Trending now

កម្មវិធី សិល្បៈពិសេស «តន្ត្រី Ho Guom ខៀវ» ដើម្បីអបអរសាទរទិវាតន្ត្រីវៀតណាមឆ្នាំ ២០២៣

14:51 | 25/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

សមាគមតន្ត្រីករវៀតណាមកាលពីថ្ងៃទី ២៣ សីហា បានឲ្យដឹងថា៖ កម្មវិធី សិល្បៈពិសេស “តន្ត្រី Ho Guom ខៀវ” ដើម្បីអបអរសាទរទិវាតន្ត្រីវៀតណាមឆ្នាំ ២០២៣ នឹងប្រព្រឹត្តិទៅនាយប់ថ្ងៃទី២៥ សីហា នៅរោងល្ខោន Ho Guom រដ្ឋធានី ហាណូយ។

បើក​កម្មវិធី​ភាពជា​ដៃគូប៉ាស៊ីហ្វិកឆ្នាំ​២០២៣​ (PP២៣) បើក​កម្មវិធី​ភាពជា​ដៃគូប៉ាស៊ីហ្វិកឆ្នាំ​២០២៣​ (PP២៣)
មហោស្រពវប្បធម៌អាស៊ានឆ្នាំ ២០២៣ - ASEAN Day ឆ្នាំ ២០២៣ មហោស្រពវប្បធម៌អាស៊ានឆ្នាំ ២០២៣ - ASEAN Day ឆ្នាំ ២០២៣
កម្មវិធី សិល្បៈពិសេស «តន្ត្រី Ho Guom ខៀវ» ដើម្បីអបអរសាទរទិវាតន្ត្រីវៀតណាមឆ្នាំ ២០២៣
កម្មវិធី សិល្បៈពិសេស «តន្ត្រី Ho Guom ខៀវ» ដើម្បីអបអរសាទរទិវាតន្ត្រីវៀតណាមឆ្នាំ ២០២៣

កម្មវិធីនេះត្រូវបានបែងចែកជា ៣ ផ្នែកដែលមានចំណុចលេចធ្លោដោយ ឡែក។ ផ្នែកទី ១ មានចំណងជើងថា “រលកចាប៉ី Thang Long” ដែលលើកតម្កើង ស្នាដៃនិពន្ធសម្រាប់ឧបករណ៍ភ្លេងជនជាតិ និងបទចម្រៀងដែលមានលក្ខណៈប្រជា ប្រិយ - បង្ហាញពីការទទួលមរតកនូវប្រពៃណី ឆ្លុះបញ្ចាំងផ្នែកមួយនៃផ្ទាំងគំនូរតន្ត្រីវៀត ណាមក្នុងសម័យកាលមុន ដែលជាមូលដ្ឋានគ្រឹះសម្រាប់តន្ត្រីវៀតណាមទំនើប។ ផ្នែក ទី ២ មានចំណងជើងថា “និទានរឿងទន្លេក្រហម” រួមមានស្នាដៃដែលសរសេរតាម រចនាប័ទ្មក្លាស៊ិក ដែលបង្ហាញពីសមាហរណកម្ម និងការអភិវឌ្ឍនៃតន្ត្រីវៀតណាម ដើម្បីកសាងខឿនតន្ត្រីវៀតណាមដ៏ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណ ជាតិ។ ផ្នែកទី ៣ មានចំណងជើងថា "ចង្វាក់ភ្លេងពណ៌បៃតងជារៀងរហូត" គឺជាស្នាដៃ ដែល ផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានារបស់ប្រទេសជាតិ ប្រៀបប្រដូច ជាក្រាំងប្រវត្តិសាស្ត្រជាសំឡេង បង្ហាញពីសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ប្រទេស ជាតិ សេចក្ដីស្នេហារវាងមនុស្សជាមួយមនុស្ស និងធម្មជាតិដ៏ស្រស់ស្អាត។ គួរជម្រាបបន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០១៤ មក វៀតណាមបានជ្រើសរើស ថ្ងៃទី ៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ជាទិវាតន្ត្រីវៀតណាម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស