Trending now
លោកវរសេនីយ៍ឯក រ៉ែម កាន់ អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសវៀតណាម៖

រក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេសមិត្ដជាប្រពៃណីជាការរួមចំណែកដល់បរិយាកាសសន្ដិភាពសម្រាប់ខ្លួន​ឯង និងក្នុងតំបន់

22:00 | 08/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

សៀវភៅ “បញ្ហាមួយចំនួនស្តីពីមាគ៌ាយោធា និងយុទ្ធសាស្ត្រការពារជាតិក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយម វៀតណាមក្នុងសម័យកាលថ្មី” របស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម គឺជាឯកសារដ៏មានតម្លៃដែលបង្ហាញពីការយល់ដឹងស៊ីជម្រៅ ការគិតនិងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ប្រមុខរបស់បក្សយើងលើមាគ៌ាយោធា និងការពារប្រទេសវៀតណាម អះអាងថា អគ្គលេខាបក្សគឺជា “អ្នកយុទ្ធសាស្ត្រ ស្ថាបនានូវគោលការណ៏ និងទិសដៅសំខាន់ៗក្នុងមាគ៌ាការពារមាតុភូមិសង្គមនិយមវៀតណាមក្នុងយុគសម័យថ្មី”។

សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម សម្ព័ន្ធអង្គការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Duong វិលត្រលប់ទៅប្រភពដើម
កម្ពុជាអំពាវនាវដល់ ពលករ​កុំ​ឲ្យត្រលប់​ទៅ​​រក​ការងារ​ក្រៅ​ប្រទេស ប៉ុន្តែគួរតែ​ចាប់ផ្តើម​បង្ក​បង្កើន​ផល​ឧបត្ថម្ភ​ខ្លួន​ឯង កម្ពុជាអំពាវនាវដល់ ពលករ​កុំ​ឲ្យត្រលប់​ទៅ​​រក​ការងារ​ក្រៅ​ប្រទេស ប៉ុន្តែគួរតែ​ចាប់ផ្តើម​បង្ក​បង្កើន​ផល​ឧបត្ថម្ភ​ខ្លួន​ឯង
អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាមផ្តល់បទសម្ភាសន៍ដល់កាសែតកងទ័ពប្រជាជន
អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាមផ្តល់បទសម្ភាសន៍ដល់កាសែតកងទ័ពប្រជាជន

ក្នុងឱកាសដែលចេញផ្សាយសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្តីពីយុទ្ធសាស្ត្រយោធានិងការពារជាតិ​របស់វៀតណាមក្នុងសម័យកាលថ្មីនេះ អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនបានជួបសន្ទនាជាមួយលោកវរសេនីយ៍​ឯក រ៉ែម កាន់ អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសវៀតណាម ដើម្បីចែករំលែកទស្សនៈវិស័យបន្ថែមទៀតលើការបោះពុម្ពផ្សាយ​នេះ។

អ្នកយកព័ត៌មាន៖ ជម្រាបសួរវរសេនីយ៍ឯក យើងបានដឹងថា លោកក៏មានសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្តីពីវិស័យយោធានិងការពារជាតិក្នុងស្ថានភាពថ្មីបច្ចុប្បន្ន តើលោកនឹងវាយតម្លៃយ៉ាងណាដែរ? អំពីគំនិតជាភាពជាក់លាក់ យុទ្ធសាស្ត្រការពារជាតិរបស់ប្រមុខបក្សកុម្មុយនិស្តវៀតណាមដែលបានរៀបរាប់ជាទូទៅនៅក្នុងសៀវភៅនេះ?

លោកវរសេនីយ៍ឯក រ៉ែម កាន់ ៖ ពីមុនខ្ញុំក៏ជាសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបញ្ជូនឱ្យទៅទទួលការបណ្ដុះបណ្ដាលនាយទាហានរៀបរយនៅតាមសាលា និងវិទ្យាស្ថាននានារបស់កងទ័ពប្រជាជនវៀតណាម ហើយឥឡូវនេះជាមួយនឹងតួនាទី និងភារកិច្ចរបស់អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសវៀតណាមម្នាក់ទទួលខុសត្រូវ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ​គោល​នយោបាយស្តីអំពីមាគ៌ាយោធានិងយុទ្ធសាស្ត្រការពារជាតិរបស់វៀតណាម។

ដូច្នេះ បន្ទាប់ពីសៀវភៅ “បញ្ហាមួយចំនួនស្តីពីមាគ៌ាយោធានិងយុទ្ធសាស្ត្រការពារជាតិក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមក្នុងយុគសម័យថ្មី” ត្រូវបានចេញផ្សាយភ្លាមៗ ខ្ញុំត្រូវបានមិត្តភ័ក្តិក្នុងជួរកងទ័ពប្រជាជនវៀតណាមបានណែនាំ បរិច្ចាកដល់ខ្ញុំដើម្បីឱ្យមានឯកសារស្រាវជ្រាវ និងឯកសារយោងបន្ថែមទៀត។

ត្រឡប់ទៅសំណួររបស់លោកវិញ វាអាចត្រូវបានគេមើលឃើញថា នៅក្នុងបរិបទបច្ចុប្បន្ននៃស្ថានភាពពិភពលោកមានភាពស្មុគស្មាញ ឆាប់រហ័ស មិនអាចទាយទុកជាមុនបាន ព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ សង្គ្រាមនិងជម្លោះកើនឡើង ការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយចរិក និងកម្រិកមួយកាន់តែខ្លាំងឡើង។ បណ្ដាបញ្ហាប្រឈមនៃសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណីកំពុងបង្កបញ្ហាប្រឈមថ្មីដល់ប្រទេសទាំងអស់ក្នុងពិភពលោកដោយតម្រូវឱ្យប្រទេសនីមួយៗត្រូវធ្វើផែនការគោលនយោបាយ និងគោលការណ៍មាគ៌ាការពារជាតិ ហើយយុទ្ធសាស្ត្រការពារជាតិមានលក្ខណៈជាប្រព័ន្ធ សមស្របនឹងលក្ខខណ្ឌ និង​កាលៈទេសៈរៀងៗខ្លួន។

ដូច្នេះហើយ ខ្ញុំពិតជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃកាលបរិច្ឆេទ ការចាប់ផ្ដើមចេញផ្សាយ ក៏ដូចជាខ្លឹមសារស្នូលនៃសៀវភៅនេះ។ យើងអាចមើលឃើញថា ខ្លឹមសារទាំងស្រុងនៃសៀវភៅនេះ និយាយជុំវិញទស្សនៈអំពីការគិតបែបយុទ្ធសាស្ត្រ និយាយអំពីយុទ្ធសាស្ត្រ និងការគិតគូរយ៉ាងច្បាស់លាស់របស់ប្រមុខបក្សកុម្មុយនិស្តវៀតណាមលើមាគ៌ា យោធា យុទ្ធសាស្ត្រការពារជាតិនិងការការពារជាតិក្នុងយុគសម័យថ្មី; បង្ហាញពីប្រព័ន្ធទស្សនៈ មាគ៌ា ផែនការយុទ្ធសាស្រ្តស្តីពីសន្តិសុខ និងការពារជាតិ ការកសាង និងការពារប្រទេស ការការពារបរិយាកាសសន្តិភាពនិងស្ថិរភាព ហើយចាត់ទុកថានេះជាលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេស។

ក្នុងនាមខ្ញុំជាអ្នកធ្វើការលើវិស័យការទូតការពារជាតិ ខ្ញុំក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការតំរង់ទិស និងចង្អុលបង្ហាញរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមួយនឹងការស្នើសុំឱ្យធ្វើបានល្អក្នុងកិច្ចការបរទេសការពារជាតិ ធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង តុល្យភាពទំនាក់ទំនងជាមួយបណ្ដាប្រទេសធំៗ និងរក្សាទំនាក់ទំនងជាមួយមិត្តជាប្រពៃណី... រួមចំណែករក្សាស្ថិរភាពនយោបាយ បង្កើតបរិយាកាសសន្តិភាព ស្ថិរភាពក្នុងប្រទេសនិងក្នុងតំបន់។

អ្នកយកព័ត៌មាន ៖ ជម្រាបសួរលោកវរសេនីយ៍ឯក តាមរយៈការចែករំលែករបស់លោក ទស្សនៈនិងតំរង់ទិស យុទ្ធសាស្ត្ររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិមក្នុងវិស័យការទូតការពារជាតិរបស់វៀតណាមបានបង្ហាញក្នុងសៀវភៅនេះ ក្នុងចំណោមខ្លឹមសារសំខាន់ៗ តើលោកបានចាប់អារម្មណ៍លើខ្លឹមសារអ្វី?

លោកវរសេនីយ៍ឯក រ៉ែម កាន់​ ៖ ដើម្បីនិយាយអំពីគុណតម្លៃនៃសៀវភៅនេះ ប្រហែលជាមិនអាចដាក់បញ្ចូលក្នុងពីរបីប្រយោគបានទេ ប៉ុន្តែខ្ញុំយល់ស្របយ៉ាងមុតមាំជាមួយនឹងមតិដែលថា៖ «សេចក្តីណែនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានចូលរួមចំណែកក្នុងការបញ្ជាក់បំភ្លឺអំពីការអភិវឌ្ឍន៍ការទស្សនៈរបស់បក្សលើមាគ៌ាយោធា និងយុទ្ធសាស្ត្រការពារជាតិ ជាពិសេសតួនាទីដឹកនាំនិងសមត្ថភាពរៀបចំផែនការមាគ៌ា និងគោលនយោបាយការពារជាតិដើម្បីបំពេញតម្រូវការបេសកកម្មក្នុងយុគសម័យថ្មី”។

ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់បក្ស និងការតំរង់ទិស មាគ៌ាការបរទេសរបស់បក្ស គោលនយោបាយការបរទេសរបស់រដ្ឋ និងជាពិសេសភារកិច្ច យុទ្ធសាស្ត្រការបរទេសការពារជាតិរបស់ថ្នាក់ដឹកនាំកំពូលរបស់បក្ស តំរង់ទិសឱ្យកងទ័ពប្រជាជនវៀតណាម។

ពីព្រោះថា លុះត្រាតែខ្ញុំយល់ច្បាស់អំពីគោលនយោបាយការពារបរទេសរបស់វៀតណាម ទើបខ្ញុំអាចធ្វើជាសេនាធិការបានត្រឹមត្រូវ ខ្លឹមសារសំខាន់ៗជាច្រើនសម្រាប់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដើម្បីសំដៅដាក់ចេញនូវបណ្ដាគោលការណ៍ និង​គោលនយោបាយត្រឹមត្រូវ បង្កើនការយល់ដឹង ពង្រឹងនិងជំរុញយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពរវាងកងទ័ពនៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជនយើងទាំងពីក្នុងទិសដៅដ៏ត្រឹមត្រូវតាមបាវចនា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ក្នុងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ តែងតែជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។

អ្នកយកព័ត៌មាន៖ លោកវរសេនីយ៍ឯក ក្រៅពីបញ្ហាចំណាប់អារម្មណ៍ដូចដែលលោកបានរៀបរាប់ខាងលើ តើលោកចង់ចែក​រំលែក​អ្វីទៀតអំពីសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong?

លោកវរសេនីយ៍ឯក Rem Kann ៖ ខ្ញុំត្រូវតែចែករំលែកដោយស្មោះត្រង់ថា តាមរយៈសៀវភៅនេះ ខ្ញុំមានការគោរពនិងការកោតសរសើរលក្ខណៈបុគ្គុល ភាពសាទរ ប្រាជ្ញារបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ បណ្ដាគំនិតនិងការណែនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺមានភាពមុតស្រួច ដែលអាចចាត់ទុកថាជាទស្សនៈទំលុសបណ្ដាទស្សនៈទ្រឹស្តីរបស់លោកលើវិស័យយោធា ការការពារជាតិនិងការទទួលខុសត្រូវខ្ពស់របស់ប្រមុខបក្សកុម្មុយនិស្តវៀតណាម។

នៅក្នុងផ្នែកទីបីនៃសៀវភៅនេះ អត្ថបទ "លោក Nguyen Phu Trong លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម - បុរសដែលមានការគិតបែបគ្រាមភាសា និងទស្សនវិស័យយុទ្ធសាស្ត្រក្នុងការកសាងមាគ៌ាយោធា និងយុទ្ធសាស្ត្រការពារជាតិ ការពារមាតុភូមិសង្គមនិយមវៀតណាម" ដោយលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមពិតជាបានបន្សល់ទុកខ្ញុំនូវអារម្មណ៍ជាច្រើន ជួយខ្ញុំទទួលបានទស្សនៈថ្មី ការយល់ដឹងថ្មីអំពីចិត្តគំនិត និងវិសាលភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។

ហើយខ្ញុំក៏យល់ស្របទាំងស្រុងជាមួយនឹងអ្នកនិពន្ធអត្ថបទនេះ នៅពេលដែលខ្ញុំបានសន្និដ្ឋានថា លោកអគ្គលេខាបក្ស Nguyen Phu Trong លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិមគឺជា "អ្នកយុទ្ធសាស្ត្រដែលបង្កើតផែនការតំរង់ទិសជាមូលដ្ឋាន និងជាគន្លឹះក្នុងមាគ៌ាការពារមាតុភូមិវៀតណាមក្នុងយុគសម័យថ្មី"៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា