Trending now

កម្ពុជាបានរៀបចំហិបសន្លឹកឆ្នោតចំនួន ៥០.០០០ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ-ក្រុមប្រឹក្សាខណ្ឌ

13:49 | 20/05/2019 (ប្រភព ៖baotintuc.vn​ ប្រែសម្រូលដោយសមុទ្រ)

យុគសម័យ-នាថ្ងៃ១៩ខែឧសាភាអ្នកនាំពាក្សគណៈកកម្មធីការរៀបចំការបោះឆ្នោតជាតិ(គ.ជ.ប) លោក ហង់ពុទ្ធាអោយបានដឹងថាមានហិបសន្លឹកឆ្នោតចំនួន ប្រហែល ៥០.០០០ បានផ្តល់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខណ្ឌ សង្កាត់ អាណត្តិទី៣ នឹងប្រារពធ្វើឡើងនៅថ្ងៃ២៦ខែឧសភា។

ក្រុមឃោសនាបោះឆ្នោត។

មណ្ឌលបោះឆ្នោត ចំនួន ២២៨ កន្លែង បានបើកសម្រាប់ការបោះឆ្នោត។​ យោងតាម គ.ជ.ប ការបោះពុម្ពត្រូវបានធ្វើឡើងនៅសង្កាត់បឹងកក់ ១ នៃរាជធានីភ្នំពេញ នៅឯរោងពុម្ពដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលកម្ពុជា។ សន្លឹកបោះឆ្នោតបានដឹកជញ្ជូនក្រោយថ្ងៃ ១៩ខែឧសភា និងយ៉ាងហោចណាស់ នាថ្ងៃទី ២៥ ខែឧសភា សន្លឹកបោះឆ្នោតទាំងអស់បានដឹកជញ្ជូនដល់កន្លែងបោះឆ្នោតនិមួយៗទូទាំងប្រទេសផងដែរ។

គ.ជ.ប អនុញ្ញាតឱ្យគណបក្សចុះឈ្មោះបោះឆ្នោត រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឲ្យដំណើរការយុទ្ធនាការបោះឆ្នោត ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែឧសភា។ នៅក្នុងការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន៧ បានឈរឈ្មោះសណ្តើមអាសនៈក្រុមប្រឹក្សារាជធានីខេត្តចំនួន៥៥៩និងអាសនៈក្រុមប្រឹក្សាស្រុកខ័ណ្ឌ ៣៥៥៥នៅទូទាំងប្រទេសកម្ពុជា៕

(ប្រភព ៖baotintuc.vn​ ប្រែសម្រូលដោយសមុទ្រ)

(ប្រភព ៖baotintuc.vn​ ប្រែសម្រូលដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង