Trending now

ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជាចំពោះការបង្កើតរដ្ឋសភានីតិកាលទី៧ និងរដ្ឋាភិបាលអាណត្តិទី៧

09:19 | 24/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

វៀតណាមជឿជាក់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាថ្មី កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលជាច្រើនថែមទៀត​ក្នុងបុព្វហេតុកសាងប្រទេស​ជាតិ។

ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយជោគជ័យ ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយជោគជ័យ
ថ្នាក់ដឹកនាំវៀតណាមជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ ថ្នាក់ដឹកនាំវៀតណាមជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជាចំពោះការបង្កើតរដ្ឋសភានីតិកាលទី៧ និងរដ្ឋាភិបាលអាណត្តិទី៧
ថ្នាក់ដឹកនាំវៀតណាមអបអរសាទរកម្ពុជាចំពោះការបង្កើតរដ្ឋសភានីតិកាលទី៧ និងរដ្ឋាភិបាលអាណត្តិទី៧

ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាបង្កើតរដ្ឋសភានីតិកាលទី៧ និងរដ្ឋាភិបាលអាណត្តិទី៧ (២០២៣-២០២៨) នាថ្ងៃទី ២២ សីហា​​ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានផ្ញើលិខិតអបអរសាទរជូនលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានផ្ញើលិខិតអបអរសាទរជូនលោកស្រី​ ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

ក្នុងលិខិតអបអរសាទរ ថ្នាក់​ដឹកនាំវៀតណាមបានសម្តែងការជឿជាក់​ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាថ្មី កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលជាច្រើនថែម​ទៀត​ក្នុងបុព្វហេតុកសាងប្រទេសជាតិ​ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ មាន​តួនាទី និង​កិត្យា​នុភាពកាន់​តែ​កើនឡើង​​​ក្នុងតំបន់ និងនៅលើ​ពិភពលោក។

ថ្នាក់ដឹកនាំវៀតណាមក៏ជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងភាពជា​អ្នកជិតខាងល្អ មិត្តភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ​យូរអង្វែងរវាងវៀតណាម និងកម្ពុជា​នឹងបន្តរួបរួម និងអភិវឌ្ឍ​ប្រកបដោយផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មចំពោះ​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ​ក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនេះ លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀត​ណាម​ បានផ្ញើលិខិតអបអរសាទរជូនលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា