នាខែសីហា ឆ្នាំ ១៩៤៥ តំបន់យុទ្ធមណ្ឌល Viet Bac (រួមមានបណ្ដាខេត្តដូចជា Cao Bang, Bac Kan, Lang Son, Ha Giang, Tuyen Quang និង Thai Nguyen) បានក្លាយទៅជាកន្លែងបំផុសស្មារតីរបស់ប្រទេសជាតិទាំងមូលក្រោកឈរឡើង ដណ្ដើមអំណាច កសាងខឿនឯករាជ្យ និងសេរីភាពជូនជាតិមាតុភូមិ។ ក្នុងឱកាសទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញាឆ្នាំនេះ ការចង់ចាំនៃរដូវស្លឹកឈើជ្រុះកាលពី ៧៨ ឆ្នាំមុន បានលានខ្ទររំពងក្នុងដួងចិត្តរបស់ប្រជាជននៅទីនេះ។
![]() |
| លោក Hoang Ngoc ភូមិ Kim Long ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang ។ |
ក្នុងរដូវស្លឹកឈើជ្រុះខែសីហាឆ្នាំនោះ លោក Hoang Ngoc មានអាយុត្រឹមតែ ៩ ឆ្នាំប៉ុណ្ណោះ។ ភូមិ Kim Long ឃុំ Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang របស់លោក គឺជាទីកន្លែងដែលប្រព្រឹត្តិទៅមហាសន្និបាតតំណាងប្រជាជនចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ សីហា ឆ្នាំ ១៩៤៥ ដើម្បីសម្រេចក្រោកឈរឡើងទូទៅ ដណ្ដើមរដ្ឋអំណាចក្នុងប្រទេសទាំងមូល។ ក្នុងនាមជាសមាជិកនៃសម្ព័ន្ធកុមារសង្គ្រោះជាតិម្នាក់ កុមារ Hoang Ngoc រួមជាមួយបងប្អូនអ្នកភូមិ Kim Long បានទៅអបអរសាទរមហាសន្និបាត ហើយបានធ្វើជាសាក្សីក្នុងពិធីចេញដំណើររបស់កងកម្លាំងកូបកម្មនៅក្រោមដើមជ្រៃ Tan Trao។ អនុស្សាវរីយ៍អំពីទិវាក្រោកឈរឡើងទូទៅនាអតីតកាលនៅតែដដែលក្នុងការចងចាំរបស់លោក Hoang Ngoc៖
“នៅពេលអញ្ជើញទៅអបអរសាទរមហាសន្និបាត លោកប្រធានហូជីមិញបានថ្លែងអំណរគុណដល់ប្រជាជនអ្នកភូមិ Kim Long យើងខ្ញុំចំពោះបដិវត្តន៍។ ឃើញកុមារយើងខ្ញុំឈរនៅជួរមុខ ហើយនាគ្រានោះ ពិបាកណាស់ ពោលគឺយើងខ្ញុំស្គមស្គាំងស្លៀកពាក់សំលៀកបំពាក់រហែក លោកអ៊ុំហូជីមិញបានអង្អែលក្បាលថ្មមៗកុមារពីរនាក់ ក្នុងនោះមានរូបខ្ញុំដែរ។ លោកអ៊ុំហូជីមិញបាននិយាយទៅកាន់មហាសន្និបាតថា "យើងត្រូវធ្វើឲ្យកុមារៗទាំងនេះមានអាហារហូបចុក មានសម្លៀកបំពាក់ ហើយត្រូវបានសិក្សារៀនសូត្រ។ នារសៀលថ្ងៃដដែល នៅពេលតម្រង់ជួរនៅក្រោមដើមជ្រៃនេះ ក្រោយពីច្រៀងបទ "Tien Quan ca" លោកអ៊ុំ Vo Nguyen Giap បានអានបទបញ្ជាយោធាលេខ១។ ក្រោយមក លោកអ៊ុំក៏ឈរនៅហ្នឹងកន្លែង ហើយធ្វើសច្ចាប្រណិធាន មនុស្សគ្រប់រូបហ៊ូកញ្ច្រៀវ ក្រោយមកលោកអ៊ុំបានកៃកាំភ្លើងចំនួន ៣ គ្រាប់ ហើយកងទ័ពបានធ្វើដំណើរទៅកាន់ខេត្ត Thai Nguyen ផងដែរ”។
![]() |
| អ្នកនិពន្ធជើងចាស់ Nong Viet Toai ដែលនាបច្ចុប្បន្នមានអាយុ ៩៧ ឆ្នាំ |
ចំណែកឯអ្នកនិពន្ធជើងចាស់ Nong Viet Toai ដែលនាបច្ចុប្បន្នមានអាយុ ៩៧ ឆ្នាំ នៅតែមានអារម្មណ៍ពោរពេញដោយក្ដីរំភើបចិត្តនៅពេលរំលឹកដល់ទឹកចិត្តក្លាហាននាគ្រាដែលប្រជាជនស្រុក Ngan Son ខេត្ត Bac Kan ដែលជាស្រុកកំណើតរបស់លោកបានក្រោកឈរឡើងដណ្ដើមរដ្ឋអំណាច។ ជាលើកដំបូងហើយ ដែលលោក និងប្រជាជនស្រុក Ngan Son បានឃើញក្រុមកងទ័ពនីមួយៗមកពីខេត្ត Cao Bằng ឆ្លងស្រុក Ngan Son ហើយឆ្ពោះទៅរំដោះតំបន់ Cho Ra, Cho Don, Phu Thong និងស្រុកនានានៅតំបន់វាលទំនាប។ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែសីហា កងទ័ពកូបកម្ម និងប្រជាជនខេត្ត Bac Kan បានធ្វើដំណើរទៅកាន់ទីរួមខេត្ត ហើយដណ្ដើមកយកស្ថាប័ន ប្រកាសរំសាយឧបករណ៍គាបសង្កត់ និង លុបបំបាត់រដ្ឋអំណាចបរិវាររបស់ជប៉ុន។ នាថ្ងៃទី២៣ ខែសីហា ខេត្ត Bắc Kạn ត្រូវបានរំដោះទាំងស្រុង។ អ្នកនិពន្ធ Nong Viet Toai នៅតែចងចាំយ៉ាងច្បាស់លាស់នូវបរិយាកាសពុះកញ្ជ្រោលចុះដងផ្លូវ ការជួបជុំរបស់ប្រជាជននៅទូទាំងភូមិស្រុក ក្នុងនោះមានស្រុក Ngan Son ដែលជាស្រុកកំណើតរបស់លោក៖
“ពេលនោះខ្ញុំជាកម្មាភិបាលម្នាក់ក្នុងក្រុមឃោសនាប្រឆាំងនឹងជប៉ុនរបស់ស្រុក Ngân Sơn ខេត្ត Bac Kan ហើយមានជំនាញខាងច្រៀង។ បងៗក្នុងក្រុមបានបង្រៀនយើងខ្ញុំឃ្លាច្រៀងខ្លីៗ ពោលគឺត្រឹមតែពី ៥ ទៅ ១០ បន្ទាត់ ដើម្បីនិយាយអំពីការបែកបាក់របស់ណាស៊ីសជប៉ុន។ “ស្រុះចិត្តគំនិតគ្នា មិនខ្លាំចពលីជីវិត រួមគ្នាឈានទៅមុខ ក្រោកឈើឡើងក្រោមទង់”។
ដោយមានការស្រុះចិត្តគំនិតរបស់បងប្អូនបណ្ដាជនជាតិនៅតំបន់ Viet Bac និងក្រោមការដឹកនាំរបស់រណសិរ្ស Viet Minh ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែសីហា ប្រជាជននៅតំបន់នានាចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ស្រុក នៃខេត្ត
Tuyen Quang, Thai Nguyen, Bac Kan, Cao Bang បានក្រោកឈើឡើងដណ្ដើមរដ្ឋអំណាច។ ក្រោយពីរបបសក្តិភូមិរាប់ពាន់ឆ្នាំ និងរងទុក្ខលំបាកជិត ៨០ ឆ្នាំមក ប្រជាជនវៀតណាមបានធ្វើជាម្ចាស់ប្រទេសជាតិយ៉ាងពិតប្រាកដ។ លោក Vo Trong Con ដែលមានអាយុ ៨៧ ឆ្នាំនៅសង្កាត់ Hop Giang ទីក្រុង Cao Bang ខេត្ត Cao Bang បានឲ្យដឹងថា៖
“ថ្ងៃបដិវត្តន៍ខែសីហា គឺជាពិទិវាបុណ្យយ៉ាងមហោឡារឹក សិប្បាយរីករាយ ហើយចាប់ពីមនុស្សវ័យចំណាស់រហូតដល់កុមារសុទ្ធតែមានអារម្មណ៍ដូចជាបានស្លៀកពាក់សម្លៀកបំពាក់ថ្មីអញ្ចឹង។ ចាប់តាំងពីបដិវត្តន៍ជោគជ័យ ប្រទេសជាតិមានឯករាជ្យ ប្រជាជននៅទូទាំងប្រទេសនិយាយរួម និងប្រជាជនខេត្ត Cao Bang និយាយដោយឡែកបានរស់នៅក្នុងឯករាជ្យ និងសេរីភាព ហើយកាន់តែជឿជាក់លើការដឹកនាំរបស់បក្ស និងលោកអ៊ុំហូពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំជានិច្ចកាលចងចាំយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់របស់លោកអ៊ុំហូរជីមិញ ដែលជាអគ្គមគ្គុទេសក៏ដ៏មហិមារបស់ជាតិ លោកបានចាប់បដិសន្ធិរដ្ឋវៀតណាមឯករាជ្យផងដែរ”។
រយៈពេល ៧៨ ឆ្នាំបានកន្លងផុតទៅហើយ ស្រុកកំណើត Viet Bac បច្ចុប្បន្ននេះបានផ្លាស់ប្ដូរមុខមាត់ថ្មី សម្បូធូធារ និងទំនើប។ ជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ។ បងប្អូនបណ្ដាជនជាតិនៅតំបន់យុទ្ធមណ្ឌល Việt Bắc មានមោទនភាពដែលបានរួមកម្លាំងកាយចិត្តយ៉ាងធំធេងដល់ជោគជ័យនៃ
បដិវត្តន៍ខែសីហា ក៏ដូចជាជ័យជំនះក្នុងការតស៊ូយូរអង្វែងរបស់ប្រទេសជាតិ សក្តិសមនឹងក្ដីជឿទុកចិត្តរបស់លោកអ៊ុំហូជីមិញ៖ បដិវត្តន៍ទទួលបានជោគជ័យគឺដោយសារ Viet Bac ហើយបដិវត្តន៍នឹងដោយសារ Viet Bac ទើបទទួលបានជ័យជម្នះផងដែរ៕


មតិពីមិត្តអ្នកអាន