Trending now
Techfest Hai Phong ២០២៣៖

ណែនាំអំពីបច្ចេកវិទ្យា និងដំណោះស្រាយនវានុវត្តន៍ជិត ៥០០ ពីប្រទេសចំនួន ៦

20:06 | 18/09/2023

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុង Hai Phong គណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានប្រារព្ធពិធីបើកកម្មវិធី Techfest Hai Phong ២០២៣ ក្រោមប្រធានបទ “Hai Phong - ទីក្រុងនវានុវត្តន៍ - បង្កើនល្បឿន និងបញ្ចេញពន្លឺ”។ ព្រឹត្តិការណ៍នេះប្រមូលផ្តុំនូវអ្នកគ្រប់គ្រង អ្នកជំនាញ និងធុរកិច្ចឈានមុខទាំងជាតិនិងអន្តរជាតិក្នុងវិស័យនវានុវត្តន៍។

មនុស្សជាង ៥០០ នាក់បានចូលរួមក្នុងទិវាយោគៈអន្តរជាតិលើកទី ៩ នៅ Sapa មនុស្សជាង ៥០០ នាក់បានចូលរួមក្នុងទិវាយោគៈអន្តរជាតិលើកទី ៩ នៅ Sapa
ឧបត្ថម្ភនិងថែទាំជនរងគ្រោះដោយជាតិពុលពណ៌ទឹកក្រូចចំនួន ៦.៥០០ នៅខេត្ត Quang Nam ឧបត្ថម្ភនិងថែទាំជនរងគ្រោះដោយជាតិពុលពណ៌ទឹកក្រូចចំនួន ៦.៥០០ នៅខេត្ត Quang Nam
ណែនាំអំពីបច្ចេកវិទ្យា និងដំណោះស្រាយនវានុវត្តន៍ជិត ៥០០ ពីប្រទេសចំនួន ៦
Techfest Hai Phong ២០២៣៖ ណែនាំអំពីបច្ចេកវិទ្យា និងដំណោះស្រាយនវានុវត្តន៍ជិត ៥០០ ពីប្រទេសចំនួន ៦

Techfest Hai Phong ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ខែកញ្ញា ដោយមានព្រឹត្តិការណ៍ សកម្មភាពមួយចំនួន ដូចជា៖ ការតភ្ជាប់រវាងអង្គភាពអាជីវកម្មច្នៃប្រឌិតវៀតណាម និងកូរ៉េខាងត្បូង; សិក្ខាសាលា “តភ្ជាប់រវាង Starup ជាមួយមូលនិធិ និងវិនិយោគិន”; សិក្ខាសាលា “តភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ទីក្រុង Hai Phong ជាមួយអន្តរជាតិ”; ប្រកាសអំពីសន្ទស្សន៍ ISO ១៨០៩១:២០២០ ដែលសាកពិសោធន៍នៅ Hai Phong...។ លើសពីនេះ កម្មវិធីនេះក៏បង្ហាញស្តង់ជាង ៥០ ដោយណែនាំផលិតផល OCOP និងផលិតផលប្រចាំតំបន់...។ លោក Hoang Minh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានឲ្យដឹងថា៖ “Techfest Hai Phong ២០២៣ ត្រូវបានរំពឹងថា នឹងជំរុញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាឌីជីថល កសិកម្មស្វ័យ ប្រវត្តិកម្ម ទេសចរណ៍ និងម្ហូប; ការបង្កើតវេទិកាពាណិជ្ជកម្មតាមអ៊ីនធឺណិតថ្មី និងគំរូអាជីវកម្ម ដើម្បីគាំទ្រដល់ការចូលប្រើប្រាស់ទីផ្សារ បង្កើតលក្ខណៈលោតផ្លោះ ក្នុងការធ្វើពាណិជ្ជកម្មផលិតផលប្រចាំតំបន់របស់ទីក្រុង”។

ក្នុងក្របខ័ណ្ឌនៃ Techfest Hai Phong ២០២៣ គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់នៃការប្រឡង “ស្វែងរកទេពកោសល្យចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅ Hai Phong ២០២៣” ។ មានរង្វាន់ចំនួន ១០ ក្នុងនោះ រង្វាន់លេខ ១បានទៅគម្រោងកម្មវិធី Kikai Factory៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR