Trending now

ក្តីប្រាថ្នាចង់អភិវឌ្ឍទេសចរណ៍ព្រៃឈើរបស់យុវជន Y Xim Ndu (វៀតណាម)

08:33 | 10/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

ដោយមានបំណងចង់អភិវឌ្ឍទេសចរណ៍ព្រៃឈើនៅមូលដ្ឋាន យុវជន Y Xim Ndu (ជនជាតិ Mnong) នៅភូមិ Yuk La ១ ឃុំ Dak Lieng ស្រុក Lak (ខេត្ដ Dak Lak) បានសម្រេចចិត្តលាឈប់ពីការងារល្អដើម្បីបើកទួរទេសចរណ៍នៅស្រុកកំណើត។ គោលដៅរបស់គាត់បានបង្កើតការងារ និងជួយប្រជាជនជាច្រើនឱ្យមានប្រភពចំណូលកាន់តែច្រើន រួមចំណែកកែលំអជីវភាពរស់នៅប្រចាំថ្ងៃ។

Ta Cua Y - ទីកន្លែងបោះជំរុំថ្មីដែលកំពុងលេចធ្លោនៅ Mu Cang Chai Ta Cua Y - ទីកន្លែងបោះជំរុំថ្មីដែលកំពុងលេចធ្លោនៅ Mu Cang Chai
បទពិសោធន៍ជំនះការលំបាករបស់មេភូមិ Y Noa Nie បទពិសោធន៍ជំនះការលំបាករបស់មេភូមិ Y Noa Nie
ក្តីប្រាថ្នាចង់អភិវឌ្ឍទេសចរណ៍ព្រៃឈើរបស់យុវជន Y Xim Ndu (វៀតណាម)
ក្តីប្រាថ្នាចង់អភិវឌ្ឍទេសចរណ៍ព្រៃឈើរបស់យុវជន Y Xim Ndu (វៀតណាម)

បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងរដ្ឋ (វិទ្យាស្ថានរដ្ឋបាលសាធារណៈទីក្រុងហូជីមិញ) យុវជន Y Xim Ndu បានមកធ្វើការនៅការិយាល័យគណៈកម្មាធិការប្រជាជនឃុំ Dak Lieng។ ប៉ុន្តែដោយសារតែចូលចិត្តទៅលេងកំសាន្ដ យុវជន Y Xim បានសម្រេចចិត្តបោះបង់ការងារល្អដើម្បីស្វែងយល់ការអភិវឌ្ឍទេសចរណ៍នៅក្នុងស្រុកកំណើតរបស់ខ្លួន។

កំលោះ Y Xim បានចែករំលែកថា៖ “Dak Lak មានតំបន់ទេសចរណ៍និងទេសភាពល្បីៗជាច្រើនដែលទាក់ទងនឹងព្រៃឈើដូចជា៖ ឧទ្យានជាតិ Chu Yang Sin ឧទ្យានជាតិ Yok Don និងតំបន់អភិរក្សធម្មជាតិ Nam Ka និងបឹង Lak... ព្រៃឈើនៅស្រុក Lak ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅ ប្រវត្តិសាស្រ្ត ជំនឿវប្បធម៌យូរអង្វែងរបស់ជនជាតិភាគតិចដូចជា Mnong និង Ede ផងដែរ។ ដូច្នេះ ខ្ញុំចង់ណែនាំ និងផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ដល់ប្រជាជនជាច្រើន"។

នៅដើមឆ្នាំ ២០២០ យុវជន Y Xim បានចាប់ផ្តើមការអភិវឌ្ឍទេសចរណ៍របស់ខ្លួន។ ប៉ុន្ដែស្របពេលជំងឺរាតត្បាត Covid -19 បានផ្ទុះឡើងដែលបណ្ដាលឲ្យទួរទេសចរណ៍ត្រូវផ្អាកជាបណ្ដោះអាសន្ន។ យុវជន Y Xim បានឆ្លៀតពេលនោះដើម្បីស្វែងយល់បន្ថែមអំពីបទពិសោធន៍អភិវឌ្ឍទេសចរណ៍ និងស្វែងយល់បន្ថែមអំពីការគ្រប់គ្រងទួរទេសចរណ៍។ ជាមួយនឹងគំនិតឆ្ពោះទៅរកទេសចរណ៍អេកូឡូស៊ី យុវជន Y Xim ជំរុញការអភិវឌ្ឍទួរទេសចរណ៍ ស្វែងយល់ធម្មជាតិ វប្បធម៌ និងមនុស្សនៅក្នុងស្រុក Lak។

នោះគឺជាដំណើរកម្សាន្តទៅកាន់ព្រៃដើម្បីស្វែងយល់ទឹកជ្រោះ ប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ឡើងភ្នំខ្ពស់ និងគយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាដើម។ “ដំណើរកំសាន្ដទេសចរណ៍នីមួយៗនឹងមានកម្មាភិបាលនៃគណៈគ្រប់គ្រងព្រៃឈើចូលរួមដំណើរក្នុងបំណងជួយភ្ញៀវទេសចរផង និងយាមល្បាតការពារព្រៃឈើផង។ បន្ទាប់ពីបញ្ចប់ដំណើរកម្សាន្ត ភ្ញៀវទេសចរនឹងត្រឡប់​មក​ភូមិ Mnong និងស្នាក់នៅក្នុងផ្ទះសង់ផុតពីដី ហើយពិសារម្ហូបប្រពៃណី ទទួលទានស្រាអេក និងស្វែងយល់ពីវប្បធម៌នៅតំបន់ និងចូលរួមបោះជំរុំ វាយគងជាដើម។

ក្រោយពីគ្រប់គ្រងបានជំងឺរាតត្បាត ចំនួនភ្ញៀវទេសចរដែលកក់ទួរទេសចរណ៍របស់យុវជន Y Xim កាន់តែច្រើនឡើងៗ។ ដើម្បី​ជួយសម្រួលដល់ការងាររបស់ខ្លួន យុវជន Y Xim បានបង្កើតក្រុមហ៊ុនទេសចរណ៍ Chu Yang Sin ដោយមានគោលដៅទាក់ទាញភ្ញៀវទេសចរជាង ១,០០០ នាក់ និងបង្កើតការងារដល់អ្នកស្រុកចំនួន ២០ នាក់។ និយាយអំពីផែនការនាពេលខាងមុខ យុវជន Y Xim បានចែករំលែកថា៖ "បច្ចុប្បន្ននេះ នៅស្រុកកំណើត ខ្ញុំទើបតែមានការអភិវឌ្ឍទេសចរណ៍ជាជំហានៗ ដូច្នេះហើយនាពេលខាងមុខ ខ្ញុំមានគម្រោងផ្សព្វផ្សាយទេសចរណ៍លើបណ្តាញសង្គមដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តែច្រើន"។

ជាពិសេស ខ្ញុំនឹងបន្តផ្សារភ្ជាប់ជាមួយគណៈគ្រប់គ្រងព្រៃឈើ ដើម្បីធ្វើការអង្កេត និងស្វែងយល់ខ្សែផ្លូវ និងតំបន់ថ្មីសម្រាប់ភ្ញៀវទេសចរចូលទស្សនា និងស្វែងយល់។ ទន្ទឹមនឹងនោះ ខ្ញុំសហការជាមួយសហករណ៍អំពីមុខរបរ និងភូមិរបរប្រពៃណីដើម្បីរៀបចំទួរទេសចរណ៍សម្រាប់ភ្ញៀវទេសចរ ក៏ដូចជាបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី