Trending now

រឹតចំណងសាមគ្គីភាពរបស់សហគមន៍វៀតណាមនៅប្រទេសស្វីស

10:00 | 04/12/2023 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ៣ ខែធ្នូ សមាគមមិត្តភាពស្វីស-វៀតណាម និងសហគមន៍វៀតណាមបានរៀបចំទិវាសាមគ្គីភាពឆ្នាំ ២០២៣ នៅទីក្រុង Zurich។

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ចូលរួមសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅប្រទេសស្វីស ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ចូលរួមសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅប្រទេសស្វីស
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga អញ្ជើញជួបសំណេះសំណាល និងធ្វើការជាមួយមិត្តភ័ក្តិ ដៃគូនានានៅប្រទេសស្វីស ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga អញ្ជើញជួបសំណេះសំណាល និងធ្វើការជាមួយមិត្តភ័ក្តិ ដៃគូនានានៅប្រទេសស្វីស
រឹតចំណងសាមគ្គីភាពរបស់សហគមន៍វៀតណាមនៅប្រទេសស្វីស
រឹតចំណងសាមគ្គីភាពរបស់សហគមន៍វៀតណាមនៅប្រទេសស្វីស

ថ្លែងមតិក្នុងពិធីនេះ លោក Y Thong អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិបានចាត់ទុកថា ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភខាងស្មារតី និងសម្ភារៈ, គម្រោងរបស់សមាគមមិត្តភាពស្វីស - វៀតណាមបានអនុវត្តនៅវៀតណាម រួមចំណែកជំនះពុះពារលើផលវិបាកនៃសង្គ្រាម លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ លើកកំពស់ជីវភាពវប្បធម៌ និងស្មារតីនៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច; ក៏ដូចជាការរួមវិភាគទានរបស់សមាគមវៀតណាមនៅប្រទេសស្វីស និងសហគមន៍វៀតណាមជាទូទៅនៅប្រទេសស្វីសឆ្ពោះទៅមាតុភូមិរបស់ខ្លួន មានសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា ការបង្រៀនភាសាវៀតណាមដល់កុមារ និងការរក្សានូវអត្តសញ្ញាណវប្បធម៌វៀតណាម ឧបត្ថម្ភជនជួបការលំបាកក្នុងប្រទេស។

លោកបានអះអាងថា៖“សមាគមមិត្តភាពស្វីស - វៀតណាម និងសមាគមវៀតណាមនៅស្វីសជានិច្ចកាលគាំទ្រ និងសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Bern ក៏ដូចជាគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវក្នុងសកម្មភាពលើកកម្ពស់ប្រជាជន និងការផ្លាស់ប្តូរវប្បធម៌, ក៏ដូចជាគាំទ្រការបរិច្ចាកជួយជនជួបការលំបាកក្នុងប្រទេសវៀតណាម ដោយហេតុនោះបានលើកទឹកចិត្តសហគមន៍វៀតណាមនៅប្រទេសស្វីស និងបណ្តាប្រទេសនានាត្រឡប់ទៅស្រុកកំណើតវិញ វៀតណាមបង្ហាញនូវស្មារតីសាមគ្គីភាព ស្វីស និងវៀតណាម”។

ក៏នៅក្នុងព្រឹត្តិការណ៍នេះដែរ ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ WTO និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ Le Thi Tuyet Mai បានពិនិត្យឡើងវិញនូវការរួមវិភាគទានក្នុងប៉ុន្មានឆ្នាំរបស់សមាគមមិត្តភាពស្វីស-វៀតណាម ហើយសង្ឃឹមថា សមាជិកនៃសមាគមមិត្តភាពស្វីស-វៀតណាម និងសមាគមវៀតណាមនៅស្វីសនឹងបន្តរក្សា និងពង្រីកសកម្មភាពរបស់សមាគមទាំងពីរ ទាក់ទាញប្រជាជនស្វីស និងសហគមន៍វៀតណាមឱ្យកាន់តែច្រើនឡើងនៅក្នុងខេត្តនានានៃប្រទេសស្វីសចូលរួម។

ទន្ទឹមនឹងនោះ ប្រធានសមាគមមិត្តភាពស្វីស-វៀតណាម លោកស្រី Anjuska Weil បានសម្តែងនូវជំនឿថា ដោយមានការគាំទ្រពីស្ថានទូតវៀតណាមប្រចាំនៅ Bern និងគណៈប្រតិភូវៀតណាមនៅទីក្រុងហ្សឺណែវ កម្មវិធីនឹងជួយដល់ស្ថានភាពលំបាកនៅវៀតណាមនឹងត្រូវបានដាក់ពង្រាយថែមទៀតក្នុង នាពេលខាងមុខ។ លោកស្រី​បាន​និយាយ​ថា​៖"ថ្ងៃ​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​អ្នក​រាល់​គ្នា​មក​ទី​នេះ​ដោយ​មាន​បំណង​ចូល​រួម​ចំណែក​ឱ្យ​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ជោគជ័យ។ យើង​តែង​តែ​ខិតខំ​បង្ហាញ​សាមគ្គីភាព​ចំពោះ​ករណី​លំបាក​នៅ​វៀតណាម"៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍