Trending now
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា៖

កម្ពុជាសង្កត់ធ្ងន់លើអត្ថន័យដ៏ជ្រាលជ្រៅនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកជាមួយវៀតណាម

14:59 | 06/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ក៏បានពិភាក្សាលើខ្លឹមសារមួយចំនួនទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

វៀតណាមបញ្ជា​​ឲ្យ​​ផ្តោតលើការអនុវត្តដំណោះស្រាយបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ វៀតណាមបញ្ជា​​ឲ្យ​​ផ្តោតលើការអនុវត្តដំណោះស្រាយបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់
វៀតណាមធ្វិសោធនកម្វើច្បាប់ភូមិបាលដើម្បីបំពេញតាមតម្រូវការជាក់ស្តែង វៀតណាមធ្វិសោធនកម្វើច្បាប់ភូមិបាលដើម្បីបំពេញតាមតម្រូវការជាក់ស្តែង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang

នៅថ្ងៃទី៣ វិច្ឆិកា នៅទីស្នាក់ការរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី រដ្ឋសភាកម្ពុជានីតិកាលទី ៧ ត្រូវបានបង្កើតឡើង។

នៅក្នុងជំនួបនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានសង្កត់ធ្ងន់លើអត្ថន័យដ៏ជ្រាលជ្រៅនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងវៀតណាម និងកម្ពុជា ក៏ដូចជារវាងវៀតណាម-ឡាវ-កម្ពុជា ក្នុងការតស៊ូដណ្តើមឯករាជ្យជាតិនាពេលកន្លងមក និងក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសនាសព្វថ្ងៃនេះ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ និងការគាំទ្រទាន់ពេលវេលារបស់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវក្តីសប្បាយរីករាយចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីជិតខាង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជាដែលមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ក៏បានពិភាក្សាអំពីខ្លឹមសារមួយចំនួនទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលយល់ព្រមបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងគ្រប់បណ្តាញដើម្បីចែករំលែកបទពិសោធន៍ បន្តជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងយន្តការសហប្រតិបត្តិការត្រីភាគីរវាងវៀតណាម-ឡាវ-កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា