម គ្រួសារ នៅវៀតណាមដូចសាច់ញាតិក្នុងសមាជិកគ្រួសារ"។
អ្នកជំនាញជាច្រើនជឿជាក់ថា កម្មវិធីបណ្ដុះពន្លកមិត្តភាពនៃសមាគមមិត្តភាពវៀតណាម-កម្ពុជា រួមចំណែកដល់បក្ស និងរដ្ឋក្នុងការថែទាំបំប៉ន និងជួយនិស្សិតកម្ពុជាសិក្សានៅប្រទេសវៀតណាម។ នេះជាសកម្មភាពជាក់ស្តែង និងមនុស្សធម៌ដើម្បីបង្កើតលក្ខខណ្ឌសិក្សាល្អបំផុតសម្រាប់និស្សិតនៅវៀតណាម។ ប្អូនៗគឺជាធនធានមនុស្សដ៏សំខាន់ ចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយក៏ជាស្ពានមិត្តភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរ និងប្រជាជនវៀតណាម និងកម្ពុជា។
ចាប់តាំងពីពេលនោះមក ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជាបានបន្តពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅថែមទៀត៕

Thoidai.com.vn
មតិពីមិត្តអ្នកអាន