Trending now

វៀតណាមលើកឡើងពីតួនាទីរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

09:42 | 09/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សម័យប្រជុំលើកទី ៧៨ នៃមហា សន្និបាតអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំពេញអង្គដើម្បីពិភាក្សាអំពីរបាយការណ៍ការងារប្រចាំឆ្នាំរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

វៀតណាមបង្កើតការចាប់អារម្មណ៍នៅការតាំងពិព័រណ៍ការពារជាតិនិងសន្តិសុខអន្តរជាតិឆ្នាំ២០២៣នៅប្រទេសថៃ វៀតណាមបង្កើតការចាប់អារម្មណ៍នៅការតាំងពិព័រណ៍ការពារជាតិនិងសន្តិសុខអន្តរជាតិឆ្នាំ២០២៣នៅប្រទេសថៃ
សេដ្ឋកិច្ចវៀតណាមក្នុងខែតុលា និង១០ខែដើមឆ្នាំនេះបានកត់សម្គាល់និន្នាការងើបឡើងវិញជាវិជ្ជមាន ដោយសម្រេចបានលទ្ធផលដ៏សំខាន់ៗលើគ្រប់វិស័យ សេដ្ឋកិច្ចវៀតណាមក្នុងខែតុលា និង១០ខែដើមឆ្នាំនេះបានកត់សម្គាល់និន្នាការងើបឡើងវិញជាវិជ្ជមាន ដោយសម្រេចបានលទ្ធផលដ៏សំខាន់ៗលើគ្រប់វិស័យ
រូបថត៖​tTTXVN
រូបថត៖​tTTXVN

ថ្លែងមតិក្នុងជំនួបនេះ ទីប្រឹក្សាអគ្គរដ្ឋទូត លោកស្រី Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.បបានអះអាងថា ការពង្រឹងច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរួមរស់ដោយសន្តិភាពរវាងប្រជាជាតិនានា។ ដើម្បីសម្រេចបាននូវគោលដៅនេះ ប្រទេសនានាមានកាតព្វកិច្ចគោរពតាមច្បាប់អន្តរជាតិ និងអនុវត្តយ៉ាងម៉ត់ចត់នូវការសម្រេចចិត្ត និងការវិនិច្ឆ័យរបស់ស្ថាប័នយុត្តាធិការអន្តរជាតិ។

តំណាងវៀតណាមក៏បានសង្កត់ធ្ងន់ថា មុខងារស្នូលមួយទៀតរបស់ ICJ គឺផ្តល់មតិយោបល់ ស្របតាមបទប្បញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់អំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗដែលសហគមន៍អន្តរជាតិព្រួយបារម្ភ រួមទាំងការប្រែប្រួលអាកាសធាតុផងដែរ។ វៀតណាមជឿជាក់ថាដំណើរការទាំងនេះអាចជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ការបកស្រាយកាតព្វកិច្ចបរិស្ថានក្រោមច្បាប់អន្តរជាតិ រួមទាំងតាមរយៈការផ្ទេរបច្ចេកវិទ្យាបៃតង និងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម