Trending now

បើក​កម្មវិធី​ភាពជា​ដៃគូប៉ាស៊ីហ្វិកឆ្នាំ​២០២៣​ (PP២៣)

09:18 | 11/08/2023

នាយយប់ថ្ងៃទី ៩ ខែសីហា នៅទីក្រុង Tuy Hoa ខេត្ត Phu Yen បានបើកកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ ២០២៣ (Pacific Partnership – PP២៣)។

មហោស្រពវប្បធម៌អាស៊ានឆ្នាំ ២០២៣ - ASEAN Day ឆ្នាំ ២០២៣ មហោស្រពវប្បធម៌អាស៊ានឆ្នាំ ២០២៣ - ASEAN Day ឆ្នាំ ២០២៣
កិច្ចព្រមព្រៀង EVFTA៖ ឱកាស​បើក​ចំ​​ហ​សម្រាប់ទំនិញវៀតណាមទៅកាន់ទីផ្សារ​​អឺរ៉ុប កិច្ចព្រមព្រៀង EVFTA៖ ឱកាស​បើក​ចំ​​ហ​សម្រាប់ទំនិញវៀតណាមទៅកាន់ទីផ្សារ​​អឺរ៉ុប
គណៈកម្មការរៀបចំ PP២៣ នៅខេត្ត Phu Yen បានចូនផ្កាអបអរសាទរតំណាងដៃគូដែលចូលរួម PP២៣។ រូបថត៖ VNA
គណៈកម្មការរៀបចំ PP២៣ នៅខេត្ត Phu Yen បានចូនផ្កាអបអរសាទរតំណាងដៃគូដែលចូលរួម PP២៣។ រូបថត៖ VNA

PP២៣ មានសមាជិកជិត ១.៥០០ នាក់មកពីសហរដ្ឋអាមេរិកនិងប្រទេសដៃគូមួយចំនួនទៀតដូចជា៖ អូស្ត្រាលី កាណាដា ឈីលី ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងអង់គ្លេស។ ក្នុងពិធីបើកនេះ លោកស្រី Susan Burns អគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា វៀតណាមគឺជាទីបង្អង់ដំណើរដំបូងគេក្នុងកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ ២០២៣ ដោយសារតែសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់វៀតណាមនៅមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក។

កម្មវិធីឆ្នាំនេះបានឆ្លុះបញ្ចាំងពីស្មារតីនៃការគាំទ្រគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក ដែលបានរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូទ្វេភាគីក្នុងរយៈពេល២៨ឆ្នាំចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត (១៩៥-២០២៣) និងរយៈពេល ១០ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងអាមេរិកនិងវៀតណាម (២០១៣-២០២៣)។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនជាងពេលណាៗទាំងអស់ ដែលត្រូវបានកសាងដោយទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់អាមេរិកចំពោះប្រទេសវៀតណាមដ៏រឹងមាំ វិបុលភាព ស្វ័យភាព និងឯករាជ្យ។ នៅខេត្ត Phu Yen កម្មវិធីបានសាងសង់ ឬជួសជុលសាលារៀន ស្ថានីយ៍សុខាភិបាល មណ្ឌលសហគមន៍ ទីជម្រកខ្យល់ព្យុះ និងប្រព័ន្ធទឹកសាបផងដែរ។ កម្មវិធីនេះបានប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ១៨ ខែសីហា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ