Trending now

អបអរសាទរពិធីបុណ្យសែនដូនតានៅទីក្រុងហាណូយ

14:48 | 16/10/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី១៤ ខែតុលា នៅវត្តខ្មែរ នៅភូមិវប្បធម៌-ទេសចរណ៍ នៃបណ្តាជនជាតិវៀតណាមនៅ Dong Mo ស្រុក Son Tay ទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួបប្រាស្រ័យរវាងព្រះសង្ឃ ពុទ្ធបរិស័ទ និងមន្ត្រីនៃស្ថានទូតកម្ពុជា សមាគមជនខ្មែរនៅវៀតណាម និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហាណូយ ក្នុងឱកាសពិធីបុណ្យសែនដូនតា ដែលជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតប្រចាំឆ្នាំរបស់ប្រជាជនខ្មែរ។

ប្រជាពលរដ្ឋខ្មែរនៅទីក្រុងហាណូយ អបអរសាទរពិធីបុណ្យសែនដូនតា ប្រជាពលរដ្ឋខ្មែរនៅទីក្រុងហាណូយ អបអរសាទរពិធីបុណ្យសែនដូនតា
សកម្មភាពដ៏មានអត្ថន័យរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុនាឱកាសពិធីបុណ្យសែនដូនតា សកម្មភាពដ៏មានអត្ថន័យរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុនាឱកាសពិធីបុណ្យសែនដូនតា
អបអរសាទរពិធីបុណ្យសែនដូនតានៅទីក្រុងហាណូយ
អបអរសាទរពិធីបុណ្យសែនដូនតានៅទីក្រុងហាណូយ

អញ្ជើញចូលរួមមាន លោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសវៀតណាម លោកវរសេនីយ៍ឯក រ៉ែម កាន់ នាយការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម មន្ត្រីស្ថានទូតកម្ពុជា សមាជិកនៃសមាគមជនខ្មែរនៅវៀតណាម និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហាណូយ។

ក្នុងជំនួបនោះ ព្រះមហាថេរៈ Thich Kim Tue ព្រះចៅអធិការវត្តខ្មែរ បានរំលឹកឡើងវិញនូវអត្ថន័យដ៏ថ្លៃថ្លានៃពិធីសែនដូនតារបស់ប្រជាជនខ្មែរ ជាពិសេសប្រពៃណី “ផឹកទឹក នឹកប្រភព” តបស្នងសងគុណដល់មាតាបិតា។ បន្ទាប់ពីរៀបចំរួច ព្រះមហាថេរៈ Thich Kim Tue បានសូត្រមន្តបួងសួងសុំសេចក្តីសុខ សេចក្ដីចំរើនជូន​ពុទ្ធបរិស័ទ ដែលជាមន្ត្រីនៃស្ថានទូតកម្ពុជា សមាជិកនៃសមាគមជនខ្មែរនៅវៀតណាម និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហាណូយ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅទីក្រុងហាណូយក៏បានធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីកម្មជំនឿនៃពិធីបុណ្យសែនដូនតា.

ពិធីបុណ្យ​សែន​ដូន​តា ជា​ពិធី​បុណ្យ​ប្រ​ពៃណី​ដ៏​ធំ​មួយ​ក្នុង​ចំ​ណោម​ពិធី​បុណ្យ​ប្រ​ពៃណី​ដ៏​ធំ​ផ្សេង​ៗ​ទៀ​ត​របស់​ជន​ជា​តិ​ខ្មែរ​ មាន​ដូច​ជា​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ បុណ្យ​អកអំ​​បុក​ជា​ដើម​។​ ពិធីបុណ្យ​​សែន​ដូន​តា ជា​ពិធី​បុណ្យ​មួយ​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​ សម្ដែង​ពីកត្តញ្ញូតាធម៌​របស់​កូន​ចៅ​គោ​រព​ដឹង​គុណ​ចំ​ពោះ​លោក​អ្នក​ដែល​មាន​គុណ​ និង​ឧទ្ទិសបុណ្យ​កុសល​ជូន​ដល់​បុព្វ​ការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​​។​ ខាង​ក្រោម​នេះ​ គឺ​ជា​​រូប​ភាព​​មួយ​ចំ​នួន​នៃ​ពិធី​បុណ្យ​សែន​ដូន​តា នៅវត្តខ្មែរ នៅភូមិវប្បធម៌-ទេសចរណ៍ នៃបណ្តាជនជាតិវៀតណាមនៅ Dong Mo ស្រុក Son Tay ទីក្រុងហាណូយ។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា