Trending now

ទីក្រុងហូជីមិញ (វៀតណាម) នឹងមានទួរទេសចរណ៍ទៅកាន់កម្ពុជាតាមដងទន្លេ

14:19 | 08/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យទន្លេទីក្រុងហូជីមិញ នាថ្ងៃទី៥ ខែសីហា មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានបង្ហាញទួរទេសចរណ៍ដែលធ្វើដំណើរតាមដងទន្លេថ្មីចំនួន៥ ដែលត្រូវបានគេរំពឹងថានឹងមានសក្តានុពល ហើយក្លាយទៅជាផលិតផលពិសេស និងទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

Travel+Leisure: ទីក្រុងហូជីមិញ ទីក្រុង Hoi An ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ពេញនិយមនៅអាស៊ី Travel+Leisure: ទីក្រុងហូជីមិញ ទីក្រុង Hoi An ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ពេញនិយមនៅអាស៊ី
កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម - ទីក្រុងហូជីមិញ នៅកម្ពុជា កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម - ទីក្រុងហូជីមិញ នៅកម្ពុជា
ទីក្រុងហូជីមិញ (វៀតណាម) នឹងមានទួរទេសចរណ៍ទៅកាន់កម្ពុជាតាមដងទន្លេ
ទីក្រុងហូជីមិញ (វៀតណាម) នឹងមានទួរទេសចរណ៍ទៅកាន់កម្ពុជាតាមដងទន្លេ

ដំណើរជិះទូកទៅកម្សាន្តតាមដងទន្លេថ្មីទាំង៥ ត្រូវបានបង្ហាញដោយមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ រួមមានទួរទេសចរណ៍ក្នុងទីក្រុង Nhieu Loc - Thi Nghe ទួរទេសចរណ៍ Binh Quoi ទួរទេសចរណ៍ Cu Chi និង Can Gio ទួរទេសចរណ៍ទៅកាន់ខេត្តភាគខាងកើតនៃតំបន់ណាមបូ ទួរទេសចរណ៍តភ្ជាប់បណ្ដាខេត្តនៅតំបន់ដីសណ្តទន្លេ Cuu Long និងទួទេសចរណ៍ទៅកាន់ប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះ ទីក្រុងហូជីមិញ នឹងសហការជាមួយធុរកិច្ចមួយចំនួនរបស់ប្រទេសកម្ពុជា ដើម្បីបង្កើតទួរទេសចរណ៍តាមដងទន្លេមេគង្គពីទីក្រុងហូជីមិញដល់ប្រទេសកម្ពុជា និងទៅកាន់គោលដៅទេសចរណ៍ល្បីៗនៃប្រទេសកម្ពុជា ដូចជា រាជធានីភ្នំពេញ ប្រាសាទអង្គរវត្ត។ល។

យោងតាមការវាយតម្លៃរបស់ធុរកិច្ចទេសចរណ៍ ផលិតផលទេសចរណ៍ដែលធ្វើដំណើរតាមដងទន្លេថ្មីនឹងក្លាយជាផលិតផលដ៏មានសក្តានុពល បង្កើតឱកាសកាន់តែច្រើនសម្រាប់ភ្ញៀវទេសចរក្នុងការស្វែងយល់អំពីទីក្រុងហូជីមិញ និងតំបន់ជិតខាង៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា