Trending now

វៀតណាមបង្កើតការចាប់អារម្មណ៍នៅការតាំងពិព័រណ៍ការពារជាតិនិងសន្តិសុខអន្តរជាតិឆ្នាំ២០២៣នៅប្រទេសថៃ

09:40 | 09/11/2023

ការតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ ២០២៣ កំពុងប្រព្រឹត្តទៅនៅ ប្រទេសថៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា។

សេដ្ឋកិច្ចវៀតណាមក្នុងខែតុលា និង១០ខែដើមឆ្នាំនេះបានកត់សម្គាល់និន្នាការងើបឡើងវិញជាវិជ្ជមាន ដោយសម្រេចបានលទ្ធផលដ៏សំខាន់ៗលើគ្រប់វិស័យ សេដ្ឋកិច្ចវៀតណាមក្នុងខែតុលា និង១០ខែដើមឆ្នាំនេះបានកត់សម្គាល់និន្នាការងើបឡើងវិញជាវិជ្ជមាន ដោយសម្រេចបានលទ្ធផលដ៏សំខាន់ៗលើគ្រប់វិស័យ
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម លើកទី១ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម លើកទី១
រូបថត៖​tTTXVN
រូបថត៖​tTTXVN

ការតាំងពិព័រណ៍ឆ្នាំនេះមានការចូលរួមពីក្រុមហ៊ុនផលិតកម្មយោធាឈានមុខគេលើពិភពលោកជិត ៥០០ មកពី ប្រទេសចំនួន ៥០ ដែលត្រូវបានវាយតម្លៃថាជាព្រឹត្តិការណ៍យោធាអន្តរជាតិដ៏សំខាន់ មួយនៃតំបន់អាស៊ីអាគ្នេយ៍និងស្ថិតក្នុងចំណោមកំពូលទាំង ១៥ នៅលើពិភពលោក។ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍កងទ័ព Viettel ជាមួយនឹងតំណាង ជាសាជីវកម្មឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Viettel (Viettel High Tech) បានចូលរួមក្នុង ការតាំងពិពណ៌ក្នុងនាមជាស្តង់ជាតិវៀតណាម។ ស្តង់បង្ហាញផលិតផលជាង ៦០ ជាទម្រង់គំរូ និងវីដេអូ។ ជាលើកដំបូងដែលចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនាមជា តំណាងនៃឧស្សាហកម្មការពារជាតិវៀតណាម Viettel បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ វៀតណាមដើម្បីមានភាពខ្លួនទីពឹងខ្លួនចំពោះឧបករណ៍បរិក្ខារបម្រើភារកិច្ចការពារមាតុភូមិ។ លោកឧត្តមសេនីយឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជន វៀតណាម ប្រធានគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដែលអញ្ជើញចូលរួម ការតាំងពិព័រណ៌ បានឲ្យដឹងថា៖

“ការដែលសម្ព័ន្ធក្រុមហ៊ុន Viettel តំណាងឲ្យកងទ័ពវៀតណាមចូលរួមការតាំង ពិព័រណ៌ការពារជាតិអន្តរជាតិនៅប្រទេសថៃ គឺសំដៅអនុវត្តន៍គោលនយោបាយកិច្ចការ បរទេសសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសផ្នែកការពារជាតិយ៉ាងសកម្ម ទូលំទូលាយ និងស៊ីជម្រៅ ជាមិត្តរបស់បណ្ដាបប្រទេស ដើម្បីសន្តិភាពរបស់វៀតណាម។ វៀតណាមក៏កំពុងអនុវត្តន៍យុទ្ធសាស្ត្រការពារជាតិ និងយុទ្ធសាស្ត្រដើម្បីសន្តិ ភាពផងដែរ។ អំណាចការពារជាតិរបស់វៀត ណាម គឺដើម្បីការពារមាតុភូមិ ក្នុងគោល បំណងសន្តិភាព សមស្របនឹងប្រធានបទនៃការតាំងពិព័រណ៍នេះ គឺអំណាចនៃភាព ជាដៃគូ”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម