Trending now

ក្រសួងការពារប្រទេសវៀតណាមជួបសំណេះសំណាល និងជូនអំណោយដល់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ខេត្ត Kien Giang

09:38 | 29/09/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំជំនួបសំណេះ សំណាលជាមួយគណៈប្រតិភូអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ខេត្ត Kien Giang។ ដោយទទួលការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានធ្វើជាអធិបតីនៃជំនួប។

ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Kien Giang (វៀតណាម) និងខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Kien Giang (វៀតណាម) និងខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា
សមាគមមិត្តភាពវៀតណាម-ជប៉ុននៅខេត្ត Kien Giang បានចាប់ផ្តើមសាងសង់ស្ពានសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន សមាគមមិត្តភាពវៀតណាម-ជប៉ុននៅខេត្ត Kien Giang បានចាប់ផ្តើមសាងសង់ស្ពានសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន
ក្រសួងការពារប្រទេសវៀតណាមជួបសំណេះសំណាល និងជូនអំណោយដល់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ខេត្ត Kien Giang
ក្រសួងការពារប្រទេសវៀតណាមជួបសំណេះសំណាល និងជូនអំណោយដល់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ខេត្ត Kien Giang

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ Le Quang Minh បានអញ្ជើញទៅសួរសុខទុក្ខ និងពាំនាំអំណោយរបស់ក្រសួងការពារប្រទេសដល់គណៈប្រតិភូអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ខេត្ដ Kien Giang ចំនួន ៦៥ នាក់ ទន្ទឹមនឹងនោះបានជូនដំណឹងអំពីបញ្ហាលេចធ្លោមួយចំនួនក្នុងការងារគោលនយោបាយសម្រាប់កងទ័ព និងសមរភូមិក្រោយកងទ័ព ជាពិសេសលទ្ធផល​នៃចលនា "តបស្នងសងគុណ " របស់កងទ័ពទាំងមូលនាពេលកន្លងមក។

តាមនោះ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានដឹកនាំ និងណែនាំដល់អាជ្ញាធរពាក់ព័ន្ធ សហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាននានាដើម្បីស្រាវជ្រាវ និងលើកសំណើជាមួយបក្ស រដ្ឋ ដើម្បីចេញនិងបំពេញបន្ថែមឯកសារច្បាប់ទាន់ពេលនូវរបបនិងគោលនយោបាយសម្រាប់យុទ្ធជនពិការ យុទ្ធជនពលី និងអ្នកមានគុណបំណាច់​ចំពោះបដិវត្តន៍ និងគោលនយោបាយសមរភូមិក្រោយកងទ័ព។

ចលនា “តបស្នងសងគុណ” ត្រូវបានគណៈកម្មាធិការបក្ស មេបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងកងទ័ពយកចិត្ដទុកដាក់ដឹកនាំ ប្រមូលធនធានជាច្រើនដើម្បីថែរក្សាអ្នកមានគុណបំណាច់ចំពោះបដិវត្ដន៍។ កងទ័ពតែងតែលើកសំណើ និងអនុវត្ដយ៉ាងយកចិត្ដទុក​ដាក់នូវគោលនយោបាយសម្រាប់អ្នកដែលចូលរួមសង្គ្រាមការពារមាតុភូមិ និងបំពេញកាតព្វកិច្ចអន្ដរជាតិ និងដោះស្រាយយ៉ាង​សកម្មនូវគោលនយោបាយក្រោយសង្គ្រាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC
ខេត្ត Vinh Long ពិនិត្យឡើងវិញ ១០០% នៃនាវានេសាទ និងរឹតបន្តឹងការគ្រប់គ្រងលើការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុង Can Tho កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងជាប្រព័ន្ធ ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ (IUU)
ឆ្មាំឆ្នេរសមុទ្រវៀតណាមបានកំណត់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ជាអាទិភាពចម្បងសម្រាប់ឆ្នាំ ២០២៦
មួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៧៖ ការផ្លាស់ប្តូរឌីជីថលបង្កើនល្បឿន នវានុវត្តន៍រីកចម្រើន