Trending now

ទន្តវទនសាស្រ្ត គឺជាវិស័យមួយក្នុងចំណោមវិស័យតិចតួចដែលទាក់ទាញភ្ញៀវអន្តរជាតិរាប់ម៉ឺននាក់មកកាន់ប្រទេសវៀតណាមដើម្បីធ្វើការព្យាបាល និងពិនិត្យជារៀងរាល់ឆ្នាំ

09:14 | 18/08/2023

តាមលោកប្រធានរដ្ឋ វៀតណាមជានិច្ចកាលចាត់ទុកការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជនជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗក៏ដូចជារបស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូល។

វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phan Van Giang ចូលរួមពិធីបើក Army ២០២៣ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phan Van Giang ចូលរួមពិធីបើក Army ២០២៣
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងគណៈប្រតិភូ។ (រូបថត៖ TTXVN)
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងគណៈប្រតិភូ។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៧ សីហា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជួបសំណេះសំណាលជាមួយបណ្ដាសាស្រ្តាចារ្យ វេជ្ជបណ្ឌិត អ្នកវិទ្យាសាស្ត្រ អ្នកជំនាញជួរមុខដែលតំណាងឱ្យផ្នែកទន្តវទនសាស្រ្តវៀតណាម និងអន្តរជាតិ ដែលអញ្ជើញចូលរួមសន្និសីទវិទ្យាសាស្ត្រ និងការតាំងពិព័រណ៍ផ្នែកទន្តវទនសាស្រ្តឆ្នាំ២០២៣ (ថ្ងៃទី១៧-១៩ ខែសីហា)។

ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋ Vo Van Thuong បានចាត់ទុកថា សន្និសីទនេះពិជាមានអត្ថន័យ សម្រាប់វិស័យសុខាភិបាលវៀតណាមនិយាយរួម និងផ្នែកទន្តវទនសាស្រ្តរបស់វៀតណាមនិយាយដោយឡែក។ តាមលោកប្រធានរដ្ឋ វៀតណាមជានិច្ចកាលចាត់ទុកការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជនជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗក៏ដូចជារបស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូល។ វៀតណាមធ្លាប់ត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថា ជាចំណុចភ្លឺក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ក្នុងវិស័យសុខាភិបាលនៅឆ្នាំ ២០១៥ ហើយបច្ចុប្បន្នកំពុងបន្តអនុវត្តន៍បានល្អនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០។

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើននៃឧស្សាហកម្មទន្តវទនសាស្រ្តនៅវៀតណាមក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ។ មន្ទីរពេទ្យជាច្រើនបានអនុវត្តន៍ដោយជោគជ័យនូវបច្ចេកទេសឯកទេសថ្មី ជឿនលឿន និងទំនើប ជាប់លំដាប់តំបន់ និងពិភពលោក។ ទន្តវទនសាស្រ្ត គឺជាវិស័យមួយក្នុងចំណោមវិស័យតិចតួចដែលទាក់ទាញភ្ញៀវអន្តរជាតិរាប់ម៉ឺននាក់មកកាន់ប្រទេសវៀតណាមដើម្បីធ្វើការព្យាបាល និងពិនិត្យជារៀងរាល់ឆ្នាំ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស