Trending now

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue តម្រូវឲ្យត្រៀមរៀបចំយ៉ាងល្អ បំផុតសម្រាប់កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី៩

09:19 | 30/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ២៨ សីហា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី ៩ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១៤ ខែកញ្ញា។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធីសិល្បៈ “សិរីរុងរឿងមាតុភូមិវៀតណាម” ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធីសិល្បៈ “សិរីរុងរឿងមាតុភូមិវៀតណាម”
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ ឧទ្យានហូជីមិញ គឺជាសំណង់ដែល​មានអត្ថន័យ​ប្រវត្តិសាស្ត្រ និងវប្បធម៌នៅរដ្ឋធានីហាវ៉ាណា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៖ ឧទ្យានហូជីមិញ គឺជាសំណង់ដែល​មានអត្ថន័យ​ប្រវត្តិសាស្ត្រ និងវប្បធម៌នៅរដ្ឋធានីហាវ៉ាណា
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី ៩។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំសមាជិកសភាវ័យក្មេងសកលលើកទី ៩។

រហូតមកដល់ពេលនេះ គណៈប្រតិភូចំនួន ៦៤ បានចុះឈ្មោះចូលរួមកិច្ចប្រជុំ ដោយមានតំណាងចំនួន ២៤៤ នាក់។ ថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា កិច្ចប្រជុំសមាជិកសភាវ័យក្មេង សកលលើកទី៩ គឺជាសកម្មភាពកិច្ចការបរទេសពហុភាគីតែមួយគត់ដែលរដ្ឋសភា វៀតណាមធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។ នេះគឺជាឱកាសដើម្បីផ្សព្វផ្សាយអំពីទឹកដី មនុស្សវៀតណាម និងសមិទ្ធិផលដែលវៀតណាមសម្រេចបានចំពោះមិត្តភក្តិអន្តរ ជាតិ។ លោកប្រធានរដ្ឋសភាបានស្នើឲ្យអនុគណៈកម្មាធិការ គណៈកម្មាធិការរៀបចំ បង្ហើយសេណារីយ៉ូលម្អិតនៃព្រឹត្តិការណ៍នីមួយៗ សម័យប្រជុំនីមួយៗ; ពិនិត្យខ្លឹមសារ នីមួយៗដោយប្រុងប្រយ័ត្ន; ពិចារណាលើការរាយការណ៍ផ្ទាល់សម័យប្រជុំនានា ធានា ការត្រៀមរៀបចំខាងភស្តុភារយ៉ាងយកចិត្តទុកដាក់។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការ ត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់នឹងរួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំ ធានាភាព សុខដុមរមនារវាងផលប្រយោជន៍របស់វៀតណាម និងផលប្រយោជន៍រួមនៃតំបន់ និងពិភពលោក បង្ហាញបាននូវឋានៈនិងតួនាទីរបស់រដ្ឋសភានៃប្រទេសម្ចាស់ផ្ទះ ព្រម ទាំងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះគណៈប្រតិភូដែលចូលរួមកិច្ច ប្រជុំផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC
ខេត្ត Vinh Long ពិនិត្យឡើងវិញ ១០០% នៃនាវានេសាទ និងរឹតបន្តឹងការគ្រប់គ្រងលើការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុង Can Tho កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងជាប្រព័ន្ធ ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ (IUU)
ឆ្មាំឆ្នេរសមុទ្រវៀតណាមបានកំណត់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ជាអាទិភាពចម្បងសម្រាប់ឆ្នាំ ២០២៦
មួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៧៖ ការផ្លាស់ប្តូរឌីជីថលបង្កើនល្បឿន នវានុវត្តន៍រីកចម្រើន