Trending now

ប្រធានរដ្ឋវៀតណាមបានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន

22:55 | 27/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងកម្មវិធីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងមក​បំពេញទស្សនកិច្ចជា​ផ្លូវការនៅវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងមក​បំពេញទស្សនកិច្ចជា​ផ្លូវការនៅវៀតណាម
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់
ប្រធានរដ្ឋវៀតណាមបានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន
ប្រធានរដ្ឋវៀតណាមបានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានឲ្យដឹងថា មេដឹកនាំនៃប្រទេសទាំងពីរមានបំណងចង់បង្កើនទំនាក់ទំនងទ្វេភាគីដើម្បីអនាគតនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានស្នើឱ្យស្ថានទូតបន្តអនុវត្តគោលការណ៍ណែនាំនិងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរឱ្យបានល្អ រួមទាំងកិច្ចព្រមព្រៀងដែលទទួលបាននៅក្នុងដំណើរទស្សនកិច្ចលើកនេះ។ ក្នុងនោះ ខ្លឹមសារសំខាន់មួយគឺបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជួយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់សកលរបស់ជប៉ុន នាំវៀតណាមក្លាយទៅជាទីតាំងក្នុងខ្សែសង្វាក់ផលិតកម្មរបស់ជប៉ុន។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ពង្រីកមូលដ្ឋានជិត ១០០ គូដែលបានបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។

នាព្រឹកថ្ងៃដដែល នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជួបសំណេះសំណាលជាមួយតំណាងជនវៀតណាមរស់នៅប្រទេសជប៉ុនជាច្រើនជំនាន់ ក្នុងនោះមានអ្នកដែលបានរស់នៅនិងធ្វើការនៅជប៉ុនតាំងពីទសវត្សរ៍ទី ៧០ នៃសតវត្សរ៍មុន និងជំនាន់ ៧x ៨x និង ៩x ឆ្នើមៗជាច្រើន។ នៅទីនេះ លោកប្រធានរដ្ឋ Vo Van Thuong មានបំណងថា យុវជនវៀតណាមជំនាន់ក្រោយនៅជប៉ុនបន្តជោគជ័យនៃជំនាន់មុនៗ បន្តទទួលបានសមិទ្ធិផលដ៏ធំធេងជាច្រើនលើវិស័យការងារ រួមចំណែកដល់មូលដ្ឋាន និងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា
លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨
ខេត្ត An Giang និងខេត្តកំពត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា