Trending now

លោក Lee Jong Sil ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ទីក្រុង ប៊ូសាន៖ វៀតណាមជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់ទីក្រុងប៊ូសាន

08:00 | 30/09/2023 យោងតាមកាសែតកងទ័ពប្រជាជន

ដោយអត្ថាធិប្បាយថា វៀតណាមជាប្រទេសដ៏ស្រស់បំព្រងជាមួយប្រជាជនរួសរាយរាក់ទាក់និងមានទេពកោសល្យគួរឱ្យកត់សម្គាល់ លោក Lee Jong Sil ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ទីក្រុង ប៊ូសាន (កូរ៉េខាងត្បូង) បានសម្តែងនូវបំណងចង់ពង្រឹង កិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរទេសចរណ៍រវាងវៀតណាម និងទីក្រុងប៊ូសាន ។

បង្ហាញពីយុទ្ធសាស្ត្រកិច្ចការបរទេសវៀតណាមជាមួយនឹងការត្រិះរិះ និងល្បឿនថ្មី បង្ហាញពីយុទ្ធសាស្ត្រកិច្ចការបរទេសវៀតណាមជាមួយនឹងការត្រិះរិះ និងល្បឿនថ្មី
វៀតណាមអំពាវនាវឱ្យលុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរ វៀតណាមអំពាវនាវឱ្យលុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរ
វៀតណាមជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់ទីក្រុងប៊ូសាន៖ វៀតណាមជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់ទីក្រុងប៊ូសាន
លោក Lee Jong Sil ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ទីក្រុង ប៊ូសាន៖ វៀតណាមជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់ទីក្រុងប៊ូសាន

អ្នកយកព័ត៌មាន៖ ប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្នគឺជាទីផ្សារទេសចរណ៍អន្តរជាតិដ៏ធំបំផុតទៅកាន់ប្រទេសវៀតណាម។ តើលោកយល់យ៉ាងណាដែរចំពោះរឿងនេះ?

លោក Lee Jong Sil៖ ប្រជាជនកូរ៉េខាងត្បូងពិតជាស្រឡាញ់ប្រទេសវៀតណាមខ្លាំងណាស់ ហើយយើងខ្ញុំក៏ចង់ស្វែងយល់បន្ថែមអំពីប្រទេសរបស់អ្នកផងដែរ។ ក្រៅពីនេះ យើងក៏ចង់បានប្រជាជនវៀតណាមកាន់តែច្រើនមកកូរ៉េខាងត្បូងនិយាយរួម និងទីក្រុងប៊ូសាន និយាយដោយឡែក។

យើងសប្បាយចិត្តណាស់ដែលថ្មីៗនេះ មិនត្រឹមតែចំនួនប្រជាជនកូរ៉េខាងត្បូងមកវៀតណាម មានច្រើននោះទេ ប៉ុន្តែចំនួនភ្ញៀវទេសចរវៀតណាម ដែលមកទីក្រុងប៊ូសានក៏គួរឱ្យមានការចាប់អារម្មណ៍ខ្លាំងផងដែរ។ យោងតាមការស្ថិតិពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ដោយមានភ្ញៀវទេសចរចំនួន ១៩០,០០០ នាក់ មកទីក្រុងប៊ូសាន និងជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំនួន ភ្ញៀវទេសចរទៅកាន់ទីក្រុងប៊ូសាន និងទីពីរបន្ទាប់ពីប្រទេសថៃក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍។ ប្រទេសវៀតណាមគឺជាទីផ្សារដ៏សំខាន់ សម្រាប់ទីក្រុងប៊ូសាន។ ដូច្នេះ កិច្ចសហប្រតិបត្តិការដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងទីក្រុងប៊ូសាន និងរាល់តំបន់វៀតណាមគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។

អ្នកយកព័ត៌មាន៖ តើទីក្រុងប៊ូសានមានចំណុចខ្លាំងអ្វីខ្លះដែលទាក់ទាញភ្ញៀវទេសចរវៀតណាម បាទលោក?

លោក Lee Jong Sil៖ ទីក្រុងប៊ូសាន គឺជាទីក្រុងកំពង់ផែ ដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ដែលល្បីល្បាញដោយមានផលិតផលទេសចរណ៍សមុទ្រ វប្បធម៌ ភាពយន្ត និងម្ហូបអាហារដ៏សម្បូរបែប។ ទីក្រុងប៊ូសានមានលក្ខណៈពិសេសមួយគឺ ឱ្យតែមកទស្សនាទីក្រុងនេះ អ្នកទេសចរអាចមានអារម្មណ៍ថាអតីតកាល បច្ចុប្បន្នកាល និងអនាគតនៅក្នុងលំហតែមួយ។ នៅទីក្រុងប៊ូសានមានឆ្នេរចំនួន ៩ ភ្នំ ១០ ទន្លេធំចំនួន ២ ។ នៅទីក្រុងប៊ូសាន មានទីកន្លែងខ្លះដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយ UNESCO មានសារមន្ទីភាពយន្ត មានភោជនីយដ្ឋាន ដែលមនុស្សល្បីៗមកពិសារអាហារ មានវប្បធម៌ ល្បែងកីឡាដ៏សម្បូរបែបគួរឱ្យទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍... ទាំងអស់នោះជាអ្វីៗដែលភ្ញៀវទេសចរចង់មកទស្សនា។ តំបន់ទេសចរណ៍ល្បីៗមួយចំនួនក្នុងទីក្រុងប៊ូសាន រួមមានៈ ភូមិវប្បធម៌ Gamcheon, ឆ្នេរ Haeundae, ប្រាសាទ Haedong Yonggungsa, វិមានប៊ូសាន, មជ្ឈមណ្ឌលភាពយន្តប៊ូសាន... ទាំងនេះគឺជាចំណុចលេចធ្លោដែលទាក់ទាញភ្ញៀវទេសចរវៀតណាម ជាពិសេសយុវវ័យ។ មកទីក្រុងប៊ូសាន ភ្ញៀវទេសចរអាចជួបប្រទះនូវអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយខ្ញុំប្រាកដថាឱ្យតែមកគឺពួកគេនឹងចូលចិត្តទីក្រុងរបស់យើងខ្ញុំជាមិនខាន។

អ្នកយកព័ត៌មាន៖ យើងខ្ញុំដឹងហើយថាទីក្រុងប៊ូសាន គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនក្នុងទម្រង់ជាទេសចរណ៍ MICE ទេសចរណ៍សិក្ខាសាលា និងសន្និសីទ។ តើយើងខ្ញុំអាចរៀនបទពិសោធន៍អ្វីខ្លះពីប៊ូសាន?

លោក Lee Jong Sil: អាចនិយាយបានថា ប៊ូសាន ជាទីក្រុងនៃព្រឹត្តិការណ៍។ ជារៀងរាល់ឆ្នាំ ទីក្រុងប៊ូសាន បានរៀបចំមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន ក្នុងខែតុលា។ ព្រឹត្តិការណ៍នេះអាចចាត់ទុកថា ជាព្រឹត្តិការណ៍វប្បធម៌ដ៏លេចធ្លោបំផុតមួយនៅអាស៊ី។ លើសពីនេះ យើងក៏មានរៀបចំកម្មវិធី ព្រឹត្តិការណ៍ ការសម្តែងតន្ត្រី ឬពិធីបុណ្យផ្សេងៗជាច្រើន...

ជាពិសេស ទីក្រុងប៊ូសានឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រណាំងដើម្បីធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ ២០៣០។ ដោយមានប្រធានបទសំខាន់ “ការផ្លាស់ប្តូរពិភពលោករបស់យើងឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរជាង"។ តាមរយៈការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោក World Expo ទីក្រុងប៊ូសាននឹងក្លាយជាទីក្រុងដែលនាំមកនូវការបំផុសគំនិតដល់ពិភពលោកទាំងមូលក្នុងការទុកអតីតកាលសង្រ្គាមមួយអន្លើ និងកសាងអនាគតដ៏ល្អ។ ទន្ទឹមនឹងនេះ ពិព័រណ៍ពិភពលោកក៏ជាឱកាសមួយសម្រាប់ទីក្រុងប៊ូសានដើម្បីប្រែក្លាយការរំពឹងទុកនាំមកនូវព្រឹត្តិការណ៍សេដ្ឋកិច្ច ហើយក៏ជាព្រឹត្តិការណ៍វប្បធម៌សម្រាប់ពិភពលោក។

អ្នកយកព័ត៌មាន៖ តើលោកអាចចែករំលែកបន្ថែមអំពីផែនការជំរុញ ទេសចរណ៍ទីក្រុងប៊ូសានជាមួយវៀតណាមបានទេ?

លោក Lee Jong Sil៖ បច្ចុប្បន្នទីក្រុងប៊ូសាន មានជើងហោះហើរត្រង់ជាច្រើនទៅកាន់ប្រទេសវៀតណាម ដូចជា Da Nang-ប៊ូសាន ដែលដំណើរការដោយ Jeju Air ឬជើងហោះហើរពី ប៊ូសានទៅ Hanoi, Da Nang, Nha Trang (Khanh Hoa), Da Lat (Lam Dong) របស់ Vietjet Air។ ការបង្កើនជើងហោះហើរតភ្ជាប់វៀតណាម និងកូរ៉េខាងត្បូង ក៏ដូចជាទីក្រុងធំៗរបស់ប្រទេសទាំងពីរ រួមទាំងទីក្រុងប៊ូសាននឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរវប្បធម៌ និងស្វែងយល់ពីភាពស្រស់ស្អាតនៃប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ