Trending now

ពិធីបើកមហោស្រពមិត្តភាពប្រជាជនវៀតណាម-ឥណ្ឌាលើកទី១១

22:00 | 02/12/2023 ឌឹកអាញ់

យុគសម័យ - នាយប់ថ្ងៃទី ២ ខែធ្នូ មហោស្រពមិត្តភាពប្រជាជនវៀតណាម-ឥណ្ឌាលើកទី ១១ បានបើកយ៉ាងឱឡារិកនៅរដ្ឋធានី Chennai នៃរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។

កម្មវិធីតន្ត្រីវៀតណាម-ឥណ្ឌានៅខេត្ដ Bac Ninh​ (វៀតណាម) កម្មវិធីតន្ត្រីវៀតណាម-ឥណ្ឌានៅខេត្ដ Bac Ninh​ (វៀតណាម)
ខេត្ត Quang Binh៖ ទិវា Yoga អន្តរជាតិ រួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌វៀតណាម-ឥណ្ឌា ខេត្ត Quang Binh៖ ទិវា Yoga អន្តរជាតិ រួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌វៀតណាម-ឥណ្ឌា
ពិធីបើកមហោស្រពមិត្តភាពប្រជាជនវៀតណាម-ឥណ្ឌាលើកទី១១
ពិធីបើកមហោស្រពមិត្តភាពប្រជាជនវៀតណាម-ឥណ្ឌាលើកទី១១

អញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ ភាគីវៀតណាមមានគណៈប្រតិភូប្រជាជនចំនួន២៥រូប ដឹកនាំដោយលោក Ha Minh Hue អតីតអនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវៀតណាម អនុប្រធាន និងជាអគ្គលេខាធិការសមាគមមិត្តភាពវៀតណាម-ឥណ្ឌា; ចំណែកខាងឥណ្ឌាវិញ មានលោក ប៉ាឡាប សេងហ្គូតា លេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តឥណ្ឌា (CPI) ប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោក សមាជិកគណៈប្រធាន AIPSO; លោក Harchand Singh អគ្គលេខាធិការ AIPSO; លោក Ma Subramanian - រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារនៃរដ្ឋ Tamil Nadu និងមន្ត្រីមួយចំនួនធំ ប្រជាជន និងសារព័ត៌មានក្នុងស្រុក។

ថ្លែងមតិក្នុងពិធីបើកមហោស្រព លោក Ha Minh Hue បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងវៀតណាម និងឥណ្ឌា, ទន្ទឹមនឹងនោះ លោកបានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធិផលដ៏អស្ចារ្យនៃទំនាក់ទំនងនៃប្រទេសទាំងពីរចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០០៧ និងការធ្វើឱ្យប្រសើរឡើងដល់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៦ ដែលជួយឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាពលើសសរស្តម្ភនយោបាយ និងការទូតទាំងប្រាំ; សន្តិសុខការពារ; សេដ្ឋកិច្ចពាណិជ្ជកម្ម; វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា; ការអប់រំ - ការបណ្តុះបណ្តាល និងវប្បធម៌ - ការផ្លាស់ប្តូរមនុស្សទៅប្រជាជន។

អនុប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា លោក Ha Minh Hue បានអះអាងថា ដោយមានសន្ទុះនៃការអភិវឌ្ឍន៍អំណោយផល និងបទពិសោធន៍ដ៏សម្បូរបែបជាង ៥០ឆ្នាំ បូករួមនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌានឹងបន្តទទួលបានសមិទ្ធិផលថ្មីៗជាច្រើន, បំពេញផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

លើសពីនេះ លោកបានបង្ហាញជំនឿថា មហោស្រពនេះ ដោយមានការចូលរួមពីគណៈប្រតិភូយ៉ាងច្រើនកុះករ តំណាងគ្រប់មជ្ឈដ្ឋាន អ្នកប្រាជ្ញ បញ្ញាវ័ន្ត សិល្បករ និងអង្គការសន្តិភាព នឹងតភ្ជាប់ទំនាក់ទំនង និងមិត្តភាព ... នៃប្រទេសទាំងពីរ នឹងក្លាយជាវេទិកាមួយដែលមានការផ្លាស់ប្តូរដោយបើកចំហ និងស្និទ្ធស្នាល អាស្រ័យហេតុនេះ រួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រជាជនទាំងពីរក្នុងស្ថានភាពថ្មី៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR