Trending now

សេដ្ឋកិច្ចវៀតណាម៖ ដំណាច់ខែកញ្ញា ជញ្ជីងពាណិជ្ជកម្មមានអតិរេកជិត ២២ ពាន់លានដុល្លារអាមេរិក

18:09 | 12/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

ប្រការនេះបង្ហាញថាតម្រូវការពិភពលោកកំពុងបង្ហាញសញ្ញា ងើបឡើងវិញ អង្គភាពអាជីវកម្មវៀតណាមចាប់ផ្តើមនាំចូលកាន់តែច្រើន ដោយហេតុនេះបង្កើតសន្ទុះសម្រាប់ការនាំចេញរបស់វៀតណាមសម្រេចបានកំណើនល្អក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ។

គិតត្រឹមពាក់កណ្តាលខែសីហា វៀតណាមមានអតិរេកពាណិជ្ជកម្មជាង ១៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមពាក់កណ្តាលខែសីហា វៀតណាមមានអតិរេកពាណិជ្ជកម្មជាង ១៦ ពាន់លានដុល្លារអាមេរិក
សម័យប្រជុំលើកទី ២២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម័យប្រជុំលើកទី ២២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
សេដ្ឋកិច្ចវៀតណាម៖ ដំណាច់ខែកញ្ញា ជញ្ជីងពាណិជ្ជកម្មមានអតិរេកជិត ២២ ពាន់លានដុល្លារអាមេរិក
សេដ្ឋកិច្ចវៀតណាម៖ ដំណាច់ខែកញ្ញា ជញ្ជីងពាណិជ្ជកម្មមានអតិរេកជិត ២២ ពាន់លានដុល្លារអាមេរិក

យោងតាមការធ្វើស្ថិតិដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយកាលពីម្សិលមិញ (ថ្ងៃទី១១ តុលា) បានឲ្យដឹងថា គិតត្រឹមដំណាច់ខែកញ្ញា តម្លៃប្រាក់នាំចូល-នាំចេញរបស់វៀតណាមឈានដល់ ៤៩៦,៣ ពាន់លានដុល្លារអាមេរិក។ ជញ្ជីងពាណិជ្ជកម្មមានអតិរេកជិត ២២ ពាន់លានដុល្លារអាមេរិក។

គួរកត់សម្គាល់ថា តម្លៃប្រាក់នាំចេញនាំចូលទំនិញត្រូវបានកែលម្អជាបន្តបន្ទាប់ក្នុង ត្រីមាសនីមួយៗ។ ប្រការនេះបង្ហាញថាតម្រូវការពិភពលោកកំពុងបង្ហាញសញ្ញា ងើបឡើងវិញ អង្គភាពអាជីវកម្មវៀតណាមចាប់ផ្តើមនាំចូលកាន់តែច្រើន ដោយហេតុនេះបង្កើតសន្ទុះសម្រាប់ការនាំចេញរបស់វៀតណាមសម្រេចបានកំណើនល្អក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ។ នាពេលខាងមុខ ដើម្បីបង្កើនការនាំចេញនាំចូល ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មដើម្បីទាញយកអត្ថប្រយោជន៍ពីការប្តេជ្ញាចិត្តក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជំរុញការចរចា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្តេជ្ញាចិត្ត និងសហការពាណិជ្ជកម្មថ្មីជាមួយដៃគូដែលមានសក្តានុពលដើម្បីធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ