Trending now

អញ្ជើញទស្សនា​សារមន្ទីរ Quang Ninh តាមរយៈឌីជីថល​ (វៀតណាម)

10:18 | 28/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

សារមន្ទីរ Quang Ninh គឺជាសារមន្ទីរថ្នាក់ខេត្តដើមដំបូងនៅទូទាំងប្រទេស ដែលម្ចាស់ការថិវការ ដោយមានបរិមាណភ្ញៀវទស្សនាយ៉ាងច្រើនកុះករ។ នាបច្ចុប្បន្ន សារមន្ទីរខេត្ត Quang Ninh បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទៅក្នុងការតាំងបង្ហាញ លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងគុណភាពទស្សនាជូនភ្ញៀវទេសចរ។

វៀតណាម៖ ពិព័រណ៍រូបថត «ប្រជុំកោះHoang Sa - Truong Sa ក្នុងក្រអៅបេះដូងរបស់ប្រជាជន» នៅ ខេត្ត Quang Ngai វៀតណាម៖ ពិព័រណ៍រូបថត «ប្រជុំកោះHoang Sa - Truong Sa ក្នុងក្រអៅបេះដូងរបស់ប្រជាជន» នៅ ខេត្ត Quang Ngai
កម្មវិធីតន្ត្រីវៀតណាម-ឥណ្ឌានៅខេត្ដ Bac Ninh​ (វៀតណាម) កម្មវិធីតន្ត្រីវៀតណាម-ឥណ្ឌានៅខេត្ដ Bac Ninh​ (វៀតណាម)
អញ្ជើញទស្សនា​សារមន្ទីរ Quang Ninh តាមរយៈឌីជីថល​ (វៀតណាម)
អញ្ជើញទស្សនា​សារមន្ទីរ Quang Ninh តាមរយៈឌីជីថល​ (វៀតណាម)

សារមន្ទីរ Quang Ninh គឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះនៅទីក្រុង Ha Long ដែលត្រូវបានភ្ញៀវទេសចរនិយមស្រឡាញ់ចូលចិត្តយ៉ាងច្រើន។ គោលដៅនេះត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលវប្បធម៌ដែលពោរពេញទៅដោយតម្លៃខាងស្មារតីជាច្រើននៃតំបន់ដីរ៉ែ Quang Ninh។

តាមការណែនាំរបស់មគ្គុទេសក៏ទេសចរណ៍និម្មិតម្នាក់ ភ្ញៀវទេសចរបានទស្សនាកំណែឌីជីថលនៃសារមន្ទីរ Quang Ninh នៅលើគេហទំព័រbaotangao.baotangquangninh.vn ។ បរិយាកាសសារមន្ទីរទាំងមូលត្រូវបានបង្ហាញតាមរយៈបច្ចេកវិទ្យា 3D ។ ឌីជីថល 3D គឺជាបច្ចេកវិទ្យាដែលដំណើរការទិន្នន័យអំពីពណ៌ វត្ថុ ធ្វើឌីជីថលទៅជាបរិយាកាស 3D និងបង្ហាញយ៉ាងត្រឹមត្រូវ ១០០% នៅពេលដាក់បញ្ជូលទៅក្នុងបរិយាកាសនិម្មិត។ ចំពោះកេរ្កិ៍ដំណែលរូបថត ត្រូវបានគ្របដណ្ដប់ទាំងស្រុងពីខាងឆ្វេងទៅខាងស្តាំ ពីលើចុះក្រោម ហើយពីខាងក្រៅទៅខាងក្នុងដោយបង្ហាញយ៉ាងលម្អិតអំពីវត្ថុនីមួយៗ និងជ្រុងនីមួយៗ។ នៅពេលដែលភ្ញៀវទេសចរបានប៉ះ និងចាប់ផ្ដើមធ្វើដំណើរពីចំណុចធ្វើដំណើរនានាក្នុងរូបភាព ភ្ញៀវទេសចរហាក់ដូចជាកំពុងចូលទៅក្នុងបរិយាកាសនៃកេរ្កិ៍ដំណែលអញ្ចឹង។

ក្រៅពីសមត្ថភាពនាំមកនូវទិដ្ឋភាពជាក់ស្ដែងចំពោះមនុស្សដែលមិនទាន់មានឱកាសទៅទស្សនាផ្ទាល់ សារមន្ទីរ Quang Ninh ក៏បានដំឡើងបញ្ជរអន្តរកម្មសម្រាប់ភ្ញៀវទេសចរអាចស្វែងយល់មុនពេលចាប់ផ្តើមដំណើរស្វែងរកសារមន្ទីរ។ លោក Pham Van Quyet ភ្ញៀវទេសចរម្នាក់មកពីទីក្រុង Da Nang បានឲ្យដឹងថា៖

“បច្ចេកវិទ្យានេះជួយមនុស្សគ្រប់រូបស្វែងរកអ្វីៗគ្រប់យ៉ាងនៅក្នុងសារមន្ទីរយ៉ាងងាយស្រួល និងត្រឹមត្រូវបំផុត។ ខ្ញុំចូលចិត្តបច្ចេកវិទ្យានេះណាស់ ដោយមានអារម្មណ៍ថា ឃើញអ្វីៗគ្រប់បែបយ៉ាងកាន់តែពិតប្រាកដផងដែរ”។

ក្នុងនាមជាសំណង់ស្ថាបត្យកម្មលេចធ្លោនៅកណ្តាលទីក្រុង Ha Long សារមន្ទីរ Quang Ninhបានក្លាយទៅជាគោលដៅពេញនិយមយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។ ក្នុងឆ្នាំ ២០២២ ភ្ញៀវទេសចរប្រមាណ ៧០០ ពាន់លើកនាក់បានមកទីនេះ។ ជាពិសេស ថ្ងៃខ្លះ គោលដៅនេះបានទទួលភ្ញៀវទេសចររហូតដល់ ១ ម៉ឺនលើកនាក់ នាំមកនូវប្រាក់ចំណូលជាង ១៦ ពាន់លានដុង។ បច្ចុប្បន្ននេះ សារមន្ទីរមានវត្ថុតាងជាង ៣ ម៉ឺន ក្នុងនោះមានរតនសម្បត្តិជាតិចំនួន ១២។រួមជាមួយនឹងប្រព័ន្ធតាំងបង្ហាញដ៏ទំនើប ចាប់តាំងពីឆ្នាំ ២០១៥ មក សារមន្ទីរ Quang Ninh បានដាក់ឲ្យដំណើរការអេក្រង់អន្តរកម្មធំៗ តភ្ជាប់ការបញ្ជូនរូបភាពអនឡាញពីកេរ្កិ៍ដំណែល Yen Tu ការបញ្ចាំងភាពយន្តឯកសារ សំដៅជួយបង្កើនបទពិសោធន៍ជូនភ្ញៀវទេសចរ។ អ្នកស្រី Katherin ភ្ញៀវទេសចរហ្វីលីពីនបានចែករំលែកថា៖

អញ្ជើញទស្សនាសារមន្ទីរ Quang Ninh តាមរយៈឌីជីថល
អញ្ជើញទស្សនាសារមន្ទីរ Quang Ninh តាមរយៈឌីជីថល

“នាងខ្ញុំមិនមានពេលវេលាច្រើនស្នាក់នៅទីក្រុង Ha Long ឡើយ ដូច្នេះតាមរយៈសារមន្ទីរឌីជីថល Quang Ninhខ្ញុំអាចស្វែងយល់ប្រការដ៏ពិសេសបំផុតនៅតំបន់ដីនេះ។ ខ្ញុំចាត់ទុកថា មានប្រការជាច្រើនដែលអាចកែលម្អ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ ដូចជាការប្រើប្រាស់បច្ចេកវិទ្យាក្នុងការចាក់បញ្ជាំង ការពន្យល់ និងការណែនាំអញ្ចឹង។ប្រការទាំងនេះអាចជួយសារមន្ទីរក្លាយទៅជាគោលដៅវប្បធម៌ដ៏ទាក់ទាញបំផុតនៅទីក្រុង Hạ Long ផងដែរ”។

លោក Do Quyet Tien នាយកសារមន្ទីរ Quang Ninh បានវាយតម្លៃថា ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការតាំងបង្ហាញ រៀបចំសកម្មភាពអប់រំ និងបទពិសោធន៍នៃ សារមន្ទីរគឺជាតម្រូវការបន្ទាន់មួយ។ ទោះជាយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត កូវីដ-១៩ ការធ្វើបច្ចុប្បន្នភាពកម្មវិធីឌីជីថលនៅសារមន្ទីរ Quang Ninh មិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ។ ដូច្នេះ សារមន្ទីរបាននិងកំពុងវិនិយោគ និងផ្លាស់ប្ដូរថ្មីផលិតផលយ៉ាងឆាប់រហ័ស ទាញយក និងប្រើប្រាស់បច្ចេកវិទ្យានៅមូលដ្ឋានគ្រឹះឌីជីថល សម្រាប់ភ្ញៀវទេសរមានឱកាសស្វែងយល់។ ទន្ទឹមនឹងនោះ បន្តធ្វើឱ្យប្រសើរឡើងក្បាលម៉ាស៊ីនដំណើរការ ផ្លាស់ប្ដូររបៀបដាក់តាំងបង្ហាញវត្ថុតាង ជាពិសេសគឺពង្រីកជាអតិបរមាធនធានគឺរតនសម្បត្តិជាតិ ទាក់ទាញភ្ញៀវទេសចរមកទស្សនា។ នាពេលខ្លីខាងមុខ អង្គភាពនឹងលក់សំបុត្រអេឡិចត្រូនិកដើម្បីបម្រើតម្រូវការទស្សនារបស់ភ្ញៀវទេសចរ៖

អញ្ជើញទស្សនាសារមន្ទីរ Quang Ninh តាមរយៈឌីជីថល
អញ្ជើញទស្សនាសារមន្ទីរ Quang Ninh តាមរយៈឌីជីថល

“ឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្តូរឌីជីថល សារមន្ទីរនឹងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទៅក្នុងសកម្មភាពតាងបង្ហាញ ដូចជាបច្ចេកវិទ្យាចាកបញ្ចាំង 3D ទៅក្នុងបរិយាកាសធ្យូងថ្ម និងបរិយាកាសលោកប្រធានហូជីមិញ ជាមួយបណ្ដាជនជាតិនៅខេត្ត Quang Ninh ក្នុងឱកាសរំលឹកខួបលើកទី ៦០ ទិវាបង្កើតខេត្ត Quang Ninh (៣០ តុលា) ឬការសិក្សាប្រវត្តិសាស្ត្រតាមអនឡាញ ដើម្បីអប់រំប្រពៃណីដល់សិស្សានុសិស្ស។ យើងខ្ញុំនឹងវិនិយោគជួសជុល កែលម្អ និងផ្លាស់ប្ដូរថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាសារមន្ទីរឲ្យបានច្រើនថែមទៀត”។

អាចអះអាងបានថា ការធ្វើឌីជីថលសារមន្ទី គឺជានិន្នាការដ៏ត្រឹមត្រូវក្នុងយុគសម័យ ៤.០ ។ សារមន្ទីរជាស្ថាប័នវប្បធម៌ដ៏សំខាន់ ជាកន្លែងរក្សាទុកឯកសារ វត្ថុតាងដែលមានតម្លៃ រួមចំណែកយ៉ាងសកម្មក្នុងការការពារ និងពង្រីកបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ។ ក្នុងនិន្នាការនៃការផ្លាស់ប្តូរឌីជីថលបច្ចុប្បន្ន រឿងរ៉ាវធ្វើឌីជីថលសារមន្ទីរក៏ត្រូវបានអ្នកគ្រប់គ្រង អង្គការ និងបុគ្គលជាច្រើនដែលប្រតិបត្តិការលើវិស័យសារមន្ទីរចាប់អារម្មណ៍។ ក្នុងលំហូរនៃបដិវត្តន៍ ៤.០ ខេត្ត Quảng Ninh ក៏កំពុងនាំមុខក្នុងនិន្នាការផ្លាស់ប្ដូរឌីជីថល។ សារមន្ទីរ Quang Ninh កំពុងប្រើប្រាស់វឌ្ឍនភាពនៃការផ្លាស់ប្ដូរឌីជីថលបម្រើគោលដៅទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។ នាពេលខាងមុខ ទាញយកជាអតិបរមាសមិទ្ធិផលនៃបដិវត្តន៍ ៤.០ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ គឺជារបៀបដែលសារមន្ទីរ Quang Ninh បាននិងកំពុងអនុវត្តន៍ សំដៅនាំវត្ថុតាងខិតមកជិតប្រជាជន និងភ្ញៀវទេសចរផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី