Trending now

កម្មវិធីតន្ត្រីវៀតណាម-ឥណ្ឌានៅខេត្ដ Bac Ninh​ (វៀតណាម)

17:14 | 16/08/2023

ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា (១៥ សីហា ១៩៤៧ - ១៥ សីហា ២០២៣) នាយប់ថ្ងៃទី ១៣ ខែសីហា នៅរោងមហោស្រព Dan Ca Quan Ho គណៈកម្មាធិការប្រជាជនខេត្ត Bac Ninh និងស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម បានរៀបចំកម្មវិធីតន្ត្រីវៀតណាម-ឥណ្ឌា។

សិស្សដែលជួបការលំបាកចំនួន ២០០០នាក់នៅខេត្ត Bac Ninh ទទួលបានរៀនបំណិនជីវិតដោយឥតគិតថ្លៃ សិស្សដែលជួបការលំបាកចំនួន ២០០០នាក់នៅខេត្ត Bac Ninh ទទួលបានរៀនបំណិនជីវិតដោយឥតគិតថ្លៃ
Bac Ninh ឆ្លើយតបនឹងយុទ្ធនាការ៖ ស្នេហាព្រំដែន និងកោះសមុទ្រ Bac Ninh ឆ្លើយតបនឹងយុទ្ធនាការ៖ ស្នេហាព្រំដែន និងកោះសមុទ្រ
ក្រុមតន្រ្តី Tetseo Sisters សំដែងក្នុងកម្មវិធី
ក្រុមតន្រ្តី Tetseo Sisters សំដែងក្នុងកម្មវិធី

អញ្ជើញចូលរួមកម្មវិធីមាន លោក Vuong Quoc Tuan អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត និង លោក Subhash Prasad Gupta ឯកអគ្គរដ្ឋទូតរងនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅវៀតណាម រួមទាំងថ្នាក់ដឹកនាំមកពីស្ថាប័ន មន្ទីរជាច្រើនរូបទៀតផង។

កម្មវិធីសិល្បៈសម្តែងដោយក្រុមតន្រ្តី Tetseo Sisters និងសិល្បការិនីមកពីមហោស្រព Dan Ca Quan Ho ខេត្ត Bac Ninh បានទាក់ទាញអ្នកទស្សនាជិត២០០ នាក់។ ក្នុងបរិយាកាសដ៏ឧឡារិកនិងកក់ក្ដៅ ក្រុមតន្រ្តី Tetseo Sisters បានសម្តែង​បទចម្រៀងប្រជាប្រិយសហសម័យជាភាសាអង់គ្លេស / ភាសាហិណ្ឌូ / និងភាសា Chokri ។ បទចម្រៀងបាននាំមកនូវមេរៀនអំពីជីភាពរស់នៅ ធម្មជាតិ ក្ដីស្នេហាមាតុភូមិរបស់យុវវ័យ...

តាមរយៈកម្មវិធីតន្ដ្រីនេះ នឹងរួមចំណែកនាំប្រជាជននៃប្រទេសទាំងពីរកាន់តែខិតមកជិតស្និទ្ធជាមួយគ្នា តាមរយៈនោះ លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជនទាំងពីរ ហើយទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-ឥណ្ឌា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី