Trending now

សម័យប្រជុំលើកទី ២២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

17:36 | 10/04/2023

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការរៀបចំសម័យប្រជុំលើកទី ៥ និងបូកសរុបសម័យប្រជុំវិសាមញ្ញលើកទី៤ រដ្ឋសភានីតិកាលទី XV។

ការរៀបចំមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅវៀតណាមគឺជារឿងដ៏ល្អអស្ចារ្យ ការរៀបចំមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅវៀតណាមគឺជារឿងដ៏ល្អអស្ចារ្យ
ការនាំចេញវិស័យកសិកម្មក្នុងឆ្នាំ២០២២សម្រេចបាន ៥៣.២២ ពាន់លានដុល្លារ ការនាំចេញវិស័យកសិកម្មក្នុងឆ្នាំ២០២២សម្រេចបាន ៥៣.២២ ពាន់លានដុល្លារ
ទិដ្ឋភាពនៃសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ រូបថត៖ Doan Tan/VNA
ទិដ្ឋភាពនៃសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ រូបថត៖ Doan Tan/VNA

ខុទ្ទកាល័យរដ្ឋសភាបានឲ្យដឹងថា សម័យប្រជុំលើកទី ២២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ មេសា នៅវិមានរដ្ឋសភា។

ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើ៖ ពង្រាងកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ ២០២៤ កែសម្រួលកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៣; ផែនការចាត់តាំងស្ថាប័នទទួលបន្ទុករៀបចំសេចក្តីព្រាងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីសកម្មភាពតាមដានរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន។ ទន្ទឹមនឹងនោះ ផ្តល់យោបល់លើកម្មវិធីតាមដានរបស់រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឆ្នាំ២០២៤; ពិចារណារលើបាយការណ៍ការងារបំណងប្រាថ្នាប្រជាជនរបស់រដ្ឋសភាខែមីនា ឆ្នាំ ២០២៣; ពិចារណាលើរបាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យប្រធានបទនៃគណៈប្រតិភូត្រួតពិនិត្យនៃរដ្ឋសភាស្តីពី “ការកៀរគរ គ្រប់គ្រង និងប្រើប្រាស់ធនធានសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩។ ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីសុខាភិបាលមូលដ្ឋាន និងសុខាភិបាលបង្ការ”; ពិចារណាលើរបាយការណ៍បូកសរុបលទ្ធផលនៃការត្រួតពិនិត្យឯកសារច្បាប់ក្នុងវិស័យដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាជនជាតិ និងគណៈកម្មាធិការនៃរដ្ឋសភា។

លើសពីនេះទៅទៀត គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការរៀបចំសម័យប្រជុំលើកទី ៥ និងបូកសរុបសម័យប្រជុំវិសាមញ្ញលើកទី៤ រដ្ឋសភានីតិកាលទី XV; ផ្តល់យោបល់លើការអនុញ្ញាតឱ្យប្រើប្រាស់មធ្យោបាយ និងឧបករណ៍បច្ចេកទេសវិជ្ជាជីវៈ ដើម្បីស្វែងរកការបំពានរដ្ឋបាលក្នុងវិស័យជលផល៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម