Trending now

លោកឧត្តមនាវីត្រី James Gilmour មេបញ្ជាការកងកម្លាំងចម្រុះនូវែលសេឡង់៖ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងនូវែលសេឡង់កំពុងអភិវឌ្ឍយ៉ាងវិជ្ជមាន

10:12 | 29/09/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសដឹកនាំក្រុមនាវានៃកងទ័ពជើងទឹកនូវែលសេឡង់ បំពេញទស្សនកិច្ចមិត្តភាពនៅវៀតណាម លោកឧត្តមនាវីត្រី James Gilmour មេបញ្ជាការកងកម្លាំងចម្រុះនូវែលសេឡង់ បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យការពារជាតិ និងសន្តិសុខ។

លោក Lee Jong Sil ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ទីក្រុង ប៊ូសាន៖ វៀតណាមជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់ទីក្រុងប៊ូសាន លោក Lee Jong Sil ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ទីក្រុង ប៊ូសាន៖ វៀតណាមជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់ទីក្រុងប៊ូសាន
បង្ហាញពីយុទ្ធសាស្ត្រកិច្ចការបរទេសវៀតណាមជាមួយនឹងការត្រិះរិះ និងល្បឿនថ្មី បង្ហាញពីយុទ្ធសាស្ត្រកិច្ចការបរទេសវៀតណាមជាមួយនឹងការត្រិះរិះ និងល្បឿនថ្មី
លោកឧត្តមនាវីត្រី James Gilmour មេបញ្ជាការកងកម្លាំងចម្រុះនូវែលសេឡង់៖ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងនូវែលសេឡង់កំពុងអភិវឌ្ឍយ៉ាងវិជ្ជមាន
លោកឧត្តមនាវីត្រី James Gilmour មេបញ្ជាការកងកម្លាំងចម្រុះនូវែលសេឡង់៖ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងនូវែលសេឡង់កំពុងអភិវឌ្ឍយ៉ាងវិជ្ជមាន

លោកឧត្តមនាវីត្រី James Gilmour បានអះអាងថា នូវែលសេឡង់ និងវៀតណាម ទោះបីជាភូមិសាស្ត្រនៅឆ្ងាយពីគ្នា ប៉ុន្តែមានទំនាក់ទំនងដ៏ជិតស្និទ្ធ។ ប្រទេសទាំងពីរមានគោលដៅរួមអំពីសន្តិសុខពិភពលោក។ ដំណើរទស្សនកិច្ចរបស់ក្រុមនាវានៃកងទ័ពជើងទឹកនូវែលសេឡង់នៅវៀតណាម មិនត្រឹមតែបង្ហាញពីការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីវៀតណាម-នូវែលសេឡង់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខទៀតផង។

យោងតាមលោកឧត្តមនាវីត្រី James Gilmour មានចំណុចលេចធ្លោជាច្រើនក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-នូវែលសេឡង់។ ដំបូងឡើយ នូវែលសេឡង់យកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ច និងមានបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។ កាលពីខែកក្កដាកន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទៅបំពេញទស្សនកិច្ចនៅនូវែលសេឡង់។ មិនយូរប៉ុន្មាន នាវាចំនួន ២ គ្រឿង នៃកងទ័ពជើងទឹកនូវែលសេឡង់ បានមកបំពេញទស្សនកិច្ចនៅវៀតណាម។ ការណ៍នេះសបញ្ជាក់ឱ្យឃើញថា នូវែលសេឡង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ក៏ដូចជាការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ ប្រឈមមុខនឹងបញ្ហាប្រឈមធំៗនាពេលបច្ចុប្បន្ន លោកឧត្តមនាវីត្រី James Gilmour បានសង្កត់ធ្ងន់លើតួនាទី និងសារៈសំខាន់នៃច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី។ លោកជឿជាក់ថា វៀតណាម និងនូវែលសេឡង់ មានអត្ថប្រយោជន៍សំខាន់ៗ ក្នុងការធានាលំហូរពាណិជ្ជកម្មសេរី និងគ្មានការរំខាន។ នេះជាសសរស្តម្ភសំខាន់ដើម្បីរក្សាស្ថិរភាព និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ។

លើសពីនេះ លោកឧត្តមនាវីត្រី James Gilmour ក៏បានលើកឡើងអំពីវិស័យផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដែលលោកជឿជាក់ថា ភាគីទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដូចជា៖ ការបណ្តុះបណ្តាលភាសាអង់គ្លេស ការផ្លាស់ប្តូររវាងវិទ្យាស្ថានស្រាវជ្រាវ និងអ្នកប្រាជ្ញ កិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកបានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់វៀតណាមនៅពេលបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកបានចាត់ទុកថា ទាំងនេះជាសកម្មភាពទាមទារឲ្យមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងពីភាគីវៀតណាម។ ការណ៍នេះបង្ហាញថា វៀតណាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

ស្តីអំពីដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ លោកឧត្តមនាវីត្រី James Gilmour បានអះអាងថា ដំណើរទស្សនកិច្ចទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ