Trending now

ការរៀបចំមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅវៀតណាមគឺជារឿងដ៏ល្អអស្ចារ្យ

16:15 | 24/01/2023

មហាសន្និបាតបានពិភាក្សាអំពីខ្លឹមសារសំខាន់ៗជាច្រើនអំពីស្ថានភាពអន្តរជាតិ សម្តែងនូវទស្សនៈក៏ដូចជាការរួមចំណែករបស់វៀតណាម និងប្រទេសដទៃទៀតក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក។

ការនាំចេញវិស័យកសិកម្មក្នុងឆ្នាំ២០២២សម្រេចបាន ៥៣.២២ ពាន់លានដុល្លារ ការនាំចេញវិស័យកសិកម្មក្នុងឆ្នាំ២០២២សម្រេចបាន ៥៣.២២ ពាន់លានដុល្លារ
«លទ្ធផលនៃដំណើរត្រលប់មកវិញគឺបេសកកម្មសន្តិភាពពីមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សា» «លទ្ធផលនៃដំណើរត្រលប់មកវិញគឺបេសកកម្មសន្តិភាពពីមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សា»
អគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាពពិភពលោក លោក Athanasios Pafilis
អគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាពពិភពលោក លោក Athanasios Pafilis

មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកបានបើកនារសៀលថ្ងៃទី២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ ពិធីនេះមានការចូលរួមពីប្រតិភូប្រមាណ ២០០ នាក់ ក្នុងនោះមានប្រតិភូអន្តរជាតិប្រមាណ ១០០ នាក់។

នៅក្នុងសម័យបើក មហាសន្និបាតបានពិភាក្សាអំពីខ្លឹមសារសំខាន់ៗជាច្រើនអំពីស្ថានភាពអន្តរជាតិ សម្តែងនូវទស្សនៈក៏ដូចជាការរួមចំណែករបស់វៀតណាម និងប្រទេសដទៃទៀតក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក។ ដោយមានសារ “សាមគ្គីភាពអន្តរជាតិ រួមដៃគ្នាធ្វើសកម្មភាព ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព” ប្រទេសម្ចាស់ផ្ទះវៀតណាមមានគោលបំណងចង់ផ្ញើជូនមិត្តភក្តិអន្តរជាតិនូវរូបភាពប្រទេស និងមនុស្សវៀតណាមស្រឡាញ់ភ្ញៀវ ស្រឡាញ់សន្តិភាព ជាមួយនឹងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម ព្រមទាំងមានគោលបំណងចង់ធ្វើជាមិត្តជាមួយប្រទេស និងដៃគូទាំងអស់ ដោយឈរលើមូលដ្ឋានមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង គោរពឯករាជ្យភាព ម្ចាស់ការ ហើយជាសមាជិកដ៏សកម្មក្នុងសហគមន៍អន្តរជាតិ។

គណៈប្រតិភូមកពីក្រុមប្រឹក្សាសន្តិភាពពិភពលោកទៅទស្សនាវិមានប្រធានាធិបតី (ហាណូយ) ខែវិច្ឆិកា ឆ្នាំ 2022
គណៈប្រតិភូមកពីក្រុមប្រឹក្សាសន្តិភាពពិភពលោកទៅទស្សនាវិមានប្រធានាធិបតី (ហាណូយ) ខែវិច្ឆិកា ឆ្នាំ ២០២២

នៅខាងក្រៅមហាសន្និបាត ប្រតិភូអន្តរជាតិមានចំណាប់អារម្មណ៍យ៉ាងល្អប្រសើរអំពីទឹកដី និងមនុស្សវៀតណាម។ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាពពិភពលោក លោក Athanasios Pafilis បាននិយាយថា ក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលពិភពលោកកំពុងកើតមានសង្គ្រាម និងអំពើភេរវកម្មជាច្រើន គំរូពីប្រវត្តិសាស្ត្ររបស់វៀតណាមបានសរឲ្យឃើញថា នៅពេលដែលប្រជាជនរួមសាមគ្គីគ្នា ស្រុះចិត្តគំនិតគ្នាគឺសុទ្ធតែអាចទទួលបានជ័យជំនះ។ វៀតណាមជានិច្ចកាលបោះជំហានទៅមុខនៅលើគោលមាគ៌ាកសាងសន្តិភាព ស្ថិរភាព និងគោរពច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ។ វៀតណាមបានរួមវិភាគទានយ៉ាងសកម្មជាច្រើនដល់ក្រុមប្រឹក្សាសន្តិភាពពិភពលោក។ ក្រុមប្រឹក្សាសន្តិភាពពិភពលោកជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាម។

លោកស្រី Corazon Valdez Fabros មន្ត្រីទទួលបន្ទុកក្រុមវិស័យសន្តិភាព និងសន្តិសុខ នៃវេទិកាប្រជាជន អាស៊ី - អឺរ៉ុប និងជាសមាជិកានៃក្រុមក្រុមប្រឹក្សាសន្តិភាពពិភពលោក
លោកស្រី Corazon Valdez Fabros មន្ត្រីទទួលបន្ទុកក្រុមវិស័យសន្តិភាព និងសន្តិសុខ នៃវេទិកាប្រជាជន អាស៊ី - អឺរ៉ុប និងជាសមាជិកានៃក្រុមក្រុមប្រឹក្សាសន្តិភាពពិភពលោក

ស្របនឹងទស្សនៈនេះ លោកស្រី Corazon Valdez Fabros មន្ត្រីទទួលបន្ទុកក្រុមវិស័យសន្តិភាព និងសន្តិសុខ នៃវេទិកាប្រជាជន អាស៊ី - អឺរ៉ុប និងជាសមាជិកានៃក្រុមក្រុមប្រឹក្សាសន្តិភាពពិភពលោកបានចាត់ទុកថា មនោគមវជ្ជាសន្តិភាពរបស់វៀតណាមគឺស្ថិតក្នុងគោលការណ៍នៃសង្គមនិយម ដូច្នេះហើយ ការដែលវៀតណាមបានទទួលរៀបចំមហាសន្និបាតលើកនេះគឺជាជម្រើសដ៏ត្រឹមត្រូវរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោក ជាពិសេសនៅពេលដែលវៀតណាមកំពុងឆ្ពោះទៅពិធីរំលឹកខួបលើកទី ៥០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជា កិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្រ្គាម និងការស្ដារសន្តិភាពឡើងវិញនៅវៀតណាម (២៧ មករា ឆ្នាំ១៩៧៣ - ២៧ មករា ឆ្នាំ ២០២៣) ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី