Trending now

ការនាំចេញជលផលរបស់វៀតណាមក្នុងឆ្នាំនេះអាចសម្រេចបានជាង ៩ ពាន់លានដុល្លារអាមេរិក

09:10 | 19/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

គួរកត់សម្គាល់ថា ការនាំចេញជលផលរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកក្នុងខែកញ្ញា បានកើនឡើងជិត ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសម្រេចបាន ១៥០ លានដុល្លារ។

សេដ្ឋកិច្ចវៀតណាម៖ ដំណាច់ខែកញ្ញា ជញ្ជីងពាណិជ្ជកម្មមានអតិរេកជិត ២២ ពាន់លានដុល្លារអាមេរិក សេដ្ឋកិច្ចវៀតណាម៖ ដំណាច់ខែកញ្ញា ជញ្ជីងពាណិជ្ជកម្មមានអតិរេកជិត ២២ ពាន់លានដុល្លារអាមេរិក
គិតត្រឹមពាក់កណ្តាលខែសីហា វៀតណាមមានអតិរេកពាណិជ្ជកម្មជាង ១៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមពាក់កណ្តាលខែសីហា វៀតណាមមានអតិរេកពាណិជ្ជកម្មជាង ១៦ ពាន់លានដុល្លារអាមេរិក
ការនាំចេញជលផលរបស់វៀតណាមក្នុងឆ្នាំនេះអាចសម្រេចបានជាង ៩ ពាន់លានដុល្លារអាមេរិក
ការនាំចេញជលផលរបស់វៀតណាមក្នុងឆ្នាំនេះអាចសម្រេចបានជាង ៩ ពាន់លានដុល្លារអាមេរិក

តាមតួរលេខស្ថិតិនៃអគ្គនាយកដ្ឋានគយវៀតណាម ក្នុងខែកញ្ញាកន្លងទៅ ការនាំចេញជលផលរបស់វៀតណាមសម្រេចបានជាង ៨១៤ លានដុល្លារអាមេរិក។ គួរកត់ សម្គាល់ថា ការនាំចេញជលផលរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកក្នុងខែកញ្ញា បានកើនឡើងជិត ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសម្រេចបាន ១៥០ លានដុល្លារ។ នេះជាខែទីពីរជាប់ៗគ្នាដែលការនាំចេញជលផលទៅកាន់ទីផ្សារនេះមានកំណើនវិជ្ជមាន។

មុខទំនិញជលផលសំខាន់ៗរបស់វៀតណាមដូចជាបង្គា ត្រីធូណា និងត្រីប្រា សុទ្ធតែបានកត់ត្រាកំណើនវិជ្ជមានបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រី Le Hang នាយិកាទំនាក់ទំនងនៃសមាគមកែច្នៃ និងនាំចេញជលផល វៀតណាម (VASEP) បានធ្វើអត្ថាធិប្បាយថា៖ “ទិន្នផលបង្គារជើងសនិងត្រីប្រានាំចេញទៅកាន់ទីផ្សារមួយចំនួន មានសញ្ញា កើនឡើងម្ដងទៀត។ ត្រីទឹកសាប និងក្តាមក៏មានកំណើនល្អផងដែរ មិនត្រឹមតែនៅក្នុង ខែកញ្ញាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងត្រីមាសទីបីទាំងមូលទៀតផង។ ប្រការនេះបង្ហាញថា ការនាំចេញនឹងងើបឡើងវិញបានប្រសើរជាងក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ”។

យោងតាម VASEP ជាមួយនឹងសញ្ញាវិជ្ជមានជាច្រើន ការនាំចេញជលផលក្នុង ត្រីមាសចុងឆ្នាំនេះ នឹងសម្រេចបាន ២,៤ ពាន់លានដុល្លារអាមេរិក ដែលនាំឱ្យការ នាំចេញសរុបនៃឆ្នាំទាំងមូលកើនឡើងដល់ជាង ៩ ពាន់លានដុល្លារអាមេរិក៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត
ខេត្ត Hung Yen ជម្រុញខ្លាំងក្លាការយកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៧
ពាណិជ្ជករអាណិកជនរួមកម្លាំងពង្រីក "អំណាចទន់" សេដ្ឋកិច្ចវៀតណាម
ការខិតខំប្រឹងប្រែងដើម្បីផលប្រយោជន៍របស់អ្នកជំងឺ HIV/AIDS