Trending now

វៀតណាមតម្រូវឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa (Paracel Islands)

09:56 | 04/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

មុននោះ នាយកដ្ឋានសុវត្ថិភាពអាកាសចរណ៍របស់ចិនបានប្រកាសថា កងទ័ព ប្រទេសនេះបានធ្វើសមយុទ្ធយោធាដ៏ធំមួយនៅសមុទ្រខាងកើតចាប់ពីថ្ងៃទី ២៩ ខែ កក្កដាដល់ថ្ងៃទី ២ ខែសីហា។ តំបន់សមយុទ្ធលាតសន្ធឹងពីកោះ Hainan រហូតដល់ ផ្នែកមួយនៃសមុទ្រខាងកើត រួមទាំងផ្នែកមួយនៃប្រជុំកោះ Hoang Sa របស់វៀតណាម ផងដែរ។

ពិសេសពិធីគោរពវិញ្ញាណក្ខន្ធទាហានចំពោះទាហាននៅ Hoang Sa ពិសេសពិធីគោរពវិញ្ញាណក្ខន្ធទាហានចំពោះទាហាននៅ Hoang Sa
កោះ Hoang Sa Truong Sa គួរឱ្យចាប់អារម្មណ៍ ក្នុងការតាំងពិព័រណ៍ កោះ Hoang Sa Truong Sa គួរឱ្យចាប់អារម្មណ៍ ក្នុងការតាំងពិព័រណ៍
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។

នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសវៀតណាមនារសៀលថ្ងៃទី៣ ខែសីហា នៅទីក្រុងហាណូយ ឆ្លើយតបអ្នកសារព័ត៌មានអំពីការដែលប្រទេសចិន បានអនុវត្តការហ្វឹកហ្វឺនយោធាដែលគ្របដណ្តប់ផ្នែកមួយនៃប្រជុំកោះ Hoang Sa ចំណុះអធិបតេយ្យភាពរបស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Pham Thu Hang បានអះអាងថា៖

“ការដែលប្រទេសចិនដាក់ផ្នែកមួយនៃប្រជុំកោះ Hoang Sa ចូលក្នុងតំបន់ សមយុទ្ធយោធានៅសមុទ្រខាងកើត ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះនេះ ហើយដើរផ្ទុយទៅនឹងស្មារតីនៃសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅ សមុទ្រខាងកើត (DOC) ធ្វើឲ្យស្ថានការណ៍ស្មុគស្មាញថែមទៀត មិនអំណោយផល ដល់ដំណើរការចរចាររវាងចិននិងអាស៊ាន ស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (COC) ក៏ដូចជាការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិ បត្តិការ នៅសមុទ្រខាងកើតផងដែរ។ វៀតណាមប្រឆាំងជំទាស់ជាដាច់ខាត និង តម្រូវឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa ព្រមទាំង មិនរំលោភបំពាន់ប្រហាក់ប្រហែលម្ដងទៀតឡើយ”។

មុននោះ នាយកដ្ឋានសុវត្ថិភាពអាកាសចរណ៍របស់ចិនបានប្រកាសថា កងទ័ព ប្រទេសនេះបានធ្វើសមយុទ្ធយោធាដ៏ធំមួយនៅសមុទ្រខាងកើតចាប់ពីថ្ងៃទី ២៩ ខែ កក្កដាដល់ថ្ងៃទី ២ ខែសីហា។ តំបន់សមយុទ្ធលាតសន្ធឹងពីកោះ Hainan រហូតដល់ ផ្នែកមួយនៃសមុទ្រខាងកើត រួមទាំងផ្នែកមួយនៃប្រជុំកោះ Hoang Sa របស់វៀតណាម ផងដែរ។

នៅចំពោះមុខហេតុការណ៍ដែល ពលរដ្ឋហ្វីលីពីនមួយក្រុមកាលពីថ្ងៃទី ១ ខែសីហា បានធ្វើបាតុកម្មនិងហែកទង់ជាតិវៀតណាមនៅមុខទីស្នាក់ការស្ថាន ទូតវៀតណាមនៅទីក្រុងម៉ានីល (ហ្វីលីពីន) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖

“ទង់ក្រហមផ្កាយមាស គឺជាទង់ជាតិដ៏ពិសិដ្ឋរបស់ប្រទេសវៀតណាម។ ទង្វើបំផ្លិចបំផ្លាញទង់ជាតិវៀតណាម ជាការប្រមាថលើមនោសញ្ចេតនារបស់ប្រជាជនវៀតណាម ហើយគួរឲ្យត្រូវថ្កោលទោសយ៉ាងខ្លាំងក្លា។ វៀតណាមតម្រូវឲ្យភាគីហ្វីលីពីន ចាត់ការឧបទ្ទវហេតុនេះយ៉ាងតឹងរ៉ឹង ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បី ទប់ស្កាត់ទង្វើរខាងលើកុំឱ្យកើតមានឡើងវិញ ដែលបង្កឲ្យប៉ះពាល់ដល់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រដែលកំពុងរីកចម្រើនយ៉ាងល្អរប្រសើរវាងប្រទេសទាំងពីរ”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស