Trending now

អភិវឌ្ឍទេសចរណ៍អេកូឡូស៊ីវៀតណាម ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សជីវៈចម្រុះ

09:42 | 29/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងក្របខ័ណ្ឌនៃកម្មវិធីឯកអគ្គរដ្ឋទូតផ្សព្វផ្សាយស្តីពីការអភិរក្សជីវៈចម្រុះ នារសៀលថ្ងៃទី ២៦ ខែកញ្ញា នៅខេត្ត Lam Dong នាយកដ្ឋានរុក្ខាប្រមាញ់ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានសម្របសម្រួលជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) ដើម្បីរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីតភ្ជាប់ជាមួយនឹងការអភិរក្សជីវៈចម្រុះ”។

ក្រសួងការពារប្រទេសវៀតណាមជួបសំណេះសំណាល និងជូនអំណោយដល់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ខេត្ត Kien Giang ក្រសួងការពារប្រទេសវៀតណាមជួបសំណេះសំណាល និងជូនអំណោយដល់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ខេត្ត Kien Giang
កងទ័ពជើងទឹកវៀតណាមនិងកម្ពុជាធ្វើការយាមល្បាតរួមឆ្នាំ​២០២៣ កងទ័ពជើងទឹកវៀតណាមនិងកម្ពុជាធ្វើការយាមល្បាតរួមឆ្នាំ​២០២៣
អភិវឌ្ឍទេសចរណ៍អេកូឡូស៊ីវៀតណាម ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សជីវៈចម្រុះ
អភិវឌ្ឍទេសចរណ៍អេកូឡូស៊ីវៀតណាម ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សជីវៈចម្រុះ

ថ្លែងនៅក្នុងសិក្ខាសាលានេះ លោក Trieu Van Luc អនុប្រធាននាយកដ្ឋានរុក្ខាប្រមាញ់បានឲ្យដឹងថា ជាមួយនឹងផ្ទៃដីព្រៃឈើជាង ១៤,៧ លានហិកតា ព្រៃឈើរបស់វៀតណាមគឺជាជម្រកសត្វព្រៃ និងរុក្ខជាតិរាប់ម៉ឺនប្រភេទ។ ព្រៃឈើក៏ជាកន្លែងរស់នៅសម្រាប់មនុស្សប្រហែល ២៥ លាននាក់ដែលពឹងផ្អែកលើព្រៃឈើ ក្នុងចំណោមនោះ ភាគច្រើនជាសហគមន៍ជនជាតិភាគតិច ដែលមានលក្ខណៈវប្បធម៌ និងអត្តសញ្ញាណជាតិដែលផ្សាភ្ជាប់ជាមួយព្រៃឈើ។ នេះគឺជាសក្តានុពលដ៏ធំធេងក្នុងការអភិវឌ្ឍតម្លៃប្រើប្រាស់នៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។

“យើងមិនត្រឹមតែថែរក្សា និងការពារព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់តួនាទី និងអត្ថប្រយោជន៍ពីការអភិរក្សជីវចម្រុះ ដើម្បីបម្រើជីវភាពសង្គមរបស់មនុស្សផងដែរ។ ជាមួយនឹងសក្ដានុពល គុណសម្បត្តិ និងយន្តការគោលនយោបាយកំពុងបានកែលំអរ នាពេលខាងមុខ នឹងបន្តផ្តោតការយកចិត្តទុកដាក់លើការអភិរក្សជីវចម្រុះ និងផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ធម្មជាតិ”។

នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានលើកឡើងថា វៀតណាមត្រូវការគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្រ្តសមស្របបន្ថែមទៀត ដើម្បីជំរុញការធ្វើពិពិធកម្មទម្រង់នៃការផ្តល់សេវាប្រព័ន្ធអេកូឡូស៊ីព្រៃឈើ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Can Tho កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងជាប្រព័ន្ធ ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ (IUU)
ឆ្មាំឆ្នេរសមុទ្រវៀតណាមបានកំណត់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ជាអាទិភាពចម្បងសម្រាប់ឆ្នាំ ២០២៦
មួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៧៖ ការផ្លាស់ប្តូរឌីជីថលបង្កើនល្បឿន នវានុវត្តន៍រីកចម្រើន
ការកែលម្អប្រព័ន្ធស្តង់ដារ ដឹកនាំការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងធានាសន្តិសុខតាមអ៊ីនធឺណិត
ការឧបត្ថម្ភនិស្សិតកម្ពុជា៖ ឆ្ពោះទៅរកភាពជាដៃគូរយៈពេលវែង